ចូលរួមព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ

ជាមួយយេីង!

 

ពិធីសម្ពោធ​ព្រឹត្តិការណ៍​រត់ឬជិះកង់​តាមដង​ស្ទឹង​សង្កែ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ សម្រាប់ខួបទី ៣០​ឆ្នាំ​របស់​សមាគមហ្វា​រពន្លឺ​សិល្បៈដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ ​ខេត្ត​បាត់ដំបង។ ព្រឹត្តិការណ៍នេះ មានមហិច្ឆតាដេីម្បីកៀរគរមូលនិធិចំនួន ៣០០,០០០ដុល្លារ​ សម្រាប់ដំណើរការសាលាក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀត ក្នុងការផ្លាស់ប្តូរជីវិតតាមរយៈសិល្បៈ។

Why Phare Ponleu Selpak is organizing the Sangker River Run
  • តាមដានវឌ្ឍនភាពរបស់សមាគមហ្វារពន្លឺសិល្បៈឆ្ពោះទៅកាន់គោលដៅ ៣០០,០០០ដុល្លារ របស់យើង! 13% 13%

$38 657.07

$300,000

ត្រៀមខ្លួនសម្រាប់ការប្រកួតហេីយឬនៅ? នេះជារបៀបដែលអ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ៖

 

 

 

ព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ គឺជាមហាព្រឹត្តិការណ៍លើកដំបូងក្នុងប្រវត្តិសាស្ត្រខេត្តបាត់ដំបង។ លេីចម្ងាយផ្លូវ ៣០ គីឡូម៉ែត្រ – មួយឆ្នាំម្ដងសម្រាប់ជាប្រវត្តិសាស្ត្ររបស់សមាគមហ្វារពន្លឺសិល្បៈ – ដែលនឹងប្រព្រឹត្តិនៅតាមដងស្ទឹងសង្កែដ៏ស្រស់ស្អាតរបស់ខេត្តបាត់ដំបង។

ត្រៀម​រត់​ឬ​ជិះ​កង់​ហើយ​ឬ​នៅ? តោះចាប់​ផ្តើ​ម​នៅ​ទីនេះ

កំពុងស្វែងរកមហាព្រឹត្តិការណ៍រត់ ឬជិះកង់ផ្សងព្រេងរបស់អ្នកមែនទេ? 

ចូលរួមជាមួយកីឡាករកីឡាការិនីដែលមកពីជុំវិញទ្វីបអាស៊ី និងពិភពលោកសម្រាប់ការប្រណាំងនៅតាមបណ្តោយដងស្ទឹងសង្កែដ៏ស្រស់ស្អាតនាជាយក្រុងបាត់ដំបង ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺសម្រាប់អ្នករត់ទោល អ្នករត់ក្រុមបីនាក់ និងអ្នកជិះកង់ដែលចង់ប្រកួតប្រជែងលេីផ្លូវផ្សងព្រេង ជាមួយទេសភាពដ៏ស្រស់ត្រកាល ក្នុងគោលបំណងរួមចំណែកជួយកៀរគរមូលនិធិសម្រាប់សមាគមហ្វារពន្លឺសិល្បៈ

ព័ត៌មានសង្ខេប

    • កាលបរិច្ឆេទ៖ ២០ មករា ២០២៤
    • ម៉ោង៖ ៥:៣០ ព្រឹក
    • ចម្ងាយ៖ ៣០ គម
    • ទីតាំង៖ ខេត្តបាត់ដំបង

នរណាអាចចូលរួមបាន

    • អ្នករត់ទោល៖ រត់ពេញ ៣០ គម
    • អ្នកជិះកង់ទោល៖ ជិះកង់ពេញ ៣០ គម
    • អ្នករត់ក្រុម ៣ នាក់៖ ម្នាក់រត់ចម្ងាយ ១០ គម

ទីតាំងផ្លូវ

    • ចាប់ផ្តើម៖ ប្រាសាទបាណន់
    • បញ្ចប់៖ បរិវេណសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
    • ផែនទីតាមវគ្គ៖ https://bit.ly/3udQUrj

អំពីព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ

ការប្រណាំងនឹងចាប់ផ្តើមនៅជើងភ្នំបាណន់ ដែលជាភ្នំដ៏ស្រស់ស្អាត មួយនៅជាយក្រុងបាត់ដំបង។ ទីតាំងផ្លូវ មានខ្យល់បរិសុទ្ធ និងជាប់ដងស្ទឹងសង្កែ ឆ្លងកាត់វាលស្រែ ស្ពានចំណាស់ និងកាត់ក្រុងបាត់ដំបង ដែលជាទីក្រុងច្នៃប្រឌិតដែលទទួលស្គាល់ដោយអង្គការយូណេស្កូ។ អ្នក​ចូល​រួម​នឹង​បញ្ចប់​ការ​ប្រណាំង​នៅ​បរិវេណ​សមាគមហ្វា​រពន្លឺ​សិល្បៈហេីយក៏ជាកន្លែងដែលអ្នកនឹងទទួលបានអាហារសម្រន់និងភេសជ្ជៈពីតូបលក់ដូរផងដែរ។ 

សម្រាប់អ្នកជិះកង់ ផ្លូវនេះគឺពិតជាសាកសម សម្រាប់ប្រភេទកង់ផ្លូវ និងកង់ឡើងភ្នំ ដែលនឹងធ្វេីដំណេីរតាមផ្លូវស្រដៀងនឹងអ្នករត់ផងដែរ។ ក្រុមការងារនឹងផ្ដល់ជូនការដឹកជញ្ជូនកង់របស់បេក្ខជនទៅកាន់ទីតាំងចាប់ផ្ដេីម។

អ្នករត់ទោល និងអ្នកជិះកង់គួរមានសមត្ថភាពអាចរត់ឬជិះបានយ៉ាងហោចណាស់ពាក់កណ្តាលម៉ារ៉ាតុង ដែលស្មេីរនឹង២១គម។ ចំនែកឯអ្នក​រត់ក្រុមត​ត្រូវ​រត់​ចម្ងាយ​១០​គម​ ក្នុង​មួយនាក់។ ប្រសិនបើអ្នកចូលចិត្តរត់ ឬជិះកង់ផ្លូវឆ្ងាយ ការប្រណាំងមួយនេះគឺពិតជាល្អឥតខ្ចោះសម្រាប់អ្នក។

ទាញយកខិត្តប័ណ្ណដើម្បីចែករំលែកជាមួយមិត្តភក្តិ

ចុះឈ្មោះរត់ឬជិះកង់

Sign up to run or cycle for the Sangker River Run on 20 January 2024 (QR code)

ជួយផ្សព្វផ្សាយដោយការចែករំលែកប្លក់នេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក!

ម្ចាស់ជំនួយដែលមានមូលដ្ឋាននៅក្នុងប្រទេសក៏អាចប្រើប្រាស់លេខកូដ QR នេះដើម្បីបរិចាកដោយផ្ទាល់ទៅគណនីធនាគារ ABA របស់សមាគមហ្វារពន្លឺសិល្បៈផងដែរ។ សូមបញ្ជាក់ជាមួយ “SRR និង [ឈ្មោះអត្តពលិក]” នៅក្នុងប្រអប់កំណត់ចំណាំ។

រៀបចំព្រឹត្តិការណ៍បុត្រសម្ព័ន្ធរត់ ឬជិះកង់នៅក្នុងក្រុងរបស់អ្នក

ចង់រត់ ឬជិះកង់សម្រាប់សមាគមហ្វារពន្លឺសិល្បៈ ប៉ុន្តែមិនអាចធ្វើដំណើរមកប្រទេសកម្ពុជាក្នុងខែមករានេះបានមែនទេ? អ្នក​ក៏​អាច​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង ឬ​ជិះ​កង់​ក្នុង​តំបន់​របស់​អ្នកបាន​ផង​ដែរ​! នេះជារបៀបដែលអ្នកអាចជួយធ្វើឱ្យវាកើតឡើងបាន៖

     ១. ស្វែងរកមិត្តភក្តិ ក្រុមគ្រួសារ មិត្តរួមការងារ ឬអ្នកគាំទ្រ​សមាគមហ្វារពន្លឺសិល្បៈ ផ្សេងទៀតនៅក្នុងទីក្រុង ឬតំបន់របស់អ្នក។ 

ទាក់ទងមកយើងតាមរយៈ [email protected] ប្រសិនបើអ្នកចង់ឱ្យពួកយើងផ្សព្វផ្សាយទៅកាន់អ្នកគាំទ្រសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀតនៅក្នុងតំបន់របស់អ្នក។

     ២. ចុះឈ្មោះក្រុមរបស់អ្នកនៅលើ SimplyGiving។ ចុចលេីប៊ូតុង “Start Fundraising” ដែលមានពណ៌ក្រហម ដើម្បីចាប់ផ្តើម។

     ៣. នៅថ្ងៃទី ២០ ខែមករា (ឬមុនកាលបរិច្ឆេទ) សូមធ្វេីការបញ្ចប់ការរត់ ៣០ គីឡូម៉ែត្ររបស់អ្នក។ រួចប្រាប់យើងពីរបៀបដែលអ្នកបានធ្វើ! ផ្ញើការពិពណ៌នាសង្ខេប បូករួមជាមួយនឹងរូបភាពទៅកាន់ [email protected]។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​រាល់​ការ​រត់​របស់​អ្នក​ត្រូវ​បាន​លេីកឡេីង!

ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់​ផ្តើ​ម​? សូមប្រើការណែនាំនេះសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបរៀបចំ ព្រឹត្តិការណ៍នេះ។

Organize a Sister Sangker River Run in your local area

លើសពីនេះសូមប្រើប្លក់ និងខិត្តប័ណ្ណនេះដើម្បីជួយផ្សព្វផ្សាយ!

ការងារស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍រត់

ជិះកង់តាមដងស្ទឹងសង្កែ

ប្រហែលជាការរត់ ឬជិះកង់មិនមែនជាចំណង់របស់អ្នក ប៉ុន្តែអ្នកនៅតែចង់គាំទ្រហ្វារពន្លឺសិល្បៈមែនទេ? យើងនៅតែត្រូវការជំនួយជាច្រើនពីអ្នកស្ម័គ្រចិត្ត និងសមាជិកសហគមន៍ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយជាការពិត។

យើងនឹងត្រូវការអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើឲ្យសកម្មភាពទាំអស់កើតឡើង រួមមានអ្នកផ្តល់ទឹក រហូតដល់អ្នកដឹកនាំអ្នកចូលរួម។ ការងារស្ម័គ្រចិត្ដនេះពិតជាសាកសមសម្រាប់សមាជិកគ្រួសារ និងមិត្តភក្តិដែលចង់ជួយ ខណៈពេលដែលគាំទ្រអ្នករត់ និងអ្នកជិះកង់! ចូលរួមជាមួយយើងនៅថ្ងៃទី ២០ ខែមករា (និងពីរបីថ្ងៃមុន និងក្រោយ) ដើម្បីគាំទ្រសមាគមហ្វារពន្លឺសិល្បៈ និងបង្កើតមិត្តថ្មីៗនៅតាមផ្លូវ។

ចាប់អារម្មណ៍លើការងារស្ម័គ្រចិត្ត? 
សូមបំពេញទម្រង់ចុះឈ្មោះស្ម័គ្រចិត្តនេះ ហើយយើងរីករាយដែលមានអ្នកនៅក្នុងក្រុម!

ស្វែង​យល់​បន្ថែមពី​​ប្លុក​ទាក់ទង​នឹង​ព្រឹត្តិការណ៍​រត់ឬជិះកង់តាម​ដង​ស្ទឹង​សង្កែ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.

សូមអរគុណសម្រាប់ការចាប់អារម្មណ៍លើព្រឹត្តិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ!

យើងសង្ឃឹមថានឹងជួបអ្នកនៅទីតាំងប្រកួតនៅថ្ងៃសៅរ៍ទី ២០ ខែមករាឆ្នាំ ២០២៤ ។

នាំខ្ញុំទៅខាងលេីវិញ