កាលពី២៥ឆ្នាំមុន អង្គការហ្វារពន្លឺសិល្បៈ បានចាក់គ្រឹះដ៏រឹងមាំលើការបង្កើតសាលាសិល្បៈសហគមន៍ដំបូងបង្អស់ នៅខេត្តបាត់ដំបង និងបានចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់កុមារនិងយុវជនជាច្រើននាក់ តាមរយៈសិល្បៈនិងការអប់រំ គឺដើម្បីកសាងប្រទេស និងពង្រឹងវប្បធម៌ ក៏ដូចជាប្រជាជនឲ្យរឹងមាំ និងអភិវឌ្ឍជាថ្មី បន្ទាប់ពីរងគ្រោះដោយការបំផ្លិចបំផ្លាញពីជម្លោះអស់ជាច្រើនទសវត្ស។

          ២៥ឆ្នាំនៃគំនិតច្នៃប្រឌិត ការជំរុញលើកម្ពស់ រួមសហការ វិជ្ជាជីវៈ និងការផ្ដល់មធ្យោបាយងាយស្រួល ដែលជាគុណតម្លៃ និងជាគោលការណ៍ចម្បង​ ក្នុងការដឹកនាំប្រចាំថ្ងៃរបស់អង្គការហ្វារ។

២៥ឆ្នាំនៃភាពជោគជ័យ និងការតស៊ូ ភាពរីករាយនិងឈឺចាប់ ការបង្កើតនិងចំណូលចិត្ត សើចនិងយំ និងជាពិសេសគឺសេចក្តីសង្ឃឹមនិងភាពធន់ទ្រាំ។ ប៉ុន្តែ ទោះបីជាមានការប្រឈម និងស្ទើរបាត់បង់នៅក្នុងភាពវឹកវរក៏ដោយ សម្ព័ន្ធទំនាក់ទំនងមួយបានកើតឡើងរវាងគ្នា និងលូតលាស់ជាមួយគ្នានៅក្នុងបរិស្ថានជុំវិញសហគមន៍ និងអង្គការ។ ឥទ្ធិពលរបស់សិល្បៈ និងការអប់រំ បានជំរុញឲ្យយើងប្រកាន់ខ្ជាប់ មិនបោះបង់នូវគោលបំណងសំខាន់ៗនោះគឺ៖ ឲ្យយុវជននិងកុមារស្រវាស្រទេញអនាគតភ្លឺស្វាង អាជីពជោគជ័យ និងជីវភាពរស់នៅប្រកបដោយអត្ថន័យ។

          រយៈពេល២៥ឆ្នាំដែលយើងមើលឃើញយុវជនរាប់ពាន់នាក់ បានក្លាយជាសិល្បករដែលជោគជ័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងជាគំរូមនុស្សល្អ។

          ជោគជ័យទាំងនេះ សម្រេចបានដោយសារកម្លាំង ការគាំទ្រ និងសុទិដ្ឋិនិយមឥតនឿយហត់ពីបណ្ដារស្ថាបនិក ដៃគូរសហការ ម្ចាស់ជំនួយ សិស្សនិស្សិត បុគ្គលិក លោកគ្រូអ្នកគ្រូ សិល្បករសិល្បការនី អ្នកបញ្ចប់ការសិក្សា អ្នកស្ម័គ្រចិត្ត មិត្តភក្ដិ និងឳពុកម្ដាយទាំងអស់ ដែលនាំឲ្យយើងឈានមកដល់ចំណុចដ៏សំខាន់នៅពេលនេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គោលប្រាថ្នា និងការប្ដេជ្ញាដូចគ្នានេះ នឹងជួយដឹកនាំយើងឲ្យបន្តការថែរក្សាពន្លឺសិល្បៈរយៈពេល២៥ឆ្នាំទៅមុខទៀត ប្រកបដោយភាពចែងចាំងពេញទូទាំងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត។

          នៅក្នុងរយៈពេលពេញមួយឆ្នាំនេះ អង្គការហ្វារ នឹងរៀបចំកម្មវិធីមួយចំនួន និងសកម្មភាពផ្សេងៗ ដើម្បីលើកបង្ហាញពីអានុភាពប្រវត្តិសាស្រ្តសំខាន់ៗរបស់ហ្វារ ដោយចាប់ផ្ដើមចេញពីជំរំជនភៀសខ្លួនសាយធូ នៅឆ្នាំ១៩៨៦។ យើងខ្ញុំនឹងចែករំលែកអំពីការចងចាំដ៏ជ្រាលជ្រៅ ការអបអរចំពោះផលសម្រេចស្នាដៃធំៗ និងផ្ដោតទៅលើអនាគតប្រកបដោយភាពជោគជ័យ តាមរយៈសាច់រឿងចំនួន២៥ ដែលបានចេញផ្សាយកន្លងមកនៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់យើង។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងចូលរួមដំណើរនេះដើម្បីប្រារព្ធអបអរភាពជោគជ័យនិងក្ដីសង្ឃឹមជាមួយគ្នា!

ព័ត៌មាន

កាតសមាជិក

តើអ្នកស្រឡាញ់ហ្វារទេ? តើអ្នកចូលចិត្តការសម្ដែងរបស់យើងទេ? តើអ្នកចង់ទស្សនាការសម្ដែងទាំងអស់ជាមួយមិត្តរបស់អ្នកដែរឬទេ? ប្រសិនបើចូលចិត្ត អ្នកក៏ចូលចិត្តព័ត៌មានខាងក្រោមនេះ៖

យើងសូមណែនាំអំពីការបន្តសុពលភាពសម្រាប់កាត Phare Lover Card

កាតនេះ ផ្ដល់អត្ថប្រយោជន៍ឲ្យអ្នកជាច្រើន ប្រសិនបើអ្នកមានវា។

  • អ្នកមានសិទ្ធិចូលទស្សនាគ្រប់ការសម្ដែងទាំងឡាយដែលមានជាទូទៅ រយៈពេល ១ ឆ្នាំ​(រហូតថ្ងៃផុតកំណត់)។
  • តម្លៃសំបុត្រពិសេស ១២​ដុល្លារ (សម្រាប់មនុស្សពេញវ័យ) ៦ ដុល្លារ (សម្រាប់កុមាររហូតដល់អាយុ៦ឆ្នាំ) និងសម្រាប់ភ្ញៀវរហូតដល់ចំនួន ៤នាក់ ក្នុងការសម្ដែងនីមួយៗ។
  • ទទួលបានការបញ្ចុះតម្លៃ ១០​% លើផលិតផលនៅ Bar&Boutique ទាំងអស់របស់ហ្វារ។
  • មានការប្រូម៉ូស្សឹន តាមរដូវកាល នៅ Bar&Boutique សម្រាប់ម្ចាស់កាត គឺ ទទួលបានពោតផ្ទុះ១កញ្ចប់ដោយឥតគិតថ្លៃ សម្រាប់ការជីវភេសជ្ជៈចំនួនពីរ។
  • សំបុត្រតម្លៃ ១៥​ដុល្លារ (កៅអីប្រភេទ C) នៅហ្វារ សៀកកម្ពុជា នៅសៀមរាប សម្រាប់ការសម្ដែងទូទៅ (ខែមេសា ដល់តុលា ការសម្ដែងនៅម៉ោង ៨យប់) សម្រាប់សមាជិក និងភ្ញៀវរហូតដល់ ៤នាក់បន្ថែមទៀត។ សូមតម្រូវឲ្យកក់ទុកជាមុន!

លោកអ្នកគាំទ្រដល់ការអប់រំសិស្សរបស់់ហ្វារពន្លឺសិល្បៈ តាមរយៈការជាវកាតនេះ។ សូមកុំភ្លេចថា ពួកគេរីករាយនឹងបង្ហាញនូវអ្វីដែលពួកគេបានរៀនពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់ពេលដែលនៅលើឆាក។ តើលោកអ្នកស្នាក់នៅក្រុងរយៈពេលតែពីរបីសប្ដាហ៍ ឬមួយខែ? ការឧបត្ថម្ភគាំទ្រសម្បុរសរបស់លោកអ្នក តាមរយៈការជាវកាតនេះ នឹងត្រូវបានតបស្នងឲ្យតម្លៃដោយការដឹងគុណ ទោះជាក្នុងស្ថានភាពនេះក៏ដោយ។

សម្រាប់តម្លៃ ៨៥​ ដុល្លារ ជាតម្លៃសម្រាប់សំបុត្រចំនួន ៦ លោកអ្នកអាចរីករាយជាមួយនឹងការសម្ដែងជាច្រើនតាមដែលអ្នកប្រាថ្នា រហូតដល់១២ខែ។ សូមកុំរំលងការផ្ដល់ដ៏ល្អនេះ ជាវកាតរបស់លោកអ្នកឥឡូវនេះ! សូមអ៊ីម៉ែលមក [email protected] ។ យើងនឹងរីករាយបង្កើតកាត Phare Lover Card ជូនលោកអ្នក។

ព្រឹត្តិការណ៍

យើងខ្ញុំ សូមអញ្ជើញលោកអ្នកចូលរួមអបអរខួបទី២៥ឆ្នាំ ជាមួយគ្នា ដោយផ្ដើមពីការសម្ដែងឡើងវិញនៃសៀក សុខា មហោស្រពភ្លើងបំភ្លឺ (ឡៃដឺឡាយត៍) នៅភ្នំពេញ និងមហោស្រពសិល្បៈតាមដងផ្លូវនៅខេត្តបាត់ដំបង។ យើងមានកម្មវិធីពិសេសប្លែកៗត្រៀមទុកដើម្បីអបអរក្នុងខួបទី២៥ឆ្នាំរបស់យើង។ សូមរកមើល «ហ្វារនៅក្នុងទីក្រុង» ពីព្រោះយើងបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ផ្សេងទៀត ដែលនៅឆ្ងាយៗ។ សូមតាមដានទំព៍រហ្វេសប៊ុក របស់យើង ដើម្បីដឹងពីកម្មវិធីថ្មីៗ!

ខែមីនា

ការសម្ដែងឡើងវិញនូវសៀករឿង សុខា

រឿងរ៉ាវរបស់ហ្វារពន្លឺសិល្បៈ និងស្ថាបនិករបស់ហ្វារ គឺរឿងសុខា។ ការរត់គេចពីសង្រ្គាម និងចំណាយពេលនៅជំរំភៀសខ្លួនអស់ជាច្រើនឆ្នាំ នៅព្រំប្រទល់ប្រទេសថៃ។ ស្ថាបនិករបស់ហ្វារ មិនត្រឹមតែតស៊ូដើម្បីរស់រានតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានព្យាយាមធ្វើឲ្យក្ដីសុបិននៃការកសាងសិល្បៈឡើងវិញ នៅក្នុងជីវិតរបស់កុមារកម្ពុជា។ កិច្ចការនេះ កើតឡើងតាំងពីមុនសាលាចាប់ផ្ដើមបើក២៥ឆ្នាំមុន ហើយយើងនៅតែបន្តឥតឈប់ឈរ។ យើងបានបង្កើតកម្មវិធីជាច្រើន ដើម្បីទ្រទ្រង់ដល់កុមារ ក្រុមគ្រួសារ និងសហគមន៍កម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យក្លាយជាសិល្បករនៅថ្ងៃអនាគត។

យើងមានក្ដីសោមនស្សរីករាយនឹងនាំការសំដែងជាថ្មីនៃរឿង សុខា ដើម្បីអបអរខួបទី២៥ឆ្នាំរបស់យើង។ សូមអញ្ជើញមកទស្សនាពីការផ្ដើមរបស់ហ្វារ!

សុខា គឺជាកុមាររងទុក្ខដោយសង្រ្គាម។ នាងមានការចងចាំពីរបបខ្មែរក្រហម រួមជាមួយនឹងការឲ្យឃើញជាក់ស្ដែង និងសុបិនអាក្រក់ ដែលបង្កើតជាពិភពពិតខ្មៅងងឹតមួយ។ ប៉ុន្តែ តាមរយៈសិល្បៈ នាងរកឃើញកម្លាំងរបស់នាង និងឧបករណ៍ដើម្បីព្យាបាលខ្លួនឯង និងសហគមន៍របស់នាង។ ដោយផ្អែកតាមរឿងរ៉ាវជីវិតពិតនៃស្ថាបនិករបស់សាលាអង្គការហ្វារពន្លឺសិល្បៈ សុខាគឺជាតួអង្គដ៏ពោរពេញទៅដោយអនុភាព ការបង្ហាញសមត្ថភាពសំដែង សិល្បៈសហសម័យ ការគូរគំនូរ និងការប្រគំតន្ត្រីដែលជាស្នាដៃនិពន្ធផ្ទាល់ជាដើម។ការសម្ដែងនេះ បង្ហាញអំពីផលប៉ះពាល់រយៈពេលវែងរបស់ជនរងគ្រោះ នៅក្រោយសង្គ្រាម និងឥទ្ធិពលសិល្បៈដែលបានផ្ដល់ជាវិធីព្យាបាលយ៉ាងមានប្រសិទ្ធិភាព និងការកសាងប្រទេសឡើងវិញ។

ខែមេសា

ភ្លើងបំភ្លឺ (ឡៃដឺឡាយត៍) ហ្វារ នៅភ្នំពេញ

មហោស្រពមួយដើម្បីអបអរដល់សិល្បៈ និងសិល្បករ ដែលបានបំភ្លឺពិភពរបស់យើង! សូមអញ្ជើញមកទស្សនាការសម្ដែងសៀក ការប្រគុំតន្រ្តី ពិព័រណ៌សិល្បៈ និងគំនូរ! ចូលរួមកម្សាន្តរយៈពេលបីថ្ងៃ និងពិព័រណ៌រយៈពេលពេញមួយខែ ដើម្បីបង្ហាញពីដំណើរអភិវឌ្ឍន៍របស់ហ្វារនៅក្នុងរយៈពេល២៥ឆ្នាំ។

ខែឧសភា

ស្អាត មហោស្រពសិល្បៈតាមដងផ្លូវ

សិល្បៈនេះ ត្រូវបានធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលហ្វារ ដើម្បីបង្ហាញអំពីសិល្បៈហ៊ីបហប់ និងផ្ទាំងគំនូរលើជញ្ជាំងតាមដងផ្លូវ។ នៅក្នុងឆ្នាំនេះ មហោស្រពសិល្បៈគំនូរតាមដងផ្លូវ នឹងធ្វើឡើងនៅទីក្រុងបាត់ដំបង ដើម្បីជាការអបអរនៃខួបទី២៥ឆ្នាំ។  មហោស្រពសិល្បៈតាមដងផ្លូវ ស្អាត គឺជាគំនិតផ្ដួចផ្ដើមថ្មីនៅក្នុងកម្មវិធីចូលរួមនិងអប់រំផ្សព្វផ្សាយសហគមន៍ ដើម្បីបង្កើតឲ្យមានឥទ្ធិពលកាន់តែល្អនៅក្នុងសង្គម និងមានតួនាទីសំខាន់ផ្នែកអប់រំវប្បធម៌និងសិល្បៈ លើកកម្ពស់ និងការអភិវឌ្ឍន៍។

ស្អាត មហោស្រពសិល្បៈតាមដងផ្លូវ

សិល្បៈនេះ ត្រូវបានធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលហ្វារ ដើម្បីបង្ហាញអំពីសិល្បៈហ៊ីបហប់ និងផ្ទាំងគំនូរលើជញ្ជាំងតាមដងផ្លូវ។ នៅក្នុងឆ្នាំនេះ មហោស្រពសិល្បៈគំនូរតាមដងផ្លូវ នឹងធ្វើឡើងនៅទីក្រុងបាត់ដំបង ដើម្បីជាការអបអរនៃខួបទី២៥ឆ្នាំ។  មហោស្រពសិល្បៈតាមដងផ្លូវ ស្អាត គឺជាគំនិតផ្ដួចផ្ដើមថ្មីនៅក្នុងកម្មវិធីចូលរួមនិងអប់រំផ្សព្វផ្សាយសហគមន៍ ដើម្បីបង្កើតឲ្យមានឥទ្ធិពលកាន់តែល្អនៅក្នុងសង្គម និងមានតួនាទីសំខាន់ផ្នែកអប់រំវប្បធម៌និងសិល្បៈ លើកកម្ពស់ និងការអភិវឌ្ឍន៍។

ពាក្យស្អាត រួមផ្សំនឹងពាក្យជាភាសាអង់គ្លេស Urban Art មានន័យថា សម្ផស្សសិល្បៈតាមដងផ្លូវ។ មហោស្រពនេះ មានគោលបំណងលើកកម្ពស់បាត់ដំបង ជាទីក្រុងសម្រាប់វប្បធម៌ខ្មែរ និងសិល្បៈ ដោយរួមមាន អាហារ សំលៀកបំពាក់ ស្ថាបត្យកម្ម និងសិល្បៈសម្ដែង ទស្សនីយភាពនិងសូនរូប។

ឆ្នាំនេះ ស្អាត មហោស្រពសិល្បៈគំនូរតាមដងផ្លូវ មានឱកាសសហការជាពិសេសជាមួយអាជ្ញាធរទេសចរណ៍ប្រទេសថៃ នៅក្នុងកម្មវិធី «បទពិសោធន៍វប្បធម៌ប្រជាប្រិយអាស៊ាន»។ ដោយព្រឹត្តិការណ៍ទាំងពីរនេះ​ រៀបចំឡើងដើម្បីផ្សាភ្ជាប់សហគមន៍ជាមួយនឹងសិល្បៈ ដូច្នេះ នឹងការរួមបញ្ចូលជាលក្ខណៈធម្មជាតិ ជាពិសេសគឺឆ្នាំ២០១៩ គឺជាឆ្នាំវប្បធម៌អាស៊ាន។ គោលដៅនៃគម្រោងនេះ គឺនឹងក្លាយជាវេទិកាសហការរវាងសិល្បករកម្ពុជា ទីតាំងសិល្បៈ អាហារ សិប្បកម្ម និងម៉ូតសម្លៀកបំពាក់ ស្ថាប័នសិល្បៈ និងសិល្បករថៃ ជាមួយនឹងចំណេះដឹងពីអត្ថប្រយោជន៍របស់សិល្បៈ និងវប្បធម៌ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឆ្លងដែន។

អង្គការតុក្កតាយក្ស មាននៅខេត្តសៀមរាបដប់ឆ្នាំមកហើយ នឹងនាំយកកម្មវិធីបង្កើតតុក្កតាប្រចាំឆ្នាំ មកក្នុងកម្មវិធី ស្អាត សិល្បៈតាមដងផ្លូវនេះ។ ក្បួនដង្ហែរតុក្កតាយក្ស ដែលសមិទ្ធិពលពីការផលិតតុក្កតារបស់កុមារ ក្នុងរយៈពេលពីរបីសប្តាហ៍ មានគោលបំណងផ្ដល់ជាវេទិកាច្នៃប្រឌិតសម្រាប់កុមារឲ្យបណ្ដុះការលូតលាស់ និងលើកកម្ពស់ការបញ្ចេញមតិយោបល់ និងមានទំនុកចិត្តលើខ្លួនឯង តាមរយៈសិល្បៈ។

មានអង្គការ និងស្ថាប័នសិល្បៈជាច្រើនទៀត ដូចជា សមាគមរាំហ៊ីបហប Rom Bak វិចិត្រសាលសង្កែ និងវិចិត្រសាលរំចេក ៥​ ជាដៃគូសហការធ្វើឲ្យកម្មវិធីនេះ ជាព្រឹត្តិការណ៍សហគមន៍ពិតប្រាកដ។

ខែកក្កដា

ទិវាបើកឲ្យចូលរួមនៅមជ្ឈមណ្ឌលហ្វារ

អង្គការហ្វារពន្លឺសិល្បៈយើងខ្ញុំ សូមជំរាបជូនដំណឹងជាថ្មីម្ដងទៀតថាអង្គការយើងនឺងបើកជាសាធារណៈ ទៅដល់យុវជនគ្រប់រូបដែលមានចំណាប់អារម្មណ៍ លើអាជីពសិល្បប្រកបដោយនិរន្តភាព ព្រមទាំងចែករំលែកទៅដល់យុវជនទាំងឡាយណា ដែលចង់ស្វែងយល់អំពីសកម្មភាព និង កម្មវិធីសិក្សាជាច្រើនរបស់ពួកយើងផងដែរ៕

នៅថ្ងៃទី 26 និង 27 ខែកក្កដា អង្គការយើង នឹងបើកបង្ហាញពីស្នាដៃរបស់សិស្ស និង លោកគ្រូ អ្នកគ្រូរបស់យើងដែលប្រកបទៅដោយទេពកោសល្យ​​ និងភាពច្នៃប្រឌិត ខណៈនេះដែរ ជាពេលដែលលោកអ្នកទទួលបានឱកាសដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលបានផ្តល់ដោយ សាលារៀនជំនាញសិល្បៈសូនរូប ​និង សាលាសិល្បៈទស្សនីយភាព ហើយក៍ដូចជាកម្មវិធីអប់រំ និង សង្គមដែលដំណើរការដោយអង្គការរបស់យើង​។

ក្នុងអំឡុងពេលពីរថ្ងៃ អ្នកត្រូវបានអញ្ជើញចូលរួមយ៉ាងកក់ក្តៅ នៅបរិវេណសាលាដ៏ស្រស់ស្អាតរបស់យើង ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលបានផ្លាស់ប្តូរទៅជាកន្លែងពិព័រណ៍ដ៏ធំ ដែលលោកអ្នក នឹងត្រូវបានស្វាគមន៍ដោយក្រុមគ្រួសារហ្វារដ៏ធំរបស់ពួកយើង!

រីករាយជាមួយ នឹងដំណើរកម្សាន្តក្នុងសាលា ហើយអ្នកក៍អាចស្រមៃថា អ្នកជាអ្នករបាំមួយរូប ជាសិល្បករសៀក  វិចិត្រករ ចូលក្នុងស្ទូឌីយោគំនូរជីវចលរបស់យើង ក៏ដូចជាបទចម្រៀងថ្មីដែលប្រកបទៅដោយអត្ថន័យ ព្រមទាំងជួបជាមួយអ្នករចនាក្រាហ្វិក ប្រកបដោយភាពច្នៃប្រឌិតរបស់យើង  ទស្សនាសិល្បៈល្ខោនសហសម័យខ្មែរ … ហើយកុំភ្លេច ថតរូបអនុស្សាវរីយ៍ នៅថ្ងៃបើកបង្ហា​ញនេះ​ ដើម្បីចាប់យកទិដ្ធភាពពិសេសៗជាច្រើនក្នុងកម្មវិធីរបស់ពួកយើងផងដែរ។

រឿងរ៉ាវ

តើមានវិធីក្នុងការចាប់យកបទពិសោធន៍ និងសមិទ្ធិផលដែលតម្លៃ២៥ឆ្នាំណាល្អជាងការស្ដាប់ឮតាមសំឡេងរបស់អ្នកដែលធ្លាប់បានរស់នៅឆ្លងកាត់បទពិសោធន៍ទាំងនោះទៀត? យើងនឹងចែករំលែកជាមួយលោកអ្នកនូវទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលជាច្រើនដែលបានរៀបរាងបង្កើតហ្វាររហូតមកដល់រូបរាងបច្ចុប្បន្ននេះ គឺចាប់ពីដំណើរភៀសខ្លួនចេញពីសង្គ្រាម ទៅកាន់មិត្តភាពដែលនាំទៅជាគំនិតបង្កើតសាលាសិល្បៈ និងទស្សនៈផ្សេងៗទៀត រហូតទៅដល់ទទួលជោគជ័យទាំងក្នុងប្រទេស និងអន្តរជាតិ។ សូមនៅជាមួយយើង ដើម្បីធ្វើដំណើរឆ្លងកាត់បទពិសោធន៍ទាំង២៥ឆ្នាំ!

មកដល់ក្នុងពេលឆាប់ៗនេះ…