រៀនជាមួយយើង

d

ផ្នែកអប់រំ

កម្មវិធីសិក្សារបស់សាលាផ្នែកសិល្បៈរបស់យើង គឺនៅស្របជាមួយនឹងការបន្តការអភិវឌ្ឍយុវជន និងការអប់រំទូទៅ។ កម្មវិធីសិក្សារបស់សាលាផ្នែកសិល្បៈផ្តល់ឱ្យនិស្សិតនូវឱកាសល្អៗ ដើម្បីចូលរួមក្នុងឧស្សាហកម្មច្នៃប្រឌិតតាមរយៈការបណ្តុះបណ្តាលថ្នាក់វិជ្ជាជីវៈក្នុងមុខជំនាញជាច្រើនទៀត។

សាលាសិល្បៈសូនរូប

សាលាសិល្បៈសូនរូបក្នុងខេត្តបាត់ដំបង គឺជាសាលាសិល្បៈវិជ្ជាជីវៈដំបូងគេបង្អស់ក្នុងផ្នែកនេះ ដែលមានគុណភាពខ្ពស់ ផ្ដល់ជូនគ្រប់យ៉ាងដល់កុមារចាប់ពីថ្នាក់សិល្បៈតូចៗរហូតដល់ការបណ្តុះបណ្តាលជំនាញក្នុងការរចនាក្រាហ្វ្រិច សិល្បៈផ្នែកចក្ខុ និងគំនូរជីវចល។

សាលាជំនាញសិល្បៈទស្សនីយភាព

សាលាជំនាញសិល្បៈទស្សនីយភាព នៃសាលាហ្វារពន្លឺសិល្បៈ បានចាប់ផ្ដើមជាមួយសាលាតន្រ្ដីក្នុងឆ្នាំ ១៩៩៦។ មកដល់ថ្ងៃនេះ សាលាជំនាញសិល្បៈទស្សនីយភាព មានបន្ថែមជាមួយសៀក ល្ខោន តន្រ្ដី និងការរាំផងដែរ។

១០០% នៃនិស្សិតខាងយើងបានស្វែងរកការងារដែលទទួលបានប្រាក់ខែក្នុងក្រោយបញ្ចប់ការសិក្សាឆ្នាំទីមួយ។

ជំនាញ

ជំនាញ

សិល្បៈផ្នែកចក្ខុ

គំនូរជីវចល

សៀក

ការរាំ / របាំ

ការរចនាក្រាហ្រ្វិច

ល្ខោន

តន្រ្ដី

ប្រវត្តិរូបការងារ

ចាប់ផ្ដើមការងាររបស់អ្នកនៅហ្វារ

ស៊ុន ស្រីនាង បញ្ចប់ការសិក្សាផ្នែកគំនូរជីវចល។

ខ្ញុំជាសិស្សនៅក្នុងថ្នាក់គំនូរជីវចល ហើយខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំសំរាប់ការងារនៅក្នុងស្រុក។ ខ្ញុំមានឱកាសក្នុងការចាប់យកអាជីពក្នុងវិស័យសិល្បៈ និងមានសមត្ថភាពអាចឯករាជ្យបាន។ ខ្ញុំអាចជ្រើសរើស និងមានអាទិភាពលើការងារណាក៏បាន ដោយតាមចំណាប់អារម្មណ៍របស់ខ្ញុំ។ យុវជនទាំងអស់គ្នាគួរតែមកសិក្សានៅសាលាហ្វារពន្លឺសិល្បៈ ព្រោះនិស្សិតនៅទីនេះនឹងក្លាយជាសិល្បៈករអាជីពដោយផ្អែកលើចំណេះជំនាញដែលពួកគេបានជ្រើសរើស។ ខ្ញុំជឿជាក់ថា ខ្ញុំអាចនឹងទទួលបានការងារដ៏ល្អ បន្ទាប់ពីបញ្ចប់ការសិក្សា។

កាន់ ចាន់ថន ជានិស្សិតគំនូរជីវចល។

លីម ស្រីនាង បានបញ្ចប់ការសិក្សា ហើយជាអ្នករចនាឯករាជ្យ។

ខ្ញុំបានចាប់ផ្ដើមអាជីពជាអ្នករចនាតាំងពីខ្ញុំនៅរៀនផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ។ ពេលដែលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ខ្ញុំបានមកធ្វើការពេញម៉ោងនៅសាលាជំនាញសិល្បៈសូន្យរូប ។ ថ្ងៃដែលខ្ញុំមកដល់ទីនេះដំបូង ធ្វើឲ្យខ្ញុំបានរកឃើញគ្រួសាររបស់ខ្ញុំ មិនមែនត្រឹមតែមិត្តភក្តិនោះទេ។ ពួកយើងរៀនជាមួយគ្នា និងធ្វើអ្វីៗជាមួយគ្នាជាច្រើន។ នៅពេលពួកយើងជួបប្រទះបញ្ហាអ្វីមួយ យើងតែងតែជួយគ្នាដោះស្រាយវា។ ជំនាញមួយនេះ មិនត្រឹមតែសំរាប់យកមកសិក្សាដើម្បីរកការងារដ៏សមរម្យមួយនោះទេ។ វាជាការងារដែលទាមទារឲ្យមានទេពកោសល្យខ្ពស់។ នៅពេលអ្នកមានសេរីភាពក្នុងការចេញក្រៅបន្ទាត់ខ្សែរខ័ណ្ឌ អ្នកនឹងបង្កើតនូវអ្វីដែលថ្មីប្លែកៗ។

សុខ បូរ៉ូលីន ជានិស្សិត

ខ្ញុំបានសិក្សាផ្នែកល្ខោនអស់រយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានណែនាំថ្នាក់ដំបូងមកកាន់ខ្ញុំ។ បើទោះបីជា ឪពុកម្តាយរបស់ខ្ញុំគិតថា វាមិនមែនជាជំនាញមានប្រយោជន៍ក៏ដោយ ក៏ពួកគាត់បាននិយាយថា“ ចាំតែមើលទៅ…” ។ មកដល់ថ្ងៃនេះ ខ្ញុំពិតជាស្រឡាញ់នូវអ្វីដែលខ្ញុំកំពុងធ្វើណាស់ ហើយខ្ញុំចង់ធ្វើវាឲ្យជំនាញ។ ខ្ញុំធ្វើវ៉ឹកហាត់ជាច្រើន ចូលរួមក្នុងថ្នាក់សំដែងផង ប៉ុន្តែខ្ញុំក៏កំពុងហាត់សៀក តន្ត្រី និងរបាំប្រពៃណីផងដែរ។ យើងមានសកម្មភាពជាច្រើនទៀតដែលយើងអាចធ្វើបាននៅទីនេះក្នុងបរិវេណសាលា!

សុភាព អតីតសិស្ស

មកដល់សព្វថ្ងៃនេះ ការបណ្តុះបណ្តាលផ្នែកសៀកថ្នាក់វិជ្ជាជីវៈបានជួយទាំងខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំឲ្យមានជីវិតកាន់តែប្រសើរជាងមុន ចាប់តាំងពីយើងទាំងពីរ អាចផ្គត់ផ្គង់ជីវភាពខ្លួនឯងលើប្រាក់ខែដែលចេញពីការងារជាសិល្បករ។ ការងារជាអ្នកសម្តែងសៀករបស់ខ្ញុំនៅសហគ្រាសហ្វារ ក្នុងខេត្តសៀមរាប គឺពិតជាសំខាន់ណាស់ ព្រោះខ្ញុំអាចជួយចែករំលែកប្រវត្ដិរឿងព្រេងខ្មែរដល់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិដែលអាចគាំទ្រពួកយើង និងដឹងពីទេពកោសល្យរបស់សិល្បករខ្មែរ។

កញ្ញា អតីតសិស្ស

សមាគមហ្វារ គឺខុសពីកន្លែងផ្សេងទៀតក្នុងការសិក្សា និងធ្វើការ ដោយសារតែមានការប្រស្រ័យទាក់ទងគ្នាយ៉ាងរឹងម៉ាំដែលធ្វើឱ្យបរិយាកាសរីករាយ។ សិស្សានុសិស្ស និងបុគ្គលិកដទៃទៀតក៏បានក្លាយជាក្រុមគ្រួសារមួយដែលមានការស្វាគមន៍យ៉ាងកក់ក្ដៅ៖ មានការរួបរួមគ្នា ទើបយើងអាចបង្កើតកម្មវិធីសម្ដែងដ៏មានគុណភាព។ កំឡុងពេលកំពុងសិក្សាផ្នែកជំនាញសិល្បៈទស្សនីយភាព ខ្ញុំបានលង់ស្រលាញ់វាកាន់តែខ្លាំងឡើងៗ ដូចជាការធ្វើការជាក្រុម ការលើកទឹកចិត្តពីអ្នកជុំវិញ ការរំភើបក្នុងការសម្តែងហក់លោតលំបាក ហើយសព្វថ្ងៃនេះ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំខ្លាំងណាស់។

ផ្នែកអប់រំ

កម្មវិធីផ្លូវការ

  • សាលារដ្ឋ
  • សាលាមត្តេយ្យ

កម្មវិធីក្រៅផ្លូវការ

  • មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ។
  • បណ្ណាល័យ
  • ថ្នាក់បង្រៀនបន្ថែម

រៀនជាមួយយើង

d

ផ្នែកអប់រំ

កម្មវិធីរបស់ហ្វារ

កម្មវិធីសិក្សារបស់សាលាផ្នែកសិល្បៈរបស់យើង គឺនៅស្របជាមួយនឹងការបន្តការអភិវឌ្ឍយុវជន និងការអប់រំទូទៅ។ កម្មវិធីសិក្សារបស់សាលាផ្នែកសិល្បៈផ្តល់ឱ្យនិស្សិតនូវឱកាសល្អៗ ដើម្បីចូលរួមក្នុងឧស្សាហកម្មច្នៃប្រឌិតតាមរយៈការបណ្តុះបណ្តាលថ្នាក់វិជ្ជាជីវៈក្នុងមុខជំនាញជាច្រើនទៀត។

១០០% នៃនិស្សិតខាងយើងបានស្វែងរកការងារដែលទទួលបានប្រាក់ខែក្នុងក្រោយបញ្ចប់ការសិក្សាឆ្នាំទីមួយ។

សាលាសិល្បៈសូន្យរូប

សាលាសិល្បៈសូន្យរូបក្នុងខេត្តបាត់ដំបង គឺជាសាលាសិល្បៈវិជ្ជាជីវៈដំបូងគេបង្អស់ក្នុងផ្នែកនេះ ដែលមានគុណភាពខ្ពស់ ផ្ដល់ជូនគ្រប់យ៉ាងដល់កុមារចាប់ពីថ្នាក់សិល្បៈតូចៗរហូតដល់ការបណ្តុះបណ្តាលជំនាញក្នុងការរចនាក្រាហ្វ្រិច សិល្បៈផ្នែកចក្ខុ និងគំនូរជីវចល។n.