ចូលរួមព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ
ជាមួយយេីង!
ពិធីសម្ពោធព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែចម្ងាយ៣០គីឡូម៉ែត្រ សម្រាប់ខួបទី ៣០ឆ្នាំរបស់សមាគមហ្វារពន្លឺសិល្បៈដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះ មានមហិច្ឆតាដេីម្បីកៀរគរមូលនិធិចំនួន ៣០០,០០០ដុល្លារ សម្រាប់ដំណើរការសាលាក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀត ក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសិល្បៈ។
- តាមដានវឌ្ឍនភាពរបស់សមាគមហ្វារពន្លឺសិល្បៈឆ្ពោះទៅកាន់គោលដៅ ៣០០,០០០ដុល្លារ របស់យើង! 13%
$38 657.07
$300,000
ត្រៀមខ្លួនសម្រាប់ការប្រកួតហេីយឬនៅ? នេះជារបៀបដែលអ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ៖
ព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ គឺជាមហាព្រឹត្តិការណ៍លើកដំបូងក្នុងប្រវត្តិសាស្ត្រខេត្តបាត់ដំបង។ លេីចម្ងាយផ្លូវ ៣០ គីឡូម៉ែត្រ – មួយឆ្នាំម្ដងសម្រាប់ជាប្រវត្តិសាស្ត្ររបស់សមាគមហ្វារពន្លឺសិល្បៈ – ដែលនឹងប្រព្រឹត្តិនៅតាមដងស្ទឹងសង្កែដ៏ស្រស់ស្អាតរបស់ខេត្តបាត់ដំបង។
ត្រៀមរត់ឬជិះកង់ហើយឬនៅ? តោះចាប់ផ្តើមនៅទីនេះ
កំពុងស្វែងរកមហាព្រឹត្តិការណ៍រត់ ឬជិះកង់ផ្សងព្រេងរបស់អ្នកមែនទេ?
ចូលរួមជាមួយកីឡាករកីឡាការិនីដែលមកពីជុំវិញទ្វីបអាស៊ី និងពិភពលោកសម្រាប់ការប្រណាំងនៅតាមបណ្តោយដងស្ទឹងសង្កែដ៏ស្រស់ស្អាតនាជាយក្រុងបាត់ដំបង ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺសម្រាប់អ្នករត់ទោល អ្នករត់ក្រុមបីនាក់ និងអ្នកជិះកង់ដែលចង់ប្រកួតប្រជែងលេីផ្លូវផ្សងព្រេង ជាមួយទេសភាពដ៏ស្រស់ត្រកាល ក្នុងគោលបំណងរួមចំណែកជួយកៀរគរមូលនិធិសម្រាប់សមាគមហ្វារពន្លឺសិល្បៈ។
ព័ត៌មានសង្ខេប
-
- កាលបរិច្ឆេទ៖ ២០ មករា ២០២៤
- ម៉ោង៖ ៥:៣០ ព្រឹក
- ចម្ងាយ៖ ៣០ គម
- ទីតាំង៖ ខេត្តបាត់ដំបង
នរណាអាចចូលរួមបាន
-
- អ្នករត់ទោល៖ រត់ពេញ ៣០ គម
- អ្នកជិះកង់ទោល៖ ជិះកង់ពេញ ៣០ គម
- អ្នករត់ក្រុម ៣ នាក់៖ ម្នាក់រត់ចម្ងាយ ១០ គម
ទីតាំងផ្លូវ
-
- ចាប់ផ្តើម៖ ប្រាសាទបាណន់
- បញ្ចប់៖ បរិវេណសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
- ផែនទីតាមវគ្គ៖ https://bit.ly/3udQUrj
អំពីព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ
ការប្រណាំងនឹងចាប់ផ្តើមនៅជើងភ្នំបាណន់ ដែលជាភ្នំដ៏ស្រស់ស្អាត មួយនៅជាយក្រុងបាត់ដំបង។ ទីតាំងផ្លូវ មានខ្យល់បរិសុទ្ធ និងជាប់ដងស្ទឹងសង្កែ ឆ្លងកាត់វាលស្រែ ស្ពានចំណាស់ និងកាត់ក្រុងបាត់ដំបង ដែលជាទីក្រុងច្នៃប្រឌិតដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។ អ្នកចូលរួមនឹងបញ្ចប់ការប្រណាំងនៅបរិវេណសមាគមហ្វារពន្លឺសិល្បៈហេីយក៏ជាកន្លែងដែលអ្នកនឹងទទួលបានអាហារសម្រន់និងភេសជ្ជៈពីតូបលក់ដូរផងដែរ។
សម្រាប់អ្នកជិះកង់ ផ្លូវនេះគឺពិតជាសាកសម សម្រាប់ប្រភេទកង់ផ្លូវ និងកង់ឡើងភ្នំ ដែលនឹងធ្វេីដំណេីរតាមផ្លូវស្រដៀងនឹងអ្នករត់ផងដែរ។ ក្រុមការងារនឹងផ្ដល់ជូនការដឹកជញ្ជូនកង់របស់បេក្ខជនទៅកាន់ទីតាំងចាប់ផ្ដេីម។
អ្នករត់ទោល និងអ្នកជិះកង់គួរមានសមត្ថភាពអាចរត់ឬជិះបានយ៉ាងហោចណាស់ពាក់កណ្តាលម៉ារ៉ាតុង ដែលស្មេីរនឹង២១គម។ ចំនែកឯអ្នករត់ក្រុមតត្រូវរត់ចម្ងាយ១០គម ក្នុងមួយនាក់។ ប្រសិនបើអ្នកចូលចិត្តរត់ ឬជិះកង់ផ្លូវឆ្ងាយ ការប្រណាំងមួយនេះគឺពិតជាល្អឥតខ្ចោះសម្រាប់អ្នក។
ចុះឈ្មោះរត់ឬជិះកង់
គាំទ្រទៅកាន់អ្នករត់ទោល អ្នករត់ក្រុម ឬអ្នកជិះកង់
រាល់ថវិការដែលបានបរិច្ចាគនឹងជួយយើងឱ្យខិតទៅជិតបន្ទាត់គោលដៅ! អ្នករត់ និងអ្នកជិះកង់ជាច្រើន មកពីជាង១០ ប្រទេសផ្សេងៗគ្នា បានចុះឈ្មោះរួចហើយសម្រាប់ព្រឹត្តិការណ៍មួយនេះ ហើយបច្ចុប្បន្នពួកគេកំពុងស្វែងរកអ្នកគាំទ្រដែលអាចជួយពួកគេសម្រេចបាននូវគោលដៅកៀរគរមូលនិធិផ្ទាល់ខ្លួន ឬក្រុមរបស់ពួកគេ។
សូមចូលទៅកាន់គេហទំព័រ SimplyGiving របស់យើងដើម្បីស្វែងរកអ្នករត់ អ្នកជិះកង់ ឬអ្នករត់ជាក្រុមដើម្បីគាំទ្រ ឬប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍ពន្ធ សូមចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះនៅលើទំព័របរិច្ចាគរបស់យើង ដោយដាក់ចំណាំ “រត់ដងស្ទឹងសង្កែ” ជាមួយនឹងឈ្មោះបុគ្គល ឬក្រុមដែលអ្នកនឹងគាំទ្រ។ យើងចង់ឲ្យអត្តពលិកដែលចូលរួមគ្រប់រូបទទួលបានការគាំទ្រ។
អ្នករត់ និងអ្នកជិះកង់របស់យើងកំពុងប្រជែងរយៈចម្ងាយគ្នា
ដូច្នេះសូមចូលរួមទាំងអស់គ្នា ហើយជួយពួកគេឱ្យទៅដល់គោលដៅ!
ជួយផ្សព្វផ្សាយដោយការចែករំលែកប្លក់នេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក!
ម្ចាស់ជំនួយដែលមានមូលដ្ឋាននៅក្នុងប្រទេសក៏អាចប្រើប្រាស់លេខកូដ QR នេះដើម្បីបរិចាកដោយផ្ទាល់ទៅគណនីធនាគារ ABA របស់សមាគមហ្វារពន្លឺសិល្បៈផងដែរ។ សូមបញ្ជាក់ជាមួយ “SRR និង [ឈ្មោះអត្តពលិក]” នៅក្នុងប្រអប់កំណត់ចំណាំ។
រៀបចំព្រឹត្តិការណ៍បុត្រសម្ព័ន្ធរត់ ឬជិះកង់នៅក្នុងក្រុងរបស់អ្នក
ចង់រត់ ឬជិះកង់សម្រាប់សមាគមហ្វារពន្លឺសិល្បៈ ប៉ុន្តែមិនអាចធ្វើដំណើរមកប្រទេសកម្ពុជាក្នុងខែមករានេះបានមែនទេ? អ្នកក៏អាចរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ឬជិះកង់ក្នុងតំបន់របស់អ្នកបានផងដែរ! នេះជារបៀបដែលអ្នកអាចជួយធ្វើឱ្យវាកើតឡើងបាន៖
១. ស្វែងរកមិត្តភក្តិ ក្រុមគ្រួសារ មិត្តរួមការងារ ឬអ្នកគាំទ្រសមាគមហ្វារពន្លឺសិល្បៈ ផ្សេងទៀតនៅក្នុងទីក្រុង ឬតំបន់របស់អ្នក។
ទាក់ទងមកយើងតាមរយៈ [email protected] ប្រសិនបើអ្នកចង់ឱ្យពួកយើងផ្សព្វផ្សាយទៅកាន់អ្នកគាំទ្រសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀតនៅក្នុងតំបន់របស់អ្នក។
២. ចុះឈ្មោះក្រុមរបស់អ្នកនៅលើ SimplyGiving។ ចុចលេីប៊ូតុង “Start Fundraising” ដែលមានពណ៌ក្រហម ដើម្បីចាប់ផ្តើម។
៣. នៅថ្ងៃទី ២០ ខែមករា (ឬមុនកាលបរិច្ឆេទ) សូមធ្វេីការបញ្ចប់ការរត់ ៣០ គីឡូម៉ែត្ររបស់អ្នក។ រួចប្រាប់យើងពីរបៀបដែលអ្នកបានធ្វើ! ផ្ញើការពិពណ៌នាសង្ខេប បូករួមជាមួយនឹងរូបភាពទៅកាន់ [email protected]។ យើងនឹងធ្វើឱ្យប្រាកដថារាល់ការរត់របស់អ្នកត្រូវបានលេីកឡេីង!
ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើម? សូមប្រើការណែនាំនេះសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបរៀបចំ ព្រឹត្តិការណ៍នេះ។
លើសពីនេះសូមប្រើប្លក់ និងខិត្តប័ណ្ណនេះដើម្បីជួយផ្សព្វផ្សាយ!
ប្រហែលជាការរត់ ឬជិះកង់មិនមែនជាចំណង់របស់អ្នក ប៉ុន្តែអ្នកនៅតែចង់គាំទ្រហ្វារពន្លឺសិល្បៈមែនទេ? យើងនៅតែត្រូវការជំនួយជាច្រើនពីអ្នកស្ម័គ្រចិត្ត និងសមាជិកសហគមន៍ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាការពិត។ យើងនឹងត្រូវការអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើឲ្យសកម្មភាពទាំអស់កើតឡើង រួមមានអ្នកផ្តល់ទឹក រហូតដល់អ្នកដឹកនាំអ្នកចូលរួម។ ការងារស្ម័គ្រចិត្ដនេះពិតជាសាកសមសម្រាប់សមាជិកគ្រួសារ និងមិត្តភក្តិដែលចង់ជួយ ខណៈពេលដែលគាំទ្រអ្នករត់ និងអ្នកជិះកង់! ចូលរួមជាមួយយើងនៅថ្ងៃទី ២០ ខែមករា (និងពីរបីថ្ងៃមុន និងក្រោយ) ដើម្បីគាំទ្រសមាគមហ្វារពន្លឺសិល្បៈ និងបង្កើតមិត្តថ្មីៗនៅតាមផ្លូវ។ ចាប់អារម្មណ៍លើការងារស្ម័គ្រចិត្ត? |
ចូលរួមឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍រត់ ឬជិះកង់តាមដងស្ទឹងសង្កែ
ការរត់ដងស្ទឹងសង្កែក៏ជាឱកាសដ៏ល្អសម្រាប់អ្នកឧបត្ថម្ភ ដៃគូសហការ និងអាជីវកម្មក្នុងស្រុក ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងផងដែរ។ ព្រឹត្តិការណ៍នេះនឹងនាំអ្នករត់ប្រណាំង ទាំងក្នុងស្រុក និងក្រៅស្រុក មកចូលរួមអបអរសាទរខួបទី៣០ របស់អង្គការហ្វាពន្លឺសិល្បៈ និងដើម្បីរៃអង្គាសថវិកាសម្រាប់សាលាសិល្បៈ។ គោលបំណង៖ ១. ដើម្បីកៀរគរមូលនិធិសម្រាប់សមាគមហ្វារពន្លឺសិល្បៈជាមួយគោលដៅសរុបចំនួន ៣០០,០០០ ដុល្លារក្នុងព្រឹត្តិការណ៍នេះ។ ២. ដើម្បីផ្តល់វេទិកាសម្រាប់អ្នករត់ប្រណាំង និងអ្នកជិះកង់ក្នុងស្រុក និងអន្តរជាតិ ដើម្បីស្វែងរកផ្លូវថ្មីដែលមានទេសភាពស្រស់ស្អាត មានភាពទាក់ទាញ និងបង្ហាញការគាំទ្រជាសាធារណៈរបស់ពួកគេសម្រាប់ផ្នែកអប់រំ។ ៣. ដើម្បីនាំយកព្រឹត្តិការណ៍ថ្មីមួយមកខេត្តបាត់ដំបង ដែលអាចក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តបាត់ដំបង ទៅជាតំបន់ទេសចរណ៍វប្បធម៌ ដែលបង្កើតនូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
៤. ដើម្បីផ្សព្វផ្សាយទេសភាពដ៏ស្រស់ស្អាតតាមដងស្ទឹងសង្កែ ដែលជានិមិត្តរូប និងជាប្រភពផ្គត់ផ្គង់ជីវិតរបស់ប្រជាជនខេត្តបាត់ដំបង។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការឧបត្ថម្ភ ឬការផ្សាយពាណិជ្ជកម្ម សូមពិនិត្យមើលសំណើឧបត្ថម្ភ ហើយធ្វេីការទាក់ទងមកកាន់លោក ឃួន ចន្ទរស្មីតាមរយៈ [email protected] ឬតាម Telegram +855 092 633 357
|
ស្វែងយល់បន្ថែមពីប្លុកទាក់ទងនឹងព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.
សូមអរគុណសម្រាប់ការចាប់អារម្មណ៍លើព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ!
យើងសង្ឃឹមថានឹងជួបអ្នកនៅទីតាំងប្រកួតនៅថ្ងៃសៅរ៍ទី ២០ ខែមករាឆ្នាំ ២០២៤ ។