សាលាជំនាញសិល្បៈទស្សនីយភាពនៃសមាគមហ្វារពន្លឺសិល្បៈ បានចាប់ផ្តើមជាមួយសាលាតន្ត្រីនៅឆ្នាំ ១៩៩៦។ សព្វថ្ងៃនេះ សាលាជំនាញសិល្បៈទស្សនីយភាពមានសៀក ល្ខោន តន្ត្រី និងរបាំ។
សមាគមហ្វារពន្លឺសិល្បៈសូមស្វាគមន៍ចំពោះកុមារ និងយុវវ័យទាំងអស់ដោយមិនគិតពីវណ្ណៈក្នុងសង្គម ពូជសាសន៍ បក្សនយោបាយ សញ្ជាតិ ឬភេទ។ យើងសង្កត់ធ្ងន់ជាពិសេសទៅលើការបម្រើកុមារដែលមានប្រវត្តិលំបាកដែលពាក់ព័ន្ធនឹងភាពក្រីក្រ ភាពខ្វះការយកចិត្តទុកដាក់ អំពើហឹង្សា ឬការជួញដូរផ្សេងៗ។ ថ្នាក់ជំនាញសិល្បៈទស្សនីយភាពទាំងអស់មិនគិតថ្លៃទេ។
កម្មវិធីសិក្សានៃសាលាជំនាញសិល្បៈទស្សនីយភាពបើកថ្នាក់រៀនដល់សិស្សានុសិស្សជាបីកម្រិតខុសៗគ្នា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សណាដែលមានអាយុចាប់ពី ៧ ដល់ ១៨ ឆ្នាំ៖
ថ្នាក់កំសាន្ដសិល្បៈ
ថ្នាក់កំសាន្ដសិល្បៈ ត្រូវបានបើកអោយសិស្សដែលមានអាយុពី ៧-១២ ឆ្នាំ។ យើងស្វាគមន៍គ្រប់គ្នាដោយគ្មានការវិនិច្ឆ័យទេ សិស្សានុសិស្សណាដែលមានអាយុលើសពី ១២ ឆ្នាំ ហើយគ្មានបទពិសោធ ឬអ្នកដែលចង់បានភាពសប្បាយ យើងនឹងដាក់ពួកគាត់ចូលទៅក្នុងថ្នាក់កំសាន្ដសិល្បៈជាមួយក្រុមដែលមានអាយុច្រើន។
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈ សូមស្វាគមន៍សិស្សដែលមានអាយុចន្លោះពី ៩-១៤ ឆ្នាំ ហើយរៀបចំឱ្យពួកគេចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតថ្នាក់មធ្យមសិក្សា។
ថ្នាក់អនុវិទ្យាល័យ
កម្រិតថ្នាក់មធ្យមសិក្សាសូមស្វាគមន៍សិស្សានុសិស្សណាដែលមានអាយុចន្លោះពី ១២-១៧ ឆ្នាំ និងរៀបចំឲ្យពួកគាត់សម្រាប់ថ្នាក់ជំនាញវិជ្ជាជីវៈទៅតាមមុខវិជ្ជាដែលពួកគាត់បានជ្រើសរើស
សិស្សានុសិស្សទាំងអស់ត្រូវបញ្ចប់ការហាត់ការងារ តាមរយៈការសម្តែងទាំងនៅក្នុងសមាគមហ្វារពន្លឺសិល្បៈ ឬកន្លែងផ្សេងទៀតទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ពួកគាត់ទាំងអស់គ្នាមានឱកាសចូលទៅក្នុង ទីផ្សារការសម្ដែងសិល្បៈអាជីពដែលពួកគាត់អាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសាររបស់ខ្លួនផងដែរ។
សាលាជំនាញសិល្បៈទស្សនីយភាពនៃសមាគមហ្វារពន្លឺសិល្បៈ បានចាប់ផ្តើមជាមួយសាលាតន្ត្រីនៅឆ្នាំ ១៩៩៦។ សព្វថ្ងៃនេះ សាលាជំនាញសិល្បៈទស្សនីយភាពមានសៀក ល្ខោន តន្ត្រី និងរបាំ។
សមាគមហ្វារពន្លឺសិល្បៈសូមស្វាគមន៍ចំពោះកុមារ និងយុវវ័យទាំងអស់ដោយមិនគិតពីវណ្ណៈក្នុងសង្គម ពូជសាសន៍ បក្សនយោបាយ សញ្ជាតិ ឬភេទ។ យើងសង្កត់ធ្ងន់ជាពិសេសទៅលើការបម្រើកុមារដែលមានប្រវត្តិលំបាកដែលពាក់ព័ន្ធនឹងភាពក្រីក្រ ភាពខ្វះការយកចិត្តទុកដាក់ អំពើហឹង្សា ឬការជួញដូរផ្សេងៗ។ ថ្នាក់ជំនាញសិល្បៈទស្សនីយភាពទាំងអស់មិនគិតថ្លៃទេ។
កម្មវិធីសិក្សានៃសាលាជំនាញសិល្បៈទស្សនីយភាពបើកថ្នាក់រៀនដល់សិស្សានុសិស្សជាបីកម្រិតខុសៗគ្នា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សណាដែលមានអាយុចាប់ពី ៧ ដល់ ១៨ ឆ្នាំ៖
ថ្នាក់កំសាន្ដសិល្បៈ
ថ្នាក់កំសាន្ដសិល្បៈ ត្រូវបានបើកអោយសិស្សដែលមានអាយុពី ៧-១២ ឆ្នាំ។ យើងស្វាគមន៍គ្រប់គ្នាដោយគ្មានការវិនិច្ឆ័យទេ សិស្សានុសិស្សណាដែលមានអាយុលើសពី ១២ ឆ្នាំ ហើយគ្មានបទពិសោធ ឬអ្នកដែលចង់បានភាពសប្បាយ យើងនឹងដាក់ពួកគាត់ចូលទៅក្នុងថ្នាក់កំសាន្ដសិល្បៈជាមួយក្រុមដែលមានអាយុច្រើន។
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈ សូមស្វាគមន៍សិស្សដែលមានអាយុចន្លោះពី ៩-១៤ ឆ្នាំ ហើយរៀបចំឱ្យពួកគេចូលរៀនវគ្គបណ្តុះបណ្តាលកម្រិតថ្នាក់មធ្យមសិក្សា។
ថ្នាក់អនុវិទ្យាល័យ
កម្រិតថ្នាក់មធ្យមសិក្សាសូមស្វាគមន៍សិស្សានុសិស្សណាដែលមានអាយុចន្លោះពី ១២-១៧ ឆ្នាំ និងរៀបចំឲ្យពួកគាត់សម្រាប់ថ្នាក់ជំនាញវិជ្ជាជីវៈទៅតាមមុខវិជ្ជាដែលពួកគាត់បានជ្រើសរើស
សិស្សានុសិស្សទាំងអស់ត្រូវបញ្ចប់ការហាត់ការងារ តាមរយៈការសម្តែងទាំងនៅក្នុងសមាគមហ្វារពន្លឺសិល្បៈ ឬកន្លែងផ្សេងទៀតទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ពួកគាត់ទាំងអស់គ្នាមានឱកាសចូលទៅក្នុង ទីផ្សារការសម្ដែងសិល្បៈអាជីពដែលពួកគាត់អាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសាររបស់ខ្លួនផងដែរ។
របៀបដាក់ពាក្យ
គ្រប់លក្ខខ័ណ្ឌទាំងអស់ គឺខុសគ្នា ហើយយើងគិតថាយើងចាំបាច់ក្នុងការផ្តល់កុមារទាំងអស់ឲ្យមានកម្លាំងចិត្តក្នុងការរៀនសូត្រនូវអ្វីថ្មីៗ។ សម្រាប់មូលហេតុមួយនេះហើយ ទើបការទទួលយកកម្មវិធីសិក្សា គឺមាននៅលើមូលដ្ឋានដែលកំពុងដំណើរការ។ យើងរីករាយក្នុងការឆ្លើយសំណួររបស់អ្នកទាំងអស់ដែលទាក់ទងនឹងដំណើរការដាក់ពាក្យសុំចូលរៀន។
ទាក់ទងមកកាន់យើង
០១២ ៨៩០ ៣៦០
របៀបដាក់ពាក្យ
គ្រប់លក្ខខ័ណ្ឌទាំងអស់ គឺខុសគ្នា ហើយយើងគិតថាយើងចាំបាច់ក្នុងការផ្តល់កុមារទាំងអស់ឲ្យមានកម្លាំងចិត្តក្នុងការរៀនសូត្រនូវអ្វីថ្មីៗ។ សម្រាប់មូលហេតុមួយនេះហើយ ទើបការទទួលយកកម្មវិធីសិក្សា គឺមាននៅលើមូលដ្ឋានដែលកំពុងដំណើរការ។ យើងរីករាយក្នុងការឆ្លើយសំណួររបស់អ្នកទាំងអស់ដែលទាក់ទងនឹងដំណើរការដាក់ពាក្យសុំចូលរៀន។
ទាក់ទងមកកាន់យើង
០៧៧ ៥៥៤ ៤១៣ ។
ចំណេះជំនាញ
ចំណេះជំនាញ
ព័ត៌មានទូទៅ
សាលាជំនាញសិល្បៈទស្សនីយភាពរបស់សមាគមហ្វារពន្លឺសិល្បៈ បានផ្តល់ជូននូវសកម្មភាពជាច្រើនដូចជា សៀក ល្ខោន តន្ត្រី និងរបាំ។ ជំនាញនីមួយៗតម្រូវឱ្យមានការសិក្សាចំនួនឆ្នាំផ្សេងៗគ្នាមុននឹងបញ្ចប់ការសិក្សា: ៥ ឆ្នាំសម្រាប់សិល្បៈសៀក (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំទៀត) ៣ ឆ្នាំសំរាប់ថ្នាក់សម្តែងល្ខោន និងតន្រ្តី (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំ) និង ៤ ឆ្នាំ សំរាប់ថ្នាក់របាំ (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំ) ។
តើអ្នកណាជាអ្នកទទួលផលចំបងក្នុងកម្មវិធីនេះ?
អ្នកទទួលផលផ្ទាល់ដំបូងគេនោះ គឺសិល្បករខ្មែរដែលមានជំនាញប្លែកៗពេញបរិបូរណ៍ (មកពីសិល្បៈបែបការរស់នៅ ទាំងបែបបុរាណ ឬសម័យបច្ចុប្បន្ន) ។
កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសឲ្យមានសមភាពវគ្គបណ្តុះបណ្តាល ទើបឱកាសនៃការអភិវឌ្ឍអាជីពប្រកបដោយវិជ្ជាជីវៈអាចទទួលបានទៅកាន់អ្នកគ្រប់គ្នាដោយមិនគិតពីភេទ។
តើកម្មវិធីសិក្សានេះមានគោលបំណងអ្វីខ្លះ?
គោលបំណងរួម គឺគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសិល្បៈនៅកម្ពុជា ដើម្បីអភិវឌ្ឍភាពចម្រុះ និងភាពរឹងមាំរបស់សិល្បៈ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។
យើងមានគោលបំណងបំពេញគោលការណ៍ជាក់លាក់ពីរ គឺៈ
- ពង្រឹងសមត្ថភាពសិល្បករ និងពង្រីកការចែកចាយសមិទ្ធផលសិល្បៈសម្តែងរបស់កម្ពុជា
- បង្កើន និងកែលំអនិរន្តរភាពនៃឧស្សាហកម្មវប្បធម៌នៅកម្ពុជា
ព័ត៌មានទូទៅ
សាលាជំនាញសិល្បៈទស្សនីយភាពរបស់សមាគមហ្វារពន្លឺសិល្បៈ បានផ្តល់ជូននូវសកម្មភាពជាច្រើនដូចជា សៀក ល្ខោន តន្ត្រី និងរបាំ។ ជំនាញនីមួយៗតម្រូវឱ្យមានការសិក្សាចំនួនឆ្នាំផ្សេងៗគ្នាមុននឹងបញ្ចប់ការសិក្សា: ៥ ឆ្នាំសម្រាប់សិល្បៈសៀក (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំទៀត) ៣ ឆ្នាំសំរាប់ថ្នាក់សម្តែងល្ខោន និងតន្រ្តី (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំ) និង ៤ ឆ្នាំ សំរាប់ថ្នាក់របាំ (ជាមួយនឹងការអនុវត្តបែបជំនាញវិជ្ជាជីវៈ ៣ ឆ្នាំ) ។
តើអ្នកណាជាអ្នកទទួលផលចំបងក្នុងកម្មវិធីនេះ?
អ្នកទទួលផលផ្ទាល់ដំបូងគេនោះ គឺសិល្បករខ្មែរដែលមានជំនាញប្លែកៗពេញបរិបូរណ៍ (មកពីសិល្បៈបែបការរស់នៅ ទាំងបែបបុរាណ ឬសម័យបច្ចុប្បន្ន) ។
កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសឲ្យមានសមភាពវគ្គបណ្តុះបណ្តាល ទើបឱកាសនៃការអភិវឌ្ឍអាជីពប្រកបដោយវិជ្ជាជីវៈអាចទទួលបានទៅកាន់អ្នកគ្រប់គ្នាដោយមិនគិតពីភេទ។
តើកម្មវិធីសិក្សានេះមានគោលបំណងអ្វីខ្លះ?
គោលបំណងរួម គឺគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសិល្បៈនៅកម្ពុជា ដើម្បីអភិវឌ្ឍភាពចម្រុះ និងភាពរឹងមាំរបស់សិល្បៈ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។
យើងមានគោលបំណងបំពេញគោលការណ៍ជាក់លាក់ពីរ គឺៈ
- ពង្រឹងសមត្ថភាពសិល្បករ និងពង្រីកការចែកចាយសមិទ្ធផលសិល្បៈសម្តែងរបស់កម្ពុជា
- បង្កើន និងកែលំអនិរន្តរភាពនៃឧស្សាហកម្មវប្បធម៌នៅកម្ពុជា
សៀក
សិល្បៈសៀក គឺកំពុងប្រែក្លាយផលិតកម្ម និងការផលិតឡើងវិញឲ្យទៅជាការធ្វើទំនាក់ទំនង និងភាពរំជើបរំជួល។ សៀកសម័យថ្មីទទួលបានការបំផុសគំនិតពីសិល្បៈផ្សេងៗគ្នាសម្រាប់ការច្នៃប្រឌិត និងភាពវាងវៃ។ បច្ចេកទេសសៀក គឺជាជំនាញផ្នែកអប់រំបែបសកម្ម។
នៅក្នុងការវឹកហាត់សៀកអាចឱ្យសិស្សរចេះការពត់ពែនជាច្រើន:
- ធ្វើការជាមួយរាងកាយក្នុងការរក្សាលំនឹងដងខ្លួន បត់បែន ការរៀបចំរាងកាយ និងសមត្ថភាពផ្នែកកាយសម្បទា។
- សមត្ថភាពក្នុងការអភិវឌ្ឍន៍ខ្លួន ទទួលបានការលើកទឹកចិត្តពីការងារ និងការវ៉ឹកហាត់ជាក់ស្តែងតាមវគ្គនីមួយៗ។
- អាចកត់ចំណាំ និងស្គាល់ច្បាស់អំពីហានិភ័យដែលអាចនឹងផ្ដល់គ្រោះថ្នាក់។
- ភាពជឿជាក់លើ និងគោរពឲ្យតម្លៃខ្លួនឯង។
- ភាពច្នៃប្រឌិត ល្បែងកំសាន្ដ ការស្រមើលស្រមៃ និងការបង្ហាញអារម្មណ៍បែបសិល្បៈ។
§ បន្ថែមពីលើថ្នាក់រៀនធម្មតា យើងក៏មានសិក្ខាសាលាត្រូវបានផ្តល់ទៅតាមឆ្នាំនីមួយៗជារៀងរាល់ឆ្នាំដែរ។
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈ នៅសាលាសៀក (CSLC) គឺជាថ្នាក់មួយដែលសិស្សនឹងស្វែងយល់ពីការពត់ដងខ្លួនបែបមូលដ្ឋាននៃសៀកតាមរយៈការលេងល្បែង និងសកម្មភាពផ្សេងៗនៃការបង្រៀន។
បន្តិចម្ដងៗយោងទៅតាមបំណងប្រាថ្នា ការលើកទឹកចិត្ត និងសមត្ថភាពរបស់ពួកគាត់ កុមារនឹងចាប់ផ្តើមធ្វើការវ៉ឹកហាត់លើសកម្មភាពជាក់ស្តែង និងលំបាកៗបន្ថែមទៀត។ នេះគឺជាឱកាសសំរាប់អភិវឌ្ឍន៍កេត្តិ៍នាមលើឆាកសិល្បៈរបស់ពួកគាត់ដោយផ្តល់ជូននូវវគ្គសិក្សា ប៉ុន្តែក៏អញ្ជើញពួកគេឱ្យចូលរួមតាមដានមើលការងាររបស់គ្នាទៅវិញទៅមក ដើម្បីប្រើការគិតឱ្យបានស៊ីជម្រៅ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកសម្រាប់កុមារតូចៗដែលមានអាយុពី 8 ទៅ 10 ឆ្នាំ។
រយៈពេល៖ ៣ ឆ្នាំយ៉ាងច្រើន (ប្រសិនបើនិស្សិតចាប់ផ្តើមនៅឆ្នាំ ៨)
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈ នៅសាលាសៀក (CSPC) ជាថ្នាក់ដែលសិស្សត្រូវធ្វើតាមមុនពេលចូលរៀនថ្នាក់អនុវិទ្យាល័យ។ ថ្នាក់ត្រៀមនៅសាលាសៀក គឺជាកម្មវិធីសិក្សាដែលមានរយៈពេល ៣ ឆ្នាំ ហើយនិស្សិតនឹងត្រូវបានវាយតម្លៃនៅពេលបញ្ចប់ឆមាសនីមួយៗ។
ថ្នាក់រៀននេះផ្តល់នូវបច្ចេកទេសមូលដ្ឋានដល់សិស្សានុសិស្សក្នុងមុខវិជ្ជាសិល្បៈសៀក (កាយសម្ព័ន្ធ, តុល្យភាពនៃការរក្សាលំនឹង, ការលោត, ការបត់បែន, និងការធ្វើលំហាត់ប្រាណ … ) ក៏ដូចជាមុខវិជ្ជាបន្ថែមផ្សេងៗទៀត (ល្ខោន តន្ត្រី របាំ … ) ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកអោយសិស្សានុសិស្សដែលមានអាយុចាប់ពី ១១ ឆ្នាំឡើងទៅ។
រយៈពេល៖ យ៉ាងច្រើន ៣ ឆ្នាំ។
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៅសាលាសៀក (CSVC) អាចបត់បែនបានទៅតាមពេលវេលាដែលសិស្សអាចមកធ្វើការវ៉ឹកហាត់ក្នុងការយកក្រេឌីត។ ទោះជាយ៉ាងណាក៏ ដោយ ថ្នាក់សៀកត្រូវបានផ្តល់ឲ្យមានយ៉ាងហោចណាស់ចំនួន ១៥ម៉ោងក្នុងមួយសប្តាហ៍។ ថ្នាក់សៀក ត្រូវបានបែងចែកជាច្រើនវិញ្ញាសារ និងមុខវិជ្ជាផ្សេងៗគ្នា។ ថ្នាក់វិជ្ជាជីវៈនៅសាលាសៀកធ្វើការវាយតម្លៃតាមសមត្ថភាពរបស់សិស្សក្នុងឆមាសនីមួយៗ។
- កាយសម្ព័ន្ធ
- ល្ខោន (ការសម្ដែង)
- តន្ត្រី (ចង្វាក់ក្នុងតន្ត្រី)
- របាំ (ចង្វាក់នៅក្នុងរបាំ និងការពត់ដៃជាមូលដ្ឋាន)
- ការសម្ដែង (និស្សិតនឹងបង្ហាញជំនាញរបស់ពួកគាត់នៅចំពោះមុខទស្សនិកជន)
ជម្រើស ៖
- ភាសាបរទេស (បារាំង ឬអង់គ្លេស)
- ជំនាញកុំព្យូទ័រ (ផ្តោតលើកម្មវិធី Microsoft ការប្រើប្រាស់អ៊ិនធឺណិត និងអ៊ីមែល)
- ការអនុវត្ដទម្រង់សិល្បៈផ្សេងៗ
- សិក្ខាសាលាផ្សេងៗទៀត៖ ជំនាញអភិវឌ្ឍន៍បែបអាជីព (ផ្តោតទៅលើភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ជំនាញទំនាក់ទំនង និងជំនាញនៃការលក់របស់ដែលខ្លួនបានផលិត…។ ល។ )
- ការដោះស្រាយបញ្ហា ការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញនិពន្ធ និងជំនាញភាពជាអ្នកដឹកនាំ …
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលចង់បន្តកម្មវិធីសិក្សាវិជ្ជាជីវៈត្រូវមានអាយុយ៉ាងតិច ១៤ ឆ្នាំ និងបញ្ចប់ការសិក្សាពីថ្នាក់ត្រៀម ឬដែលស្មើប្រហាក់ប្រហែលនឹងកម្រិតថ្នាក់ត្រៀម។
សិស្សានុសិស្សត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីទទួលបានសញ្ញាប័ត្រសៀកដោយមានការទទួលស្គាល់ពីស្ថាប័នរដ្ឋាភិបាលផ្នែកកាយសម្បទារនៅពេលបញ្ចប់ការសិក្សាពីសាលា។
រយៈពេល៖ សិល្បៈចំនួន ១៦០ ក្រេឌីត ដែលស្មើនឹង ២៤០០ ម៉ោង។
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ នៅសាលាសៀក (CSPC) គឺជាកម្មវិធីសិក្សាខ្ពស់បំផុតនៅក្នុងវិន័យសៀក ដែលសិស្សានុសិស្សក៏នឹងត្រូវរៀនអំពីការពត់ពែន និងមុខវិជ្ជាដទៃទៀតជាច្រើន ដែលបំពេញបន្ថែមកម្មវិធីសិល្បៈរបស់ពួកគាត់ដែលនឹងអនុញ្ញាតឱ្យពួកគាត់ទទួលបានសញ្ញាប័ត្រជំនាញវិជ្ជាជីវៈពីសាលា។
នេះជាកម្មវិធីពេញម៉ោងដែលទាមទារអោយនិស្សិតធ្វើតាមកាលវិភាគទាំងអស់ហើយពួកគេត្រូវតែទទួលបាននូវរាល់មុខវិជ្ជាដែលត្រូវការមុនពេលពួកគេអាចទទួលបានសញ្ញាប័ត្រសៀក។
សិស្សានុសិស្សនឹងត្រូវបានណែនាំដល់មុខវិជ្ជាផ្សេងៗគ្នាដើម្បីថែរក្សា និងបង្កើនជំនាញនិងជំនាញរបស់ពួកគាត់ ៖
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- សរសេរ និងដឹកនាំនិពន្ធរឿង
- ពង្រឹងជំនាញផ្ទាល់ខ្លួន
- ការសម្តែង
- គរុកោសល្យ
ការវិនិច្ឆ័យលក្ខណៈ ៖ មានតែនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់វិជ្ជាជីវៈប៉ុណ្ណោះដែលយើងអាចទទួលយកនៅក្នុងកម្មវិធីសិក្សាមួយនេះ។
រយៈពេល៖ កម្មវិធីសិក្សា ៣ ឆ្នាំដែលស្មើនឹង ១២១ ក្រេឌីត (១៨១៥ ម៉ោង)
ការវាយតំលៃ
សិស្សនឹងត្រូវបានវាយតម្លៃតាមចំនុចនីមួយៗក្នុងការវាស់វែងសមត្ថភាព និងចំណេះដឹងរបស់ពួកគេចំពោះមុខវិជ្ជាដែលបានរៀន។ ការវាយតំលៃលើដំណើរការដែលទាក់ទងនឹងការទទួលបានក្រេឌីតពីលោកគ្រូអ្នកគ្រូ។ ការវាយតំលៃចុងក្រោយនឹងត្រូវធ្វើឡើងដោយគណៈកម្មាធិការនឹងសំរេចចិត្តបង្ហាញពីគំរោងរបស់ពួកគាត់។
ថ្នាក់របាំ
សាលាជំនាញសិល្បៈទស្សនីយភាព បានដាក់បញ្ចូលថ្នាក់របាំក្នុងកម្មវិធីសិក្សានៅចុងឆ្នាំ ២០១៣ ។
សាលារបាំនេះផ្តោតលើរបាំបែបបុរាណ បែបប្រពៃណី និងរឿងប្រជាប្រិយក្នុងការបង្រៀនជាចម្បង។ សិស្សានុសិស្សនឹងចេះចលនាដ៏ល្អប្រពៃនៃផ្នែកសិល្បៈមួយនេះ។ កម្មវិធីរបាំនេះមានគោលបំណងដើម្បីបង្កើតនូវចលនាក្បាច់រាំដែលនិស្សិតអាចសំដែងនៅលើឆាកបាន។ សព្វថ្ងៃនេះ របាំ គឺជាផ្នែកមួយនៃកម្មវិធីសិក្សាគ្រឹះនៃសិល្បៈទស្សនីយភាព។
កម្មវិធីសិក្សាត្រូវបានបែងចែកជាបីកម្រិត គឺថ្នាក់ត្រៀមសិល្បៈ ថ្នាក់រៀបចំ និងអនុវិទ្យាល័យ។
ថ្នាក់កំសាន្ដបែបសិល្បៈ
ថ្នាក់កំសាន្ដបែបសិល្បៈ នៃសាលារបាំ (DSLC) គឺជាថ្នាក់មួយដែលសិស្សនឹងយល់អំពីចលនាមូលដ្ឋាននៃការរាំរបាំផ្សេងៗគ្នាតាមរយៈការលេងល្បែងកំសាន្ដ និងសកម្មភាពគរុកោសល្យផ្សេងៗ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកសម្រាប់ក្មេងអាយុពី ៨ ទៅ ១២ ឆ្នាំ។
រយៈពេល៖ ៥ ឆ្នាំយ៉ាងច្រើន នៅពេលដែលសិស្សចាប់ផ្តើមអាយុ ៨ ឆ្នាំ។
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈរបាំ (DSPC) គឺជាកម្រិតដំបូងនៃកម្មវិធីរបាំ។ សិស្សត្រូវតែធ្វើតាមថ្នាក់មួយនេះ មុនពេលគាត់ចូលរៀនថ្នាក់អនុវិទ្យាល័យ។
ពេលនៅក្នុងថ្នាក់ សិស្សានុសិស្សអាចរៀនអំពី៖
ចលនាមូលដ្ឋាន៖
- កាយវិការថ្នាក់មូលដ្ឋាន
- របាំថ្នាក់មូលដ្ឋាន
ការវ៉ឹកហាត់ផ្នែករបាំៈ
- របាំបុរាណ
- របាំបុរាណ
ពាក្យបច្ចេគទេសនៃក្បាច់របាំ
- ការវិភាគលើក្បាច់ និងការឆ្នៃប្រឌិត អត្តន័យនៃក្បាច់
- ការវិភាគលើក្បាច់ និងដងខ្លួន
តន្ត្រី
- តន្ត្រីប្រពៃណី – ច្រៀង និងចង្វាក់
ល្ខោន
- ការប្រើប្រាស់អារម្មណ៍ជាទូទៅ
- ការប្រើប្រាស់អារម្មណ៍ចេញពីក្នុង
សៀក
- ការពត់ពែន
ការសម្ដែងបង្ហាញ
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលមានបំណងចង់បន្តថ្នាក់ត្រៀមសិល្បៈរៀបចំរបាំនេះ ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ។
រយៈពេល៖ ១ ឆ្នាំ – ៤២០ ម៉ោង។
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៃសាលារបាំ (DSVC) ជាកម្មវិធីសិក្សាដូចទៅនឹងកម្មវិធីថ្នាក់វិទ្យាល័យ។ ថ្នាក់នេះអាចបត់បែនបានទៅតាមពេលវេលាដែលសិស្សអាចមកធ្វើការវ៉ឹកហាត់ក្នុងការយកក្រេឌីត។ ក្នុងកម្មវិធីនេះ សិស្សានុសិស្សក៏នឹងសិក្សាអំពី៖
- កាយវិការជាមូលដ្ឋាន និងរបាំ
- ការយល់ដឹងស៊ីជម្រៅនៅក្នុងរបាំ
- របាំប្រពៃណី ឬរឿងប្រជាប្រិយ
- របាំបុរាណ
- ភាពឯករាជ្យ
- ការសម្តែង
- ល្ខោន (សម្ដែង អារម្មណ៍ និងការលេងទឹកមុខ)
- សៀក (ការពត់ពែន និងកាយសម្ព័ន្ធ)
- តន្ត្រី (ចង្វាក់ និងចម្រៀង)
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលចង់បន្តកម្មវិធីអនុវិទ្យាល័យ ត្រូវមានអាយុយ៉ាងតិច ១៤ ឆ្នាំ និងបញ្ចប់ការសិក្សាពីថ្នាក់ត្រៀម ឬថ្នាក់សមមូល។
រយៈពេលសិក្សា ៖ សិល្បៈ ១៦៦ ក្រេឌីត – ២៤៩០ ម៉ោង។
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ នៃសាលារបាំ (DSPC) គឺជាកម្មវិធីសិក្សាខ្ពស់បំផុតនៅក្នុងថ្នាក់របាំដែលសិស្សានុសិស្សនឹងបំពេញចំណេះដឹងផ្នែកសិល្បៈរបស់ពួកគាត់តាមរយៈការរៀនអំពីមុខវិជ្ជាផ្សេងៗ។
មុខវិជ្ជាទាំងនេះនឹងជួយសិស្សានុសិស្សឱ្យចេះថែរក្សា និងបង្កើនជំនាញរបស់ពួកគាត់៖
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- ការបង្កើតអ្វីដែលថ្មី
- ពង្រឹងជំនាញផ្ទាល់ខ្លួន
- ការសម្តែង
- គរុកោសល្យ
ការវិនិច្ឆ័យលក្ខណៈ ៖ សិស្សានុសិស្សណាដែលចង់ចូលមករៀននៅថ្នាក់ត្រៀមរៀបចំរបាំត្រូវតែបានបញ្ចប់ការសិក្សាពីកម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ។
រយៈពេលសិក្សា ៖ ៣ ឆ្នាំ កម្មវិធីសិក្សាដែលស្មើនឹង១០០ ក្រេឌីត (១៥០០ម៉ោង)
ថ្នាក់នាថកម្ម
សាលានាថកម្ម របស់យើងត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការ និងបំណងប្រាថ្នារបស់យុវជនកម្ពុជាក្នុងការបញ្ចេញមតិតាមរបៀបផ្សេងៗ។ សកម្មភាពដែលយើងផ្តល់ជូនតាំងពីថ្នាក់ដំបូង រហូតដល់ ថ្នាក់វិជ្ជាជីវៈ ត្រូវបានធ្វើឡើងដើម្បីជំរុញសិស្សដែលមិនធ្លាប់មានទំនាក់ទំនងជាមួយសិល្បៈបែបនេះ។
លោកគ្រូអ្នកគ្រូទាំងអស់រួមគ្នាធ្វើការជាមួយក្រុមគរុកោសល្យ ដើម្បីផ្តល់ឱ្យសិស្សនូវការបណ្តុះបណ្តាលពេញលេញបំផុត។ ពួកគាត់នឹងទទួលបានការបណ្តុះបណ្តាលផ្នែកតន្រ្តី (បច្ចេកទេសសំលេង ចង្វាក់ ក្រុមចម្រៀង និងក្រុមភ្លេង) របាំ (របាំប្រពៃណី ឬរបាំបុរាណ) ឬសៀក (កាយសម្ព័ន្ធលោត ការរក្សាលំនឹងដងខ្លួន ការពត់ពែន និងលំហាត់រាងកាយ) ។
ថ្នាក់កំសាន្តបែបសិល្បៈ
ថ្នាក់កំសាន្តបែបសិល្បៈនៃសាលាល្ខោន (TSLC) គឺជាថ្នាក់មួយដែលសិស្សនឹងយល់អំពីចលនាមូលដ្ឋាននៃការសម្ដែងល្ខោនតាមរយៈការលេងល្បែងកំសាន្ដ និងសកម្មភាពគរុកោសល្យផ្សេងៗ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកឱ្យកុមារអាយុពី 8 ទៅ 12 ឆ្នាំ។
រយៈពេល៖ ៥ ឆ្នាំយ៉ាងច្រើន (ពេលសិស្សានុសិស្សចាប់ផ្តើមនៅឆ្នាំ ៨)
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈនៃសាលាល្ខោន គឺជាថ្នាក់ដែលសិស្សត្រូវចូលរៀនមុនពេលចូលរៀនថ្នាក់វិជ្ជាជីវៈ។ នេះជាកម្មវិធីសិក្សារយៈពេល ១ ឆ្នាំដែលនឹងណែនាំឲ្យពួកគាត់ទទួលកម្មវិធីអប់រំសិក្សា ព្រមទាំងផ្តល់ថ្នាក់មូលដ្ឋានជាចាំបាច់ ដើម្បីអភិវឌ្ឍបច្ចេកទេសរបស់ពួកគាត់។ ហើយក៏នឹងមានការវាយតំលៃលើសមត្ថភាពរបស់សិស្សនៅចុងឆមាសនីមួយៗ។
ការវិនិច្ឆ័យលក្ខណៈ ៖ សិស្សានុសិស្សដែលមានបំណងចង់បន្តកម្មវិធីសិក្សាមួយនេះ ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ។
រយៈពេល៖ ១ ឆ្នាំ
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៃសាលាល្ខោន (TSVC) អាចបត់បែនបានទៅតាមពេលវេលាដែលសិស្សអាចមកធ្វើការវ៉ឹកហាត់ក្នុងការយកក្រេឌីត។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏សាលាផ្តល់ពេលអោយធ្វើការវ៉ឹកហាត់យ៉ាងហោចណាស់ ១៥ ម៉ោងក្នុងមួយសប្តាហ៍ដែលចែកចេញជាមុខវិជ្ជាជាច្រើនផ្សេងៗគ្នា។ សមត្ថភាពរបស់សិស្សនឹងត្រូវបានវាយតម្លៃរៀងរាល់ឆមាសដោយមានការគិតពិចារណាលើក្រេឌីត។ នៅចុងបញ្ចប់នៃកម្មវិធីសិក្សា សិស្សានុសិស្សនឹងទទួលបានវិញ្ញាបនប័ត្រដែលមានការទទួលស្គាល់ ហើយនិងអនុញ្ញាតឱ្យពួកគាត់បន្តនៅកម្រិតសាកលវិទ្យាល័យ ប្រសិនបើពួកគាត់ចង់បន្ត (សញ្ញាប័ត្រត្រូវនឹងសញ្ញាបត្របាក់ឌុប ឬវិទ្យាល័យ) ។
កម្មវិធីសិក្សាសិល្បៈ ៖
មុខវិជ្ជាសំខាន់ៗ៖ សិស្សានុសិស្ស ទាមទារឲ្យត្រូវសិក្សាទាំងអស់នគ្រប់គ្រងស្ថានការណ៍លើឆាក ដើម្បីកសាងជំនាញ និងអភិវឌ្ឍកម្មវិធីសិក្សាបែបសិល្បៈរបស់ពួកគាត់៖
- តួអង្គ
- ការគ្រប់គ្រងស្ថានការ
- ការប្រើប្រាស់សំឡេង
- ការប្រើប្រាស់រាងកាយ
- ការសម្ដែងបង្ហាញ
- តន្ត្រី (តន្ត្រីប្រពៃណី)
- របាំ (របាំប្រពៃណី)
- សៀក (កាយសម្ព័ន្ធ)
ជម្រើស ៖
- ភាសាបរទេស (បារាំង ឬអង់គ្លេស)
- ជំនាញកុំព្យូទ័រ (ផ្តោតលើការិយាល័យ Microsoft ការិយាល័យអ៊ិនធឺណិត និងអ៊ីមែល)
- ការអនុវត្ដទម្រង់សិល្បៈផ្សេងៗ
- សិក្ខាសាលាផ្សេងៗទៀត៖ ជំនាញអភិវឌ្ឍន៍បែបអាជីព (ផ្តោតទៅលើភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ជំនាញទំនាក់ទំនង និងជំនាញនៃការលក់របស់ដែលខ្លួនបានផលិត…។ ល។ ) ការដោះស្រាយបញ្ហា ការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញនិពន្ធ និងជំនាញភាពជាអ្នកដឹកនាំ …
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលចង់បន្តកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ ត្រូវមានអាយុយ៉ាងតិច ១៤ ឆ្នាំ និងបញ្ចប់ការសិក្សាពីថ្នាក់ត្រៀមសិល្បៈ ឬសមមូល។
រយៈពេលនៃការសិក្សា ៖ ១៨០ ក្រេឌីត ផ្នែកសិល្បៈ និង ១៩២ ឬ ២៨៨ ក្រេឌីត ផ្នែកអប់រំទូទៅ។
ថ្នាក់កំសាន្ដបែបសិល្បៈ
ថ្នាក់កំសាន្ដបែបសិល្បៈ នៃសាលារបាំ (DSLC) គឺជាថ្នាក់មួយដែលសិស្សនឹងយល់អំពីចលនាមូលដ្ឋាននៃការរាំរបាំផ្សេងៗគ្នាតាមរយៈការលេងល្បែងកំសាន្ដ និងសកម្មភាពគរុកោសល្យផ្សេងៗ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកសម្រាប់ក្មេងអាយុពី ៨ ទៅ ១២ ឆ្នាំ។
រយៈពេល៖ ៥ ឆ្នាំយ៉ាងច្រើន នៅពេលដែលសិស្សចាប់ផ្តើមអាយុ ៨ ឆ្នាំ។
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈរបាំ (DSPC) គឺជាកម្រិតដំបូងនៃកម្មវិធីរបាំ។ សិស្សត្រូវតែធ្វើតាមថ្នាក់មួយនេះ មុនពេលគាត់ចូលរៀនថ្នាក់អនុវិទ្យាល័យ។
ពេលនៅក្នុងថ្នាក់ សិស្សានុសិស្សអាចរៀនអំពី៖
ចលនាមូលដ្ឋាន៖
- កាយវិការថ្នាក់មូលដ្ឋាន
- របាំថ្នាក់មូលដ្ឋាន
ការវ៉ឹកហាត់ផ្នែករបាំៈ
- របាំបុរាណ
- របាំបុរាណ
ពាក្យបច្ចេគទេសនៃក្បាច់របាំ
- ការវិភាគលើក្បាច់ និងការឆ្នៃប្រឌិត អត្តន័យនៃក្បាច់
- ការវិភាគលើក្បាច់ និងដងខ្លួន
តន្ត្រី
- តន្ត្រីប្រពៃណី – ច្រៀង និងចង្វាក់
ល្ខោន
- ការប្រើប្រាស់អារម្មណ៍ជាទូទៅ
- ការប្រើប្រាស់អារម្មណ៍ចេញពីក្នុង
សៀក
- ការពត់ពែន
ការសម្ដែងបង្ហាញ
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលមានបំណងចង់បន្តថ្នាក់ត្រៀមសិល្បៈរៀបចំរបាំនេះ ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ។
រយៈពេល៖ ១ ឆ្នាំ – ៤២០ ម៉ោង។
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៃសាលារបាំ (DSVC) ជាកម្មវិធីសិក្សាដូចទៅនឹងកម្មវិធីថ្នាក់វិទ្យាល័យ។ ថ្នាក់នេះអាចបត់បែនបានទៅតាមពេលវេលាដែលសិស្សអាចមកធ្វើការវ៉ឹកហាត់ក្នុងការយកក្រេឌីត។ ក្នុងកម្មវិធីនេះ សិស្សានុសិស្សក៏នឹងសិក្សាអំពី៖
- កាយវិការជាមូលដ្ឋាន និងរបាំ
- ការយល់ដឹងស៊ីជម្រៅនៅក្នុងរបាំ
- របាំប្រពៃណី ឬរឿងប្រជាប្រិយ
- របាំបុរាណ
- ភាពឯករាជ្យ
- ការសម្តែង
- ល្ខោន (សម្ដែង អារម្មណ៍ និងការលេងទឹកមុខ)
- សៀក (ការពត់ពែន និងកាយសម្ព័ន្ធ)
- តន្ត្រី (ចង្វាក់ និងចម្រៀង)
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលចង់បន្តកម្មវិធីអនុវិទ្យាល័យ ត្រូវមានអាយុយ៉ាងតិច ១៤ ឆ្នាំ និងបញ្ចប់ការសិក្សាពីថ្នាក់ត្រៀម ឬថ្នាក់សមមូល។
រយៈពេលសិក្សា ៖ សិល្បៈ ១៦៦ ក្រេឌីត – ២៤៩០ ម៉ោង។
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ នៃសាលារបាំ (DSPC) គឺជាកម្មវិធីសិក្សាខ្ពស់បំផុតនៅក្នុងថ្នាក់របាំដែលសិស្សានុសិស្សនឹងបំពេញចំណេះដឹងផ្នែកសិល្បៈរបស់ពួកគាត់តាមរយៈការរៀនអំពីមុខវិជ្ជាផ្សេងៗ។
មុខវិជ្ជាទាំងនេះនឹងជួយសិស្សានុសិស្សឱ្យចេះថែរក្សា និងបង្កើនជំនាញរបស់ពួកគាត់៖
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- ការបង្កើតអ្វីដែលថ្មី
- ពង្រឹងជំនាញផ្ទាល់ខ្លួន
- ការសម្តែង
- គរុកោសល្យ
ការវិនិច្ឆ័យលក្ខណៈ ៖ សិស្សានុសិស្សណាដែលចង់ចូលមករៀននៅថ្នាក់ត្រៀមរៀបចំរបាំត្រូវតែបានបញ្ចប់ការសិក្សាពីកម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ។
រយៈពេលសិក្សា ៖ ៣ ឆ្នាំ កម្មវិធីសិក្សាដែលស្មើនឹង១០០ ក្រេឌីត (១៥០០ម៉ោង)
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៅសាលាល្ខោន គឺជាកម្មវិធីសំរាប់សិក្សាខ្ពស់បំផុតនៅក្នុងសាលា ដែលសិស្សានុសិស្សនឹងត្រូវបានណែនាំឱ្យមានមុខវិជ្ជាផ្សេងៗគ្នាជាច្រើន ដើម្បីបំពេញបន្ថែមកម្មវិធីសិល្បៈរបស់ពួកគាត់ដែលនឹងអនុញ្ញាតឱ្យពួកគាត់ទទួលបានសញ្ញាប័ត្រជំនាញវិជ្ជាជីវៈពីសាលា។ វាជាថ្នាក់ពេញម៉ោងដែលទាមទារឱ្យសិស្សានុសិស្សធ្វើតាមកាលវិភាគទាំងអស់ ហើយការវាយតម្លៃ គឺផ្អែកលើក្រេឌីត ដែលសិ្សត្រូវតែនឹងទទួលបានសម្រាប់បញ្ចប់ការសិក្សា។
កម្មវិធីសិក្សាសិល្បៈ
មុខវិជ្ជាសំខាន់ៗមិនមែនជាជំរើសទេសំរាប់សិស្ស។ កម្មវិធីទាំងនេះនឹងជួយសិស្សឱ្យរក្សានិងបង្កើនជំនាញនិងជំនាញរបស់ពួកគេ។
- មុខវិជ្ជាទាំងនេះនឹងជួយសិស្សានុសិស្សឱ្យចេះថែរក្សា និងបង្កើនជំនាញរបស់ពួកគាត់៖
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- សរសេរនិពន្ធទំនុកភ្លេង និងដឹកនាំរឿង
- ការសម្តែង
- គរុកោសល្យ
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៅសាលាល្ខោន គឺជាកម្មវិធីសំរាប់សិក្សាខ្ពស់បំផុតនៅក្នុងសាលា ដែលសិស្សានុសិស្សនឹងត្រូវបានណែនាំឱ្យមានមុខវិជ្ជាផ្សេងៗគ្នាជាច្រើន ដើម្បីបំពេញបន្ថែមកម្មវិធីសិល្បៈរបស់ពួកគាត់ដែលនឹងអនុញ្ញាតឱ្យពួកគាត់ទទួលបានសញ្ញាប័ត្រជំនាញវិជ្ជាជីវៈពីសាលា។ វាជាថ្នាក់ពេញម៉ោងដែលទាមទារឱ្យសិស្សានុសិស្សធ្វើតាមកាលវិភាគទាំងអស់ ហើយការវាយតម្លៃ គឺផ្អែកលើក្រេឌីត ដែលសិ្សត្រូវតែនឹងទទួលបានសម្រាប់បញ្ចប់ការសិក្សា។
កម្មវិធីសិក្សាសិល្បៈ
មុខវិជ្ជាសំខាន់ៗមិនមែនជាជំរើសទេសំរាប់សិស្ស។ កម្មវិធីទាំងនេះនឹងជួយសិស្សឱ្យរក្សានិងបង្កើនជំនាញនិងជំនាញរបស់ពួកគេ។
- មុខវិជ្ជាទាំងនេះនឹងជួយសិស្សានុសិស្សឱ្យចេះថែរក្សា និងបង្កើនជំនាញរបស់ពួកគាត់៖
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- សរសេរនិពន្ធទំនុកភ្លេង និងដឹកនាំរឿង
- ការសម្តែង
- គរុកោសល្យ
ជម្រើស
- ជំនាញកុំព្យូទ័រ (ផ្តោតលើការិយាល័យ Microsoft ការិយាល័យអ៊ិនធឺណិត និងអ៊ីមែល)
- ការអនុវត្ដទម្រង់សិល្បៈផ្សេងៗ
- សិក្ខាសាលាផ្សេងៗទៀត៖ ជំនាញអភិវឌ្ឍន៍បែបអាជីព (ផ្តោតទៅលើភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ជំនាញទំនាក់ទំនង និងជំនាញនៃការលក់របស់ដែលខ្លួនបានផលិត…។ ល។ ) ការដោះស្រាយបញ្ហា ការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញនិពន្ធ និងជំនាញភាពជាអ្នកដឹកនាំ …
ការវិនិច្ឆ័យលក្ខណៈ ៖ មានតែសិស្សដែលបានបញ្ចប់ការសិក្សាពីកម្មវិធីសិក្សាថ្នាក់វិជ្ជាជីវៈប៉ុណ្ណោះ ទើបអាចចូលក្នុងថ្នាក់ជំនាញវិជ្ជាជីវៈនៅសាលាល្ខោនបាន ។
រយៈពេល៖ កម្មវិធី ៣ ឆ្នាំដែលស្មើនឹង ១០០ ក្រេឌីត ផ្នែកសិល្បៈ (១៥០០ ម៉ោង)
ការវាយតម្លៃ
ដំណើរការនៃការដាក់ពន្ទុនឹងត្រូវធ្វើឡើងដោយលោកគ្រូអ្នកគ្រូទាំងអស់។ ការដាក់ពន្ទុចុងក្រោយសម្រាប់ការបញ្ចប់ការសិក្សារបស់ពួកគាត់នឹងត្រូវធ្វើឡើងដោយគណៈកម្មាធិការ ដែលសិស្សានុសិស្សត្រូវធ្វើការបង្ហាញពីគម្រោងរបស់ពួកគាត់ (ពួកគាត់ត្រូវបញ្ជូនសៀវភៅគម្រោងរបស់ពួកគាត់ទៅកាន់គណៈកម្មាធិការជាមុន) ។
ថ្នាក់តន្ត្រី
សាលាតន្រ្តីមានពីរប្រភេទធំ ៗ គឺតន្ត្រីបុរាណជាមួយតន្ត្រីប្រពៃណី និងតន្ត្រីសម័យទំនើប។ និស្សិតត្រូវតែស្វែងយល់ទាំងពីរប៉ុន្តែអាចជ្រើសរើសយកមួយដើម្បីជំនាញ។
ថ្នាក់ស្វែងយល់បន្ថែម
ការស្វែងយល់បន្ថែម ៖ ថ្នាក់នេះមានគោលបំណងអភិវឌ្ឍការយល់ដឹងរបស់សិស្ស។ ថ្នាក់ត្រូវបានបង្កើតសកម្មភាពឡើងដោយផ្អែកលើការអភិវឌ្ឍសមត្ថភាពសតិអារម្មណ៍ រាងកាយ និង សំលេង។ សិក្ខាសាលាទាក់ទងនឹងកម្មវិធីសិក្សានឹងត្រូវបានផ្តល់ជូនមុនពេលចូលរៀន។
ថ្នាក់កំសាន្តសិល្បៈ
ថ្នាក់កំសាន្តសិល្បៈនៃសាលាតន្ត្រី (MSLC) គឺជាថ្នាក់មួយដែលសិស្សនឹងយល់អំពីចលនាមូលដ្ឋាននៃការលេងភ្លេងតាមរយៈការលេងល្បែងកំសាន្ដ និងសកម្មភាពគរុកោសល្យផ្សេងៗ។ កម្មវិធីសិក្សានេះ គឺជាកម្មវិធីសិក្សាបែបក្រៅម៉ោង (៣ ម៉ោងក្នុងមួយសប្តាហ៍) ។
ការវិនិច្ឆ័យលក្ខណៈ ៖ បើកសម្រាប់និស្សិតវ័យក្មេងចាប់ពីអាយុ ៨ ឆ្នាំ ដល់ ១២ ឆ្នាំ
រយៈពេល៖ ៥ ឆ្នាំយ៉ាងច្រើន (ពេលនិស្សិតចាប់ផ្តើមនៅអាយុឆ្នាំ ៨)
ថ្នាក់ត្រៀមសិល្បៈ
ថ្នាក់ត្រៀមសិល្បៈនៃសាលាតន្ត្រី (MSPC) ជាកម្រិតដំបូង សម្រាប់អ្នកដែលមានបំណងចង់ចូលរៀនកម្មវិធីសិក្សាថ្នាក់វិជ្ជាជីវៈ។ នេះជាកម្មវិធីសិក្សាពេញ ១ ឆ្នាំ ហើយសមត្ថភាពរបស់សិស្សក៏ត្រូវបានពិនិត្យរៀងរាល់ឆមាសនីមួយៗដែរ។ មុខវិជ្ជាសំខាន់ៗគឺ ៖
- រៀនអក្សរភ្លេង
- រយៈពេលគំនូសសម្គាល់តន្រ្ដី និងការរៀបចំសូរនៅលើបន្ទាត់បញ្ជារេខា (ការអានអក្សរភ្លេង)
- រៀនចង្វាក់ភ្លេង
- បទចម្រៀង
- ការរៀនរឹតឧបករណ៍ភ្លេង
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលមានបំណងចង់បន្តថ្នាក់ត្រៀមសិល្បៈនៃសាលាតន្ត្រី ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ។
រយៈពេលនៃការសិក្សា ៖ ១ ឆ្នាំ
ថ្នាក់ជំនាញវិជ្ជាជីវៈ
ថ្នាក់ជំនាញវិជ្ជាជីវៈនៃសាលាតន្ត្រី (MSVC) អាចបត់បែនបានទៅតាមពេលវេលាដែលសិស្សអាចមកធ្វើការវ៉ឹកហាត់ក្នុងការយកក្រេឌីត។ នៅក្នុងកម្មវិធីសិក្សាមួយនេះ សិស្សានុសិស្សនឹងរៀនពីសមាសធាតុតន្ត្រីដែលអាចនឹងក្លាយជាតន្ត្រីករ។ សិស្សានុសិស្សនឹងត្រូវជ្រើសរើសជំនាញពិសេសមួយនៅក្នុងវិស័យតន្រ្តី ហើយបើទោះបីជាយ៉ាងណាក៏ដោយក៏ពួកគាត់ត្រូវរៀនជំនាញតន្រ្តីផ្សេងទៀតផងដែរ ព្រោះមានតន្រ្តីបីប្រភេទផ្សេងគ្នានៅក្នុងថ្នាក់។
- តន្ត្រីបែបបុរាណ
- តន្ត្រីប្រពៃណី
- តន្ត្រីសម័យទំនើប
ថ្នាក់កម្មវិធីសិក្សានឹងជួយឱ្យពួកគាត់អាចរៀនបន្ថែមនូវជំនាញអ្វីផ្សេងៗទៀត។
ការវិនិច្ឆ័យលក្ខណៈ ៖ និស្សិតដែលចង់បន្តកម្មវិធីអនុវិទ្យាល័យនេះត្រូវមានអាយុយ៉ាងតិច ១៤ ឆ្នាំ និងបញ្ចប់ការសិក្សាពីថ្នាក់ត្រៀមសិល្បៈ ឬដែលស្មើប្រហាក់ប្រហែលនឹងកម្រិតថ្នាក់ត្រៀមសិល្បៈ (ការប្រលងជាប់ផ្នែកសម្ដែងផ្ទាល់ ដែលក្នុងកម្រិតនេះ គួរតែជាសមត្ថភាពក្នុងការលេងឧបករណ៍ភ្លេងមួយ ឬនិយាយឡើងវិញនូវបទវគ្គសាមញ្ញៗ ដែលលេងដោយលោកគ្រូ អ្នកគ្រូ និងការប្រលងលើចំណេះដឹងតន្រ្តី) ។
រយៈពេលសិក្សា ៖ សិល្បៈចំនួន ១២០ ក្រេឌីត (១៨០០ ម៉ោង) នៃជំនាញដែលបានជ្រើសរើសនីមួយៗ។
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ
ថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ នៃសាលាតន្ត្រី (MSPC) ជាកម្មវិធីសិក្សាតន្ត្រីជាន់ខ្ពស់បំផុតដែលសិស្សនឹងបំពេញចំណេះដឹងផ្នែកសិល្បៈរបស់ពួកគាត់ជាមួយនឹងមុខវិជ្ជាទូទៅផ្សេងទៀត។
វិន័យក្នុងផ្នែកសិល្បៈ
- មុខវិជ្ជាសំខាន់ៗ (ដែលនិស្សិតត្រូវអនុវត្តតាម)
- ប្រវត្តិសិល្បៈ
- ការគ្រប់គ្រងស្ថានការណ៍លើឆាក
- ការងារបច្ចេកទេស
- ការតែងនិពន្ធ / ការថតសំឡេង
- ពង្រឹងជំនាញផ្ទាល់ខ្លួន
- ការសម្តែង / ការសរសេរកម្មវិធី / ភាពជាអ្នកដឹកនាំក្រុមតន្ត្រី
- គរុកោសល្យ
ការវិនិច្ឆ័យលក្ខណៈ ៖ កម្មវិធីសិក្សាមួយនេះតម្រូវឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាពីថ្នាក់វិជ្ជាជីវៈ ឬបានបញ្ចប់ការតេសសំឡេងភ្លេងបានដោយជោគជ័យ (ឆ្លងកាត់ការវាយតំលៃដែលបានផ្តល់ជូននិស្សិតកម្រិតវិជ្ជាជីវៈផងដែរ) ។
រយៈពេលសិក្សា ៖ កម្មវិធីសិក្សាសំរាប់ ៣ ឆ្នាំ ដែលស្មើនឹងស្នាដៃសិល្បៈ ១០០ ក្រេឌីត (១៥០០ ម៉ោង)
ការវាយតម្លៃ
សិស្សានុសិស្សតាមកម្មវិធីសិក្សានីមួយៗនឹងត្រូវធ្វើការវាយតម្លៃក្នុងការវាស់សមត្ថភាព និងចំណេះដឹងរបស់ពួកគាត់លើមុខវិជ្ជាដែលបានរៀននៅចុងឆមាសនីមួយៗ។ ពួកគាត់ក៏មានគណៈកម្មការសំរាប់វិនិច្ឆ័យលើស្នាដៃដែលពួកគាត់បានរៀន ឬតាក់តែងមកនៅចំពោះមុខគ្រូទាំងអស់គ្នាផងដែរ។
សម្ភារៈសិក្សា និងថ្លៃសិក្សា
សម្ភារៈសិក្សា និងថ្លៃសិក្សា
01.
សាលាសៀក (ឧបករណ៍ និងសំភារៈសៀក សាលសៀកដែលមានទីធ្លាធំ សម្ភារៈឧបត្ថមផ្សេងៗនៅក្នុងសៀក)
៨ ឆ្នាំ x ៧០០ $ = ៥៦០០ $
02.
សាលាតន្រ្តី (ឧបករណ៍ភ្លេងសម័យខ្លះ ឧបករណ៍ភ្លេងបុរាណ និងឧបករណ៍ភ្លេងប្រពៃណី ចែកបន្ទប់ដាច់ដោយឡែកសម្រាប់ការរៀននីមួយៗ)
សាលាតន្រ្តី ៖ ៧ ឆ្នាំ x ៧០០ $ = ៤៩០០ $
03.
សាលាល្ខោន (សម្ភារៈបង្រៀន សំលៀកបំពាក់ និងសាលមហោស្រព)
សាលាល្ខោន ៖ ៦ ឆ្នាំ x៧០០$ = ៤២០០ $
04.
សាលារបាំ (សំលៀកបំពាក់ក្នុងថ្នាក់ខ្លះ សាលដែលមានបំពាក់ដោយសម្ភារៈគរុកោសល្យ) ។
សាលារបាំៈ ៧ ឆ្នាំ x ៧០០ $ = ៤៩០០ $
ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់និស្សិត
ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់និស្សិត
ជំនួយផ្នែកហិរញ្ញវត្ថុ ឬអាហារូបករណ៍ ត្រូវបានរៀបចំឡើង ដើម្បីឱ្យមានសកម្មភាពចូលរួម ព្រមទាំងមានការគាំទ្រដល់ការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុដល់អ្នកដែលមានចំណាប់អារម្មណ៍ចង់រៀន។ ជាពិសេសសិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគាត់ នឹងទទួលបានផលចំណេញតិចតួចពីគុណតម្លៃនៃអាហារូបករណ៍។ កម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុ ឬអាហារូបករណ៍នេះ គឺសំរាប់សិស្សានុសិស្សណាដែលមិនអាចមានលទ្ធភាពបង់ថ្លៃសិក្សាពេញលេញតែប៉ុណ្ណោះ។
យើងតម្រូវឲ្យមានការបង់ថ្លៃការសិក្សាលើគ្រប់កម្មវិធីសិក្សា នៅគ្រប់កម្រិតទាំងអស់។ ប៉ុន្ដែ យើងស្នើសុំអោយសិស្សានុសិស្សបង់ថ្លៃការសិក្សាចាប់ពីកំរិត ១ នៃថ្នាក់វិជ្ជាជីវៈតទៅ ព្រោះលើកម្មវិធីសិក្សាថ្នាក់មូលដ្ឋាន សិស្សានុសិស្សទទួលបានអាហារូបករណ៍ ១០០% នៃតម្លៃសិក្សា។
ប្រសិនបើសិស្សានុសិស្សត្រូវបានជ្រើសរើសឲ្យជាប់អាហារូបករណ៍ នោះមានន័យថាគាត់ / នាងនឹងទទួលបាន “ការប្តេជ្ញាចិត្តក្នុងការបង់ថ្លៃសិក្សា” (បង់ថ្លៃមួយចំណែកនៃតម្លៃសិក្សាពេញ) ឬ“ ជំនួយហិរញ្ញវត្ថុពេញ ឬ អាហារូបករណ៍ពេញ” (គ្មានការបង់ថ្លៃអ្វីទាំងអស់) សម្រាប់កម្មវិធីសិក្សាទាំងមូល។
ជំនួយផ្នែកហិរញ្ញវត្ថុ ឬអាហារូបករណ៍អាចត្រូវបានអនុវត្តដោយផ្អែកលើ “ការប្តេជ្ញាចិត្តក្នុងការបង់ថ្លៃសិក្សា” ឬ“ ជំនួយផ្នែកហិរញ្ញវត្ថុពេញលេញ / អាហារូបករណ៍ពេញលេញ” មានដូចខាងក្រោម៖
ការប្តេជ្ញាចិត្តក្នុងការបង់ថ្លៃសិក្សា ៖ ថ្លៃសិក្សាដែលមានការប្តេជ្ញាចិត្តនេះអាចត្រូវបានបង់តាមគ្រោងការណ៍ហិរញ្ញវត្ថុធំ ៗ ទាំងបួន ៖
- បដិភាគផ្នែកហេរញ្ញវត្ថុពីសិស្ស (FCS) ៖ ការចូលរួមកាត់បន្ថយវិបត្តិហិរញ្ញវត្ថុពីសិស្សានុសិស្ស នេះតម្រូវឱ្យនិស្សិតបង់ថ្លៃសិក្សាប្រចាំខែដោយផ្អែកលើការវាយតម្លៃលើតម្រូវការគ្រួសារនីមួយៗ និងកិច្ចព្រមព្រៀងជំនួយផ្នែកហិរញ្ញវត្ថុ ឬអាហារូបករណ៍។
- ភាគនៃជំនួយខាងហិរញ្ញវត្ថុ ឬអាហារូបករណ៍ (PFA/S) ៖ មួយផ្នែកនៃជំនួយខាងហិរញ្ញវត្ថុ ឬអាហារូបករណ៍ នឹងផ្តល់ជូនសិស្សានុសិស្សនូវការបញ្ចុះតម្លៃជាភាគរយនៃថ្លៃសិក្សា បន្ទាប់មកបេក្ខជនម្នាក់ៗនឹងត្រូវបានបង់ថ្លៃសិក្សាខុសៗគ្នាផ្អែកតាមការវាយតំលៃលើតំរូវការគ្រួសារ និងការសំរេចចិត្តដែលធ្វើឡើងដោយគណៈកម្មាធិការខាងអាហារូបករណ៍) ។
- ប្រាក់កម្ចីសាលា (SL)៖ ប្រាក់កម្ចីសាលា ត្រូវបានខាងយើងធ្វើការពិចារណាជាមួយនឹងចំនួនទឹកប្រាក់នៃការសិក្សាសរុប ដែលសិស្សនឹងត្រូវបង់ពេលក្រោយ។ ចំនួនទឹកប្រាក់សរុបនៃប្រាក់កម្ចីពីសាលា ចាំបាច់ត្រូវបង់បន្ទាប់ពីសិស្សបញ្ឈប់ ឬបញ្ចប់ការសិក្សា ដោយមានកិច្ចព្រមព្រៀងច្បាស់លាស់ដែលត្រូវបានចុះហត្ថលេខា។
ជំនួយផ្នែកហិរញ្ញវត្ថុទាំងស្រុង / អាហារូបករណ៍ទាំងស្រុង ៖ នៅពេលនិស្សិតទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពេញ / អាហារូបករណ៍ពេញ គាត់ / នាង នឹងត្រូវទទួលបានការបញ្ចុះតម្លៃនៃការសិក្សា ១០០% ពេញ ឬទទួលបានអត្ថប្រយោជន៍ពីប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលពួកគាត់អាចយកមកបង់ថ្លៃសិក្សាវិញបាន។ យើងមាន ៣ជម្រើស សម្រាប់ឲ្យពួកគាត់ជ្រើសរើស ដើម្បីសងត្រឡប់មកសាលាវិញ៖
- បដិភាគដែលមិនមែនជាថវិកា (IKC)៖ សិស្សនឹងត្រូវបានស្នើសុំឱ្យធ្វើការនៅសាលារៀន ឬសម្រាប់គម្រោងរបស់ហ្វារដោយមិនបានកម្រៃ សម្រាប់បដិភាគដែលមិនមែនជាថវិកា សាលា និងសមាគមហ្វារ។ សិស្សានុសិស្សនឹងត្រូវបានផ្តល់ឱ្យនូវចំនួនម៉ោងជាក់លាក់ ដើម្បីធ្វើការសម្រាប់សាលា ឬគម្រោងរបស់សមាគមហ្វារ ទោះបីជាយ៉ាងណាក៏សិស្សនឹងត្រូវដាក់ស្នើសុំលិខិតបញ្ជាក់ពីការចាប់អារម្មណ៍ទៅកាន់សាលា សម្រាប់ការងារ ឬគម្រោងរបស់ពួកគាត់ដែរ។
- ការចូលរួមចំណែកមួយផ្នែកនៃថវិកាជីវភាព (PSLS) ៖ សាលាជំនាញសិល្បៈទស្សនីយភាព នឹងអនុវត្តប្រព័ន្ធហ៊ីប្រ៊ីដ ដែលសិស្សនឹងត្រូវស្នើសុំឱ្យធ្វើការសម្ដែងមួយចំនួនក្នុងតង់ធំ ដើម្បីឆ្លើយតបឲ្យសមរម្យទៅនឹងថវិកាជីវភាព ដែលទទួលបាន។ យ៉ាងណាមិញ សិស្សានុសិស្សនឹងត្រូវទទួលបានថវិកាផ្គត់ផ្គង់បន្ថែមលើការវ៉ឹកហាត់ការ ដែលបានកំណត់។ បើទោះជាយ៉ាងណាក៏ដោយ ក៏ពួកគាត់នឹងត្រូវបានស្នើសុំឱ្យចែកភាគរយខ្លះនៃថវិកាជីវភាព និង ថវិកាផ្គត់ផ្គង់បន្ថែមលើការវ៉ឹកហាត់ការ របស់ពួកគាត់ទៅកាន់សាលា ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។
- ការផ្ដល់ត្រលប់ក្រោយពេលបញ្ចប់ការសិក្សា (PCB) ៖ នៅក្នុងការផ្ដល់ត្រលប់ក្រោយពេលបញ្ចប់ការសិក្សា និស្សិតនឹងត្រូវបានស្នើសុំឱ្យចូលរួមធ្វើការបង់សងត្រលប់ទៅសាលា ឬសមាគមហ្វារ វិញជាសាច់ប្រាក់តាមឆ្នាំនីមួយៗដោយជាក់លាក់មួយ បន្ទាប់ពីពួកគាត់បានបញ្ចប់ការសិក្សា ហើយទទួលបានការងារ ធ្វើ។ ការផ្ដល់ត្រលប់ក្រោយពេលបញ្ចប់ការសិក្សា លើកិច្ចព្រមព្រៀងការផ្ដល់ត្រលប់ក្រោយពេលបញ្ចប់ការសិក្សា ដែលបានចុះហត្ថលេខារវាងសាលា និងសិស្ស។
សិស្សានុសិស្ស តម្រូវឱ្យចូលរៀនក្នុងថ្នាក់ជាប្រចាំ (ជាធម្មតាយ៉ាងតិច ៧៥% នៃចំនួនវត្ដមានទាំងអស់) ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលពេញលេញ សម្រាប់ការកសាងសមត្ថភាព និងជំនាញរបស់ពួកគាត់។ ទាក់ទងទៅនឹងការបែងចែក គឺសម្រាប់សិស្សានុសិស្សដែលមានជំនួយហិរញ្ញវត្ថុ ឬអាហារូបករណ៍ពេញ ៖
ជំនួយហិរញ្ញវត្ថុ / អាហារូបករណ៍ពេញលេញ
ការបែងចែកម៉ោងការងារក្នុងមួយឆ្នាំ – បដិភាគដែលមិនមែនជាថវិកា ៖
- និស្សិតថ្នាក់វិជ្ជាជីវៈ ឆ្នាំសិក្សាទី ១ ៖ ៤៥ ម៉ោង យ៉ាងច្រើន ក្នុងមួយឆ្នាំ
- និស្សិតថ្នាក់វិជ្ជាជីវៈ ឆ្នាំសិក្សាទី ២ និងទី ៣ ៖ ៦០ ម៉ោង យ៉ាងច្រើន ក្នុងមួយឆ្នាំ
- និស្សិតក្នុងឆ្នាំសិក្សាជំនាញអាជីពវិជ្ជាជីវៈ ៖ យ៉ាងច្រើន ១២០ ម៉ោង ក្នុងមួយឆ្នាំ
ការបែងចែកចំនួនគម្រោង ក្នុងមួយឆ្នាំ – បដិភាគដែលមិនមែនជាថវិកា ៖
- និស្សិតថ្នាក់ជំនាញវិជ្ជាជីវៈ ឆ្នាំសិក្សាទី ១ : ១ គម្រោង ក្នុង ១ ឆ្នាំ
- និស្សិតថ្នាក់ជំនាញវិជ្ជាជីវៈ ឆ្នាំសិក្សាទី ២ និង ៣ ៖ ២ គម្រោង យ៉ាងច្រើន ក្នុងមួយឆ្នាំ
- និស្សិតឆ្នាំជំនាញវិជ្ជាជីវៈ៖ ៣ គម្រោង យ៉ាងច្រើន ក្នុងមួយឆ្នាំ
ការបែងចែកការសម្តែងក្នុងមួយខែ ក្រោមការគ្រប់គ្រងរបស់សមាគមហ្វារ – ការចូលរួមចំណែកមួយផ្នែកនៃថវិកាជីវភាព
- និស្សិតថ្នាក់ជំនាញវិជ្ជាជីវៈ ឆ្នាំទី ១ ៖ ២ សំដែង ក្នុង ១ ខែ
- និស្សិតថ្នាក់ជំនាញវិជ្ជាជីវៈ ឆ្នាំទី ២ និង ៣ ៖ ៤ សំដែងក្នុង ១ ខែ
- និស្សិតឆ្នាំជំនាញអាជីពវិជ្ជាជីវៈ ៖ ការសម្តែងចំនួន ៥ ដងក្នុងមួយខែ
ថវិកាផ្គត់ផ្គង់បន្ថែមលើការវ៉ឹកហាត់ការ – នៅពេលសិស្សធ្វើការសម្ដែងលើសពីចំនួនដែលបានកំណត់ ខាងក្រោមនេះ គឺជាការគណនាថវិកាផ្គត់ផ្គង់បន្ថែមលើការវ៉ឹកហាត់ការក្នុងមួយកម្មវិធីសម្ដែងដោយតាមកម្រិតសិស្សានុសិស្ស ៖
សិទ្ធិទទួលបាន
និស្សិតដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ឬអាហារូបករណ៍នេះ ត្រូវមានការវិនិច្ឆ័យលក្ខណៈ ដូចខាងក្រោម ៖
- អ្នកដាក់ពាក្យត្រូវចុះឈ្មោះនៅផ្នែកមួយនៃផ្នែកទាំងបួន នៃសាលាជំនាញសិល្បៈទស្សនីយភាពនៃសមាគមហ្វារ
- អ្នកដាក់ពាក្យត្រូវស្នើសុំជំនួយហិរញ្ញវត្ថុ ឬ អាហារូបករណ៍ជាទម្រង់ជាលាយលក្ខណ៍អក្សរ ហើយដាក់តាមកាលបរិច្ឆេទដែលបានកំណត់
- គ្រួសាររបស់អ្នកដាក់ពាក្យសុំ ត្រូវមានការវាយតម្លៃតម្រូវការគ្រួសារធ្វើដោយផ្នែកគាំទ្រសង្គម
- បេក្ខជនត្រូវបានចេញលិខិតយល់ព្រម ឬ លិខិតអនុម័តពីគណៈកម្មាធិការជំនួយផ្នែកហិរញ្ញវត្ថុ ឬ អាហារូបករណ៍
- បេក្ខជនត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយផ្នែកហិរញ្ញវត្ថុ ឬ អាហារូបករណ៍ជាមួយសាលាដោយផ្អែកលើការគាំទ្រដែលបានលើកឡើងខាងលើ
ការលុបចោល ឬ ទុកជាមោឃៈ
ជំនួយផ្នែកហិរញ្ញវត្ថុ ឬ អាហារូបករណ៍របស់សិស្សានុសិស្ស នឹងត្រូវលុបចោល ឬ ទុកជាមោឃៈប្រសិនបើ ៖
- សិស្សដែលបំពានបទបញ្ញត្តិសាលានឹងទទួលបានលិខិតព្រមានចំនួន ២
- សិស្សដែលមិនបានចូលរួមយ៉ាងពេញលេញ ចំពោះសកម្មភាព ឬ គម្រោងផ្សេងៗរបស់សាលា
- ស្ថានភាពគ្រួសាររបស់និស្សិតមានភាពប្រសើរឡើងដោយផ្អែកលើរបាយការណ៍តាមដាន និងវាយតម្លៃលើគ្រួសាររបស់គាត់ពីផ្នែកគាំទ្រសង្គម
- ជាការសម្រេចចិត្តដោយខ្លួនឯងរបស់សិស្សក្នុងការបោះបង់ការគាំទ្រជំនួយផ្នែកហិរញ្ញវត្ថុ ឬ អាហារូបករណ៍ពីសាលា
- សិស្សបង្ហាញអាកប្បកិរិយាមិនល្អ និងធ្វើអោយកេរ្តិ៍ឈ្មោះរបស់សាលា ឬសមាគមហ្វារធ្លាក់ចុះ
ការចូលរៀន
01.
ជួបជាមួយខាងផ្នែកអប់រំ
02.
បង្ហាញចំណាប់អារម្មណ៍របស់កម្មវិធីសិក្សា ឬ សាលា
03.
ការចុះឈ្មោះ ជាសិស្សប្រលងតេស្ដ
04.
សិស្សដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមកម្មវិធីសិក្សាពេញម៉ោងបាន
ការចូលរៀនកម្មវិធីសិក្សាទាំងនេះ គឺមានចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ គ្រប់លក្ខខណ្ឌទាំងអស់ គឺខុសគ្នា ហើយយើងគិតថាវាពិតជាមានសារៈសំខាន់ ណាស់ក្នុងការផ្តល់ឱ្យកុមារគ្រប់រូប ដែលមានកម្លាំងចិត្តជំរុញឱកាសក្នុងការរៀនសូត្រនូវអ្វីដែលថ្មីៗ។
សិស្សានុសិស្សដែលបានសិក្សានៅក្នុងថ្នាក់ត្រៀមសិល្បៈ មិនចាំបាច់ប្រឡងតេស្តចូលរៀននិស្សិតដែលសិក្សានៅក្រៅពីសមាគមហ្វារ ហើយចង់រួមបញ្ចូលកម្មវិធីនឹងត្រូវឆ្លងកាត់ការប្រលងសម្រាប់ការចូលរៀនដើម្បីវាស់សមត្ថភាពរបស់ពួកគាត់ និងដើម្បីសំរេចថា តើពួកគាត់គួរចូលរៀនថ្នាក់។
ផ្នែកការងារ
បន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតនឹងក្លាយជាអ្នកជំនាញអាជីបតាមជំនាញដែលពួកគាត់បានជ្រើសរើស។ ពួកគាត់នឹងទទួលបានជំនាញពិតៗទៅតាមកម្មវិធីសិក្សានីមួយៗ។
យោងទៅតាមជំនាញដែលពួកគាត់បានជ្រើសរើស សិស្សានុសិស្សនឹងត្រូវបានផ្តល់ឱកាសឱ្យរៀនជំនាញបន្ថែម “ជំនាញអាជីពវិជ្ជាជីវៈ និងបំនិនជីវិត” ដែលនឹងរៀបចំពួកគាត់ សម្រាប់ពិភពការងារ។
ក្រុមការងារសាលា
នាយកសាលា
ឃួន ដេត
ប្រធាន
ហួត ហៀង
អ្នកសម្របសម្រួលគរុកោសល្យ
គ្រូបង្ហាត់ ផ្នែកសៀក
ឃួនថន ចំរើន
ណែន ចាន់ធឿន
គឹម ទីណា
សុខ សុភ័ក្រ
សំ សារី
ស៊ី ចាន់ភក្ដី
ឃួនថន ចំរើន
ណែន ចាន់ធឿន
គឹម ទីណា
សុខ សុភ័ក្រ
សំ សារី
ស៊ី ចាន់ភក្ដី
គ្រូបង្ហាត់ តន្រ្ដី
ជា សុខលាភ
គ្រូបង្ហាត់ តន្រ្ដីសម័យ
សូត ចំរុង
គ្រូបង្ហាត់ តន្រ្ដីបុរាណ
អ៊ំុ អេង
គ្រូបង្ហាត់ តន្រ្ដីប្រពៃណី
គ្រូបង្ហាត់ ផ្នែកនាថកម្ម
សំ មន្នី
អ្នកសម្របសម្រួល និងគ្រូបង្រៀន
ហួត ហឿន
គ្រូបង្រៀន
សំ មន្នី
អ្នកសម្របសម្រួល និងគ្រូបង្រៀន
ហួត ហឿន
គ្រូបង្រៀន
គ្រូបង្ហាត់ របាំ
ហង្ស សីលា
អ្នកសម្របសម្រួល និងគ្រូរបង្រៀន
លឿន សុចិន្តា
គ្រូរបង្រៀន
ពេជ្រ សុភាវី
អ្នកសម្របសម្រួល និងគ្រូបង្រៀន
ចាន់ ស្រីរឿន
គ្រូបង្រៀន
ទស្សនៈ - សិស្ស និង អតីតសិស្ស
តើពួកគាត់និយាយយ៉ាងដូចម៉េច?
សំនួរទូទៅ
ទស្សនៈ - សិស្ស និង អតីតសិស្ស
តើពួកគាត់និយាយយ៉ាងដូចម៉េច?
សំនួរទូទៅ
តើខ្ញុំអាចរំលងថ្នាក់ត្រៀមសិល្បៈ ហើយឡើងទៅមួយឆ្នាំទៀតបានទេ?
អ្នកអាចរំលងថ្នាក់ត្រៀមសិល្បៈបាន ប្រសិនបើសមត្ថភាពរបស់អ្នកសមស្របនឹងតម្រូវការ។
តើខ្ញុំត្រូវការបទពិសោធន៍នៃសៀក របាំ តន្ត្រី ឬ ល្ខោន ដើម្បីដាក់ពាក្យនៅសាលាជំនាញសិល្បៈទស្សនីយភាព ដែរឬទេ?
អ្នកមិនចាំបាច់ត្រូវមានបទពិសោធទេ ប៉ុន្តែអ្នកត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះកម្មវិធីសិក្សាយ៉ាងជាក់លាក់ទាំងនោះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានបទពិសោធអ្នកនឹងត្រូវចាប់ផ្តើមពីកម្មវិធីសិក្សាថ្នាក់ដំបូង។
តើការបណ្តុះបណ្តាលថ្នាក់ជំនាញវិជ្ជាជីវៈ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជា ដែរឬទេ?
ឥឡូវនេះមិនទាន់ទេ! យើងកំពុងស្វែងរកវិធី ដើម្បីដាក់ពាក្យសុំការទទួលស្គាល់ ដោយវិញ្ញាបនបត្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយក្រសួងអប់រំយុវជន និងកីឡា ឬ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ពេលនេះ ខ្ញុំមិនរស់នៅក្នុងខេត្តបាត់ដំបងទេ តែខ្ញុំចង់សិក្សានៅសាលាជំនាញទស្សនីយភាព តើខ្ញុំអាចធ្វើអ្វីបាន?
ផ្ទុយទៅវិញ សាលាជំនាញទស្សនីយភាព មានការចុះឈ្មោះតាមអ៊ីធឺណេត នាពេលនេះទេ (បច្ចុប្បន្នយើងកំពុងខិតខំអភិវឌ្ឍនវា) ។ ប្រសិនបើអ្នកអាចមកបរិវេណសាលា បន្ទាប់មកអ្នកអាចចុះឈ្មោះតាមរយៈនាយកដ្ឋានអប់រំ។
តើខ្ញុំអាចរកប្រាក់ចំណូលបានទេ កំឡុងពេលកំពុងសិក្សា?
នៅពេលអ្នកទៅដល់កម្រិតជាក់លាក់នៃលក្ខណៈសម្បត្ដិ សម្រាប់ការបង្ហាញ ការសម្តែង ឬ ការដឹកនាំសិក្ខាសាលា អ្នកនឹងអាចរកប្រាក់ចំណូលបានខណៈពេលកំពុងសិក្សាដោយការសម្តែង (នេះទាមទារឱ្យអ្នកមានយ៉ាងហោចណាស់ ត្រឹមកម្រិតថ្នាក់ជំនាញវិជ្ជាជីវៈ ទីពីរ) ។
តើក្រុមគ្រួសារពាក់ព័ទ្ធក្នុងការសិក្សារបស់ខ្ញុំ ដែរឬទេ?
ក្រុមគ្រួសារត្រូវចូលរួមពាក់ព័ទ្ធក្នុងការសិក្សារបស់អ្នកតាំងពីដំបូង ព្រោះវាពិតជាសំខាន់សម្រាប់យើង ដែលពួកគាត់យល់ព្រមលើផ្លូវដែលបានជ្រើសរើសដោយសិស្សានុសិស្ស។ វាជាការចាំបាច់ទៀតផងដែរ ដែលពួកគាត់ត្រូវតាមដានការសិក្សា និងអាជីពរបស់កូនៗគាត់។
ហេតុអ្វីខ្ញុំគួរផ្លាស់ប្ដូរទីលំនៅទៅខេត្តបាត់ដំបង ដើម្បីសិក្សា?
ទីក្រុងដ៏មានភាពច្នៃប្រឌិតនៃប្រទេសកម្ពុជា ៖ ខេត្តបាត់ដំបងជាកន្លែងដែលមានវិចិត្រ សាលសិល្បៈ ហាងលក់វត្ថុអនុស្សាវរីយ៍ និងអ្នកជំនាញផ្នែកច្នៃប្រឌិតជាច្រើន។ ស្ថាបត្យកម្មនៅខេត្ដបាត់ដំបង បានទទួលរងឥទ្ធិពលពីបារាំង ដូច្នេះអ្នកនឹងរីករាយក្នុងការដើរជុំវិញទីក្រុងដ៏ស្រស់ស្អាតមួយនេះរបស់យើង។
បន្ថូរអារម្មណ៍ និងភាពស្ងប់ស្ងាត់៖ ខេត្តបាត់ដំបងមានរោងចក្រ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញជាច្រើន ដោយមិនមានចរាចរណ៍មមាញឹក និងសម្លេងរំខានក្នុងទីក្រុងឡើយ។
សុវត្ថិភាព៖ ខេត្តបាត់ដំបងមានអត្រាកម្រិតឧក្រិដ្ឋកម្មទាប ដែលធ្វើឱ្យវាក្លាយជាទីក្រុងដ៏អស្ចារ្យមួយសម្រាប់និស្សិតក្នុងការរស់នៅ។
សូមស្វាគមន៏ដែលមកដល់សាលា៖ នៅពេលដែលអ្នកចូលរួមជាមួយសាលាជំនាញសិល្បៈទស្សនីយភាព អ្នកក្លាយជាផ្នែកមួយនៃគ្រួសារច្នៃប្រឌិតរបស់សមាគមហ្វារពន្លឺសិល្បៈហើយ។ នៅសមាគមហ្វារ អ្នកអាចរាប់អានមិត្តភក្តិជាមួយមនុស្សដែលមានភាពច្នៃប្រឌិត ហើយអាចស្គាល់សិស្ស និងបុគ្គលិក ដែលនៅកម្មវិធីសិក្សាផ្សេងៗទៀត (សិល្បៈសម្ដែង តន្ត្រី ល្ខោន។ ល។ )