សាលាជំនាញសិល្បៈសូនរូបក្នុងខេត្តបាត់ដំបង គឺជាសាលាសិល្បៈវិជ្ជាជីវៈដំបូងគេ ដែលប្រកបដោយគុណភាពខ្ពស់ និងផ្តល់ជូននៅគ្រប់កំរិតសិក្សា ចាប់ពីថ្នាក់សិល្បៈសំរាប់កុមារ និងមនុស្សធំ រហូតដល់កំរិតបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន៖ រចនាក្រាហ្វិក សិល្បៈចក្ខុទស្សន៍ និងគំនូរជីវចល។ លេីសពីនេះទៅទៀតសាលាជំនាញសិល្បៈសូនរូបបានរួមចំណែកក្នុងការផ្លាស់ប្តូរដែលប្រកបដោយ ភាពជោគជ័យរវាងសេដ្ឋកិច្ចកសិកម្មបច្ចុប្បន្ន ឧស្សាហកម្ម និងសេវាកម្មនៃអនាគតរបស់កម្ពុជា។
គោលដៅស្នូលរបស់សាលាគឺ សិស្សនិស្សិតនឹងទទួលបានលទ្ធភាពការងារច្បាស់លាស់ និងយូរអង្វែង។ ដេីម្បីទទួលបានគុណភាព និងស្ថេរភាពការងារក្រោយនិស្សិតបញ្ចប់ការសិក្សា សាលាក៏មានទំនាក់ទំនងជាមួយក្រុមហ៊ុនជាង៥០ នៅជុំវិញប្រទេសកម្ពុជា រួមទាំងស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារដែលជាស្ទូឌីយ៉ូអាជីព ស្ថិតក្នុងក្រុងបាត់ដំបង។
ក្រោយបញ្ចប់ការសិក្សាសិស្សនៃសាលាជំនាញសិល្បៈសូនរូបទទួលបានអាជីពការងារ១០០% ព្រមទាំងប្រាក់បៀវត្សស្តង់ដារក្នុងទីផ្សារការងារ។
របៀបដាក់ពាក្យ
សិក្សាជំនាញអាជីពច្នៃប្រឌិតក្នុងរយៈពេល២៤ខែ និស្សិតនឹងក្លាយជាអ្នកគូរគំនូរជីវចល អ្នករចនាក្រាហ្វិច ឬសិល្បករសូនរូប! ១០០% នៃនិស្សិតរបស់សាលាជំនាញសិល្បៈសូនរូប សុទ្ធតែរកបានការងារធ្វើដែលមានប្រាក់ខែស្តង់ដារ ក្រោយបញ្ចប់ការសិក្សា។
កម្មវិធីកំណត់
ថ្ងៃ៣១ ខែ សីហា ឆ្នាំ២០២៦
ទាក់ទងមកកាន់យើង
+៨៥៥ (០) ៩២ ៧១៤ ៨៥៦/ ៦៩ ៦៩២ ៧២៦/ ១៧ ៩៣៨ ៨៨៨
ប័ណ្ណផ្សព្វផ្សាយរបស់យើង
ភាសាខ្មែរ
សៀវភៅណែនាំ
អង់គ្លេស
01.
អាចដាក់ពាក្យស្នើសុំចូលរៀនតាមរយៈប្រព័ន្ធអនទ្បាញ សាអេទ្បិចត្រូនិក ឬទម្រង់ក្រដាស មុនថ្ងៃទី៣១ សីហា ឆ្នាំ២០២៦។
02.
ចូលរួមធ្វើតេស្តចូលរៀននៅសាលាជំនាញសិល្បៈសូនរូប ថ្ងៃទី៧ នឹង ៨ ខែកញ្ញា ឆ្នាំ២០២៦
03.
ការប្រកាសលទ្ធផលប្រលងចូលឆ្នាំទី១ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៦។
04.
ដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ (ក្នុងករណីដែលត្រូវការចាំបាច់)។
05.
ទទួលយកទម្រង់ស្នើសុំ និងកញ្ចប់ហិរញ្ញវត្ថុរបស់អ្នក (ក្នុងករណីដែលត្រូវការចាំបាច់)។
06.
ចូលរួមវគ្គតំរង់ទិសសិក្សាដែលធ្វេីឡេីងនៅខែមករា ឆ្នាំ២០២៧ យោងតាមកម្មវិធីសិក្សាប្រចាំឆ្នាំ។
កម្មវិធីសិក្សា
សិស្សានុសិស្សជាច្រេីនបានស្វាគមន៍មកកាន់ សាលាជំនាញសិល្បៈសូនរូប ដេីម្បីសិក្សាជំនាញវិជ្ជាជីវៈ។ ដែលមានចាប់ពីសិស្សវ័យកុមាររៀន និងស្វែងយល់សិល្បៈគំនូរ និងសម្រាប់សិស្សពេញវ័យ បន្តរៀនជំនាញវិជ្ជាជីវៈ។ សិល្បៈចក្ខុទស្សន៍គឺជាស្នូលនៃកម្មវិធីសិក្សាទាំងមូលរបស់ថ្នាក់ជំនាញសិល្បៈសូនរូប។
ថ្នាក់កំរិតដំបូងបង្កេីតឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ និងសិក្សាពីសិល្បៈ ក្រោយមកសិស្សអាចជ្រេីសរេីសសិក្សាបន្តជំនាញវិជ្ជាជីវៈ។ ថ្នាក់សិក្សាបែងចែកជាពីរប្រភេទរង៖ ថ្នាលវិចិត្រករតូច/ថ្នាលវិចិត្រករធំ និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការចុះឈ្មោះចូលរៀនគឺទទួលគ្រប់សិស្សានុសិស្សទាំងអស់ អាស្រ័យលើវ័យ និងអាយុ។
ថ្នាលវិចិត្រករតូច
- សម្រាប់កុមារដែលអាយុពី ៦ ដល់ ១៣ ឆ្នាំ
- ការសិក្សាពេញមួយសប្តាហ៍ សំរាកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍
- ចាប់ពីថ្ងៃសុក្រ ដល់ អង្គារ៍៖ ៧:៣០ ព្រឹក ដល់ ១១:៣០ ព្រឹក & ១ រសៀល ដល់ ៥ ល្ងាច
- ថ្នាក់សិក្សាទាំងនេះមានគោលបំណងចង់ឱ្យសិស្សស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់ខ្លួន ការបង្ហាញ និងទំនាក់ទំនងទៅកាន់ពិភពលោកតាមរយៈសិល្បៈ។ សិក្សាដោយគ្មានសម្ពាធជាមួយនឹងចំណាត់ថ្នាក់ និងដោយភាពរីករាយក្នុងការរៀនសូត្រ។
- ថ្នាក់សិក្សាផ្ដល់នូវកម្រិតជំនាញជាច្រើនដែលអាចសម្រេចបានជាជំហានៗក្នុងការសិក្សាអាស្រ័យលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់សិស្ស ចំពោះការសិក្សាពុំមានចំណាត់ថ្នាក់នោះទេ។
- សិស្សអាចចុះឈ្មោះបានគ្រប់ពេលវេលា ហេីយវត្ថមាននឹងត្រូវបានកត់ត្រា។ ថ្នាក់ថ្នាលវិចិត្រករតូច/ថ្នាលវិចិត្រករធំមានគោលនយោបាយបើកទ្វារដើម្បីទទួលចំនួនអ្នកចូលរៀនឱ្យបានច្រេីន ដោយកាត់បន្ថយគោលការណ៍វត្តមានតឹងរឹង និងឱ្យសមស្របតាមបរិបទនិងស្ថានភាពរបស់សិស្សនីមួយៗឱ្យបានកាន់តែប្រសើរឡេីង។
ថ្នាលវិចិត្រករធំ
-
កុមារអាយុចាប់ពី ១៣ ឆ្នាំឡេីង
-
ពេញមួយសប្តាហ៍ សំរាកនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ
-
ថ្ងៃពុធ ដល់ថ្ងៃអាទិត្យ៖ ៧:៣០ ព្រឹក ដល់ ១១:៣០ ព្រឹក & ១ រសៀល ដល់ ៥ ល្ងាច
-
ថ្នាក់នេះស្នើឡើងនូវកម្រិតជំនាញជាច្រើនដែលអាចសម្រេចបានជាជំហានៗ អាស្រ័យលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់សិស្ស។
-
មុខវិជ្ជាសិក្សាចំនួនបីរួមមាន៖ គំនូរ គំនូរពណ៌ និងចម្លាក់។
-
សិស្សអាចចុះឈ្មោះបានគ្រប់ពេលវេលា
-
សិស្សទាំងអស់តម្រូវឱ្យចូលរួម បដិភាគក្នុងការសិក្សា
ការបណ្តុះបណ្តាលសិល្បៈវិជ្ជាជីវៈ
ជំនាញវិជ្ជាជីវៈនៅសាលាជំនាញសិល្បៈសូនរូបផ្តល់ឱ្យសិស្សនូវជំនាញ និងបទពិសោធន៍ចាំបាច់ដែលពួកគេត្រូវការ ដើម្បីចាប់យកអាជីពក្នុងការរចនាក្រាហ្វិក គំនូរជីវចល និងសិល្បៈសូនរូបឱ្យបានជោគជ័យ។ កម្មវិធីសិក្សានេះមានរយៈពេល ២៤ ខែ ហើយសិស្សត្រូវប្រឡងចូលដើម្បីចូលរៀន។ សិស្សគ្រប់រូបនឹងទទួលការស្វាគមន៍ក្នុងការដាក់ពាក្យសម្រាប់កម្មវិធីសិក្សានេះរៀងរាល់ឆ្នាំ។
វគ្គសិក្សារយៈពេល ២៤ ខែនេះ រួមបញ្ចូលទាំងការចុះកម្មសិក្សារយៈពេល ២-៥ ខែ ដែលបានផ្តល់ឱកាសឱ្យសិស្សនិស្សិតអនុវត្តផ្ទាល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលត្រូវការដើម្បីស្វែងរកការងារធ្វើនៅក្នុងឧស្សាហកម្មសិល្បៈ។ សិស្សអាចជ្រើសរើសមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាទាំងបីរួមមាន៖ សិល្បៈសូនរូប ការរចនាក្រាហ្វិក និងគំនូរជីវចល។
កម្មវិធីសិក្សា
Common core
- Character Design (112h)
- Perpective (48h)
- Painting (112h)
- Drawing (96h)
- Model (112h)
- Volume and Structure Anatomy (112h)
- Sound (12h)
- Video (128h)
- Writing (136h)
- Art History (48h)
- Art Expression (120h)
- Motion Graphic (48h)
- English (64h)
- Computer (64h)
- Soft Skill/Life Skill (96h)
Visual Arts
- Visual Art (384
Animation Specialty
- Storyboard (112h)
- Layout (180h)
- Toon Boom (144h)
- Photoshop (32h)
- Color BG (PS) (244h)
- Animation Traditional (128h)
- After Effects Compositing (48h)
- Sound (48h)
- Animation (192h)
Graphic Design Specialty
- Graphic Design (48h)
- Illustrator (156h)
- Indesign-1 (150h)
- Illustration (80h)
- Photoshop (GD) (144h)
- Packaging (144h)
- Typography (144h)
- Photography (88h)
- Creative Design (84h)
- Sketch-Up (56h)
ឯកទេស/ជំនាញ
ថ្នាក់ឯកទេស/ជំនាញគឺសម្រាប់សិស្សវ័យជំទង់ដែលមានអាយុ១៧ឆ្នាំឡេីងទៅ ដែលកំពុងទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ។
ព័ត៌មាន
ទូទៅ
- ការរចនាក្រាហ្វិច/ រចនាឡេអៅ ក្រាហ្វិច អត្តសញ្ញាណ និង គំនូរវិចិត្រ។
- គំនូរជីវចល / ទាំងបែបឌីជីថល 2D និងគូរលេីក្រដាស
- សិល្បៈចក្ខុទស្សន៍៖
-
រូបភាព៖ ការគូរ ការផាត់ពណ៌ ការថតរូប និង វីដេអូ
-
វត្ថុក្នុងលំហរ ៖ ចម្លាក់ វិមាត្ររបស់វត្ថុ
-
លំហរ ៖ អុិនស្តលឡេសិន សេណូក្រាហ្វី ម៉ូលធ័រមេឌៀរ
-
សិល្បៈចក្ខុ
ទស្សន៍
សិល្បៈចក្ខុទស្សន៍ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មុខវិជ្ជាផ្សេងទៀតទាំងអស់ដែលបង្រៀននៅសាលាជំនាញសិល្បៈសូនរូប បេីទោះបីជាមុខវិជ្ជានេះអាចសិក្សាដាច់ដោយឡែកក៏ដោយ។ កម្មវិធីសិក្សានេះ គឺជាកម្មវិធីដែលបានដំណើរការយូរជាងគេ នៅក្នុងសមាគមហ្វារពន្លឺសិល្បៈនិងបានដាក់បង្រៀនដំបូងគេនៅសមាគមចាប់តាំងពីឆ្នាំ ១៩៩៤។ មុនពេលដែលសមាគមហ្វារបើកដំណើរការជាផ្លូវការទៅទៀត ដែលស្ថាបនិករបស់យើងបានមកជួបជុំគ្នានៅក្នុងជំរុំជនភៀសខ្លួនក្នុងឆ្នាំ ១៩៨៦ ដើម្បីរៀនគំនូរជាមួយនឹងលោកស្រី Veronique Decrop ។ ធ្វើការស្វែងយល់បន្ថែមអំពីប្រវត្តិដ៏ចាប់អារម្មណ៍របស់យើងនៅទីនេះ។
កម្មវិធីសិក្សាជំនាញសិល្បៈសូនរូប
កម្មវិធីសិក្សាសិល្បៈចក្ខុទស្សន៍មានរយៈពេល ៣៨៤ម៉ោង។ មេរៀននេះមានគោលបំណងអភិវឌ្ឍភាសាផ្ទាល់ខ្លួន និងបុគ្គលិកលក្ខណៈសិល្បៈរបស់សិស្ស។ សិស្សក៏សិក្សាបន្ថែមដែលមិនរាប់បញ្ចូលរួមមាន៖ (ផលិតរូបភាព វត្ថុ និងវិសាល/លំហ ដោយប្រើវេទិកានៃជំនាញបច្ចេកទេសពេញលេញ និងការបញ្ចេញមតិភ្ទាល់ខ្លួន)។
ការសិក្សា គំនូរជីវចល
ជាមួយនឹងការបើកស្ទូឌីយ៉ូគំនូរជីវចល ដៃ១០០០ ហ្វារពន្លឺសិល្បៈបានដាក់បញ្ចូលជំនាញគំនូរជីវចលទៅក្នុងជំនាញសិល្បៈ។ បច្ចុប្បន្ន្នគំនូរជីវចលគឺជាផ្នែកមួយនៃកម្មវិធីសិក្សានៃវគ្គសិក្សា ហើយក៏ជាមុខវិជ្ជាគោលផងដែរ។ កម្មវិធីនេះ ផ្ដល់នូវជំនាញគំនូរជាមូលដ្ឋានជាមួយនឹងការគូររូប និងការរចនាក្នុងការបង្កើតគំនូរជីវចល 2D ដ៏ស្រស់ស្អាត។ សិស្សានុសិស្សក្នុងកម្មវិធីសិក្សានេះមានឱកាសបង្កើតភាពយន្តគំនូរជីវចល ដែលបានបង្ហាញលេីផលប័ត្រ(គេហទំព័រ និងប្រវត្តរូប) ផ្ទាល់ខ្លួន និងជំនាញដែលត្រូវការដើម្បីចូលប្រឡូកក្នុងវិស័យវិជ្ជាជីវៈ។
សូមមើលកម្មវិធីសិក្សារគំនូរជីវចល!
កម្មវិធីនេះ ផ្ដល់នូវជំនាញគំនូរជាមូលដ្ឋានជាមួយនឹងការគូររូប និងការរចនាក្នុងការបង្កើតគំនូរជីវចល 2D ដ៏ស្រស់ស្អាត។ សិស្សានុសិស្សក្នុងកម្មវិធីសិក្សានេះមានឱកាសបង្កើតភាពយន្តគំនូរជីវចល ដែលបានបង្ហាញលេីផលប័ត្រ(គេហទំព័រ និងប្រវត្តរូប) ផ្ទាល់ខ្លួន និងជំនាញដែលត្រូវការដើម្បីចូលប្រឡូកក្នុងវិស័យវិជ្ជាជីវៈដូចជា៖ ស្ទូឌីយោគំនូរជីវចល និងរចនា៖ ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតកម្ពុជាហ្វារ (Phare Creative Studio)។
រចនា
ក្រាហ្វិក
ជាមួយនឹងការបើកស្ទូឌីយ៉ូឌីហ្សាញ សន្លឹកថ្មី កាលពីឆ្នាំ ២០០៩ ហ្វារពន្លឺសិល្បៈបាត់ដំបងបានដាក់បញ្ចូលផ្នែកអប់រំលើការរចនាក្រាហ្វិកទៅក្នុងជំនាញសិល្បៈ ក្នុងកម្មវិធីសិក្សា។ សព្វថ្ងៃនេះនៅក្នុងសាលាជំនាញសិល្បៈសូនរូប ផ្នែករចនាក្រាហ្វិកគឺជាផ្នែកមួយនៃកម្មវិធីសិក្សា ហើយជាមុខវិជ្ជាសំខាន់មួយនៅក្នុងការអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលបច្ចេកទេស។
សូមមើលកម្មវិធីសិក្សារចនាក្រាហ្វិច!
វគ្គសិក្សារចនាក្រាហ្វិចនៅ សាលាជំនាញសិល្បៈសូនរូបបានក្លាយជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង។ និស្សិតបញ្ចប់ការសិក្សាវគ្គនេះ បានក្លាយជាអ្នករចនាឯករាជ្យ សហគ្រាស និងក្លាយជាគ្រូបង្រៀនផងដែរ។ និស្សិតបញ្ចប់ការសិក្សាក៏អាចស្វែងរកការងារជាមួយសហគ្រាសសង្គមរបស់ហ្វារពន្លឺសិល្បៈ៖ ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតកម្ពុជាហ្វារ (Phare Creative Studio)។
សម្ភារៈសិក្សា និងតម្លៃសិក្សា
កម្មវិធីជំនាញវិជ្ជាជីវៈសិល្បៈសូនរូប រយៈពេល២៤ខែមានតម្លៃ ៦០០០ ដុល្លារ។
តម្លៃប្រហែល២០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់សិស្សម្នាក់ ក្នុងការបង់តម្លៃផ្ទាល់។ បន្ថែមលើគ្រូដ៏មានសមត្ថភាព សិស្សនៅសាលាជំនាញសិល្បៈសូនរូប នឹងទទួលបានការប្រេីប្រាស់សម្ភារៈបរិក្ខារដ៏ល្អនិងទំនេីបឥតខ្ចោះរួមទាំងកុំព្យូទ័រជាង៤០គ្រឿង ដែលមានកម្មវិធីរចនាក្រាហ្វិក កម្មវិធីគំនូរជីវចល កាមេរ៉ា ឧបករណ៍វិជ្ជាជីវៈ ស្ទូឌីយោថតរូប និងសំឡេង សម្ភារៈសិល្បៈ និងបណ្ណាល័យសិល្បៈ។
គោលបំណងរបស់សាលា គឺបើកទូលាយសម្រាប់សិស្សានុសិស្សទាំងអស់ និងដំណើរការជាសាលាមិនរកប្រាក់ចំណេញ។ ដោយសាលាទទួលបានការគាំទ្រ និងឧបត្ថម្ភធនមួយចំនួន កម្មវិធីជំនាញវិជ្ជាជីវៈនេះចុះមកសល់ត្រឹមតែ ៧២០ ដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
អំឡុងពេលសិស្សរំពឹងថានឹងធ្វេីវិនិយោគលើការសិក្សាសាលាក៏មានជម្រើសជាច្រើនក្នុងការបង់ប្រាក់ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុ។
គ្រួសារខ្ញុំអាចមានលទ្ធភាពបង់ថ្លៃពេញ
- ដាក់ពាក្យនិងឆ្លងកាត់ការប្រឡងចូល
- ចុះឈ្មោះជាសិស្ស "ពេញថ្លៃ"
- បង់ $៧២០ ដុល្លា ទៅសាលាជំនាញសិល្បៈសូន
- ចាប់ផ្តើមសិក្សា
គ្រួសារ ខ្ញុំ មិន មាន លទ្ធភាព បង់ ថ្លៃ ពេញ នោះ ទេ
- ដាក់ពាក្យ និងឆ្លងកាត់ការប្រឡងចូល
- បំពេញការវាយតម្លៃគ្រួសារ
- យល់ព្រមលើកញ្ចប់ជំនួយហិរញ្ញវត្ថុ
- ចាប់ផ្តើមសិក្សា សងប្រាក់វិញទៅសាលាជំនាញសិល្បៈសូនរូបជាមួយនឹងកម្មវិធីជម្រើសជំនួយហិរញ្ញវត្ថុ
ជំនួយហិរញ្ញវត្ថុសម្រាប់និស្សិត
ជំនួយហិរញ្ញវត្ថុគឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលធានាថាកម្មវិធីវិជ្ជាជីវៈរបស់ សាលាជំនាញសិល្បៈសូនរូបអាចដំណើរការបានសម្រាប់សិស្សានុសិស្សដែលមានមហិច្ឆតានៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីប្រវត្តិសង្គម ឬសេដ្ឋកិច្ច។ ជំនួយហិរញ្ញវត្ថុចំនួនពីរត្រូវបានផ្ដល់ជូន៖ អាហារូបករណ៍ និងជម្រើសសងត្រលប់។
តើអ្នកណាអាចទទួលបានជំនួយហិរញ្ញវត្ថុ?
ដើម្បីមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ និស្សិតត្រូវតែជាជនជាតិខ្មែរ មកពីគ្រួសារដែលមានចំណូលទាប ហើយបានចុះឈ្មោះនៅសាលាជំនាញសិល្បៈសូនរូបក្នុងកម្មវិធីវិជ្ជាជីវៈរយៈពេល ២៤ខែ។ ក្រុមការងារជំនួយសង្គមរបស់ហ្វារពន្លឺសិល្បៈនឹងធ្វើការវាយតម្លៃតម្រូវការគ្រួសារ ដើម្បីកំណត់កម្រិតនៃជំនួយហិរញ្ញវត្ថុ។
សិស្សដែលបានចុះឈ្មោះ មិនតម្រូវបង់ថ្លៃទេ ហើយដូច្នេះមិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដូចគ្នាដែរ។ អាហារូបករណ៍ និងកញ្ចប់ជំនួយហិរញ្ញវត្ថុមាននៅពេលសិស្សចូលរៀនកម្មវិធីជំនាញ ហើយត្រូវចាប់ផ្តើមបង់ថ្លៃប្រចាំឆ្នាំ។
អាហារូបករណ៍
សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលទាបអាចទទួលបានការឧបត្ថម្ភមួយផ្នែក ឬពេញលេញ ដោយសាលានឹងកាត់បន្ថយតម្លៃសិក្សាប្រចាំឆ្នាំរបស់សិស្ស។ ការវាយតម្លៃគ្រួសារ និងកំណត់បរិមាណអាហារូបករណ៍នឹងត្រូវធ្វើឡើងដោយក្រុមគាំទ្រសង្គម។
សិស្សក៏អាចស្វែងរកអាហារូបករណ៍ពីអង្គការមិនមែនរដ្ឋាភិបាល ឬប្រភពផ្សេងៗទៀតបានផងដែរ។ នៅពេលដែលចំនួនទឹកប្រាក់អាហារូបករណ៍ត្រូវបានកាត់ចេញពីថ្លៃ ៧២០ដុល្លារ សិស្ស និងឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេអាចប្រើ "ជម្រើសសងត្រលប់" របស់យើងដើម្បីបង់ថ្លៃដែលនៅសល់។ ប្រសិនបើសិស្សមិនមានសិទ្ធិទទួលបានអាហារូបករណ៍ទេ ពួកគេអាចនៅតែមានសិទ្ធិទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុ។
កញ្ចប់ជំនួយហិរញ្ញវត្ថុ
វិភាគទានប្រចាំខែ៖ គ្រួសារ ឬអាណាព្យាបាលរបស់សិស្សអាចបង់តាមលិទ្ធភាពជារៀងរាល់ខែ ដូចជា $១០ ក្នុងមួយខែ៖
- ធ្វើការនៅបរិវេណសាលា៖ ឱកាសការងារជាច្រើនមាននៅក្នុងបរិវេណសាលា។ សិស្សអាចបង់ប្រាក់ដោយធ្វើការទៅតាមចំនួនម៉ោងដែលបានកំណត់។
- ប្រាក់កម្ចី៖ និស្សិតអាចសងប្រាក់កម្ចីដោយមិនមានការប្រាក់វិញនៅពេលពួកគេបញ្ចប់ការសិក្សា និងចាប់ផ្តើមរកប្រាក់ចំណូល។ លក្ខខណ្ឌត្រូវបានអនុវត្ត។
* ឧទាហរណ៍នៃជំនួយហិរញ្ញវត្ថុ
Financial Aid Package
កញ្ចប់ជំនួយហិរញ្ញវត្ថុ
Financial Aid Package
អាហារូបករណ៍
ឥណទានសម្រាប់និស្សិត
ការងារក្នុងបរិវេណសាលា
តម្លៃជាវគ្គ
សរុប
សិស្ស ក
$200
$300
$220
(មិនមាន)
សិស្ស ខ
$100
$340
$100
$180 ($15 x 12)
សិស្ស គ
(មិនមាន)
$140
$200
$360 ($30 x 12)
$720
សិស្ស ឃ
(មិនមាន)
(មិនមាន)
$220
$500 ($250 x 2 )
សិស្ស ង
(មិនមាន)
(មិនមាន)
(មិនមាន)
$720 ($180 x 4)
$720 ($180 x 4)
ស្ថានភាពគ្រួសារនីមួយៗគឺខុសគ្នា។ សម្រាប់គ្រួសារដែលអាចបង់ "វិភាគទានប្រចាំខែ" ខ្ពស់ជាងនេះ សិស្សនឹងមានម៉ោងធ្វើការតិចជាងមុន និងគ្មានប្រាក់កម្ចី។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់សិស្សផ្សេងៗគ្នា ក្រុមគាំទ្រសង្គមរបស់ហ្វារពន្លឺសិល្បៈនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសារនីមួយៗដើម្បីបង្កើតកញ្ចប់ជំនួយហិរញ្ញវត្ថុឱ្យបានសមស្រប។
និស្សិតដែលរស់នៅក្រៅខេត្តបាត់ដំបងក៏លើកទឹកចិត្តឱ្យដាក់ពាក្យសិក្សានៅ សាលាជំនាញសិល្បៈសូនរូបផងដែរ។ ប្រសិនបើទទួលយក យើងនឹងជួយសម្រួលសិស្សក្នុងការស្វែងរកកន្លែងស្នាក់នៅក្នុងខេត្តបាត់ដំបង។ សិស្សដែលទទួលបានជំនួយហិរញ្ញវត្ថុក៏អាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុផ្សេងទៀតដើម្បីបង់ថ្លៃលេីការស្នាក់នៅ និងថ្លៃចាយវាយផងដែរ។
ការគាំទ្រសម្រាប់សិស្សដែលបានចុះឈ្មោះក្នុងសាលាជំនាញសិល្បៈសូនរូបសិស្សមួយចំនួននៅក្នុងថ្នាក់ត្រៀមអាចមានសិទ្ធិទទួលបានជំនួយសង្គម (ឧទាហរណ៍ អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ថវិការសម្រាប់សម្ភារៈសិក្សាជាដើម)។ ការវាយតម្លៃគ្រួសារនឹងកំណត់កម្រិតដោយ ក្រុមគាំទ្រសង្គម។
តើខ្ញុំដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុដោយរបៀបណា?
១. ដាក់ពាក្យ
កម្មវិធីវិជ្ជាជីវៈសាលាជំនាញសិល្បៈសូនរូប ៖ ជ្រើសរើស "ជំនួយហិរញ្ញវត្ថុ" នៅក្នុងពាក្យសុំរបស់អ្នក ហើយផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់អ្នក។
២. វាយតម្លៃ
ការវាយតម្លៃតម្រូវការគ្រួសារ៖ បុគ្គលិកសង្គមកិច្ចនឹងទៅសួរសុខទុក្ខគ្រួសាររបស់អ្នក ដើម្បីប្រមូលព័ត៌មានសេដ្ឋកិច្ច និងសង្គម
៣. ទទួលយក
- ការផ្តល់ជូនជំនួយហិរញ្ញវត្ថុ៖ សិស្ស និងក្រុមគ្រួសារ ឬអាណាព្យាបាលរបស់ពួកគេនឹងពិនិត្យមើលជម្រើស (ខាងលើ) សម្រាប់ការបង់ថ្លៃសាលារបស់ពួកគេ។
- លិខិតសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ និងកិច្ចព្រមព្រៀង
ការចូលរៀន
- ថ្នាលវិចិត្រករតូច សម្រាប់កុមារអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៣ឆ្នាំ
- ថ្នាលវិចិត្រករធំ សម្រាប់កុមារអាយុចាប់ពី ១៣ ឆ្នាំ។
- ការបណ្តុះបណ្តាលវិជ្ជាជីវៈ
ការប្រឡងចូលរៀនជំនាញវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលបច្ចេកទេស រួមមាន៖
- ការធ្វើតេស្តគំនូរ (គំនូរម៉ូដែល)
- អាតថ៍ អុិចប្រេសហ្សិន (ប្រធានបទដែលបានផ្តល់ឱ្យ)
- កែសម្រួលការសរសេរឡើងវិញ (ការវិភាគរូបភាព)
- សំភាសន៍ផ្ទាល់មាត់ជាមួយគណៈវិនិច្ឆ័យ (យោបល់លើការធ្វើតេស្តការបញ្ចេញមតិសិល្បៈ ផលប័ត្រផ្ទាល់ខ្លួន និងការលើកទឹកចិត្ត)
ការអភិវឌ្ឍន៍
អាជីព
សាលាជំនាញសិល្បៈសូនរូបមានមោទនភាពក្នុងការរៀបចំជូនសិស្សនិស្សិតនៅអាជីពដ៏ពិសេសនៅក្នុងវិស័យរចនាក្រាហ្វិក គំនូរជីវចល ឬសិល្បៈចក្ខុទស្សន៍។ និស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល២៤ខែ នឹងមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្ត។
ការអភិវឌ្ឍន៍អាជីពនៅសាលាជំនាញសិល្បៈសូនរូប៖
- ចុះកម្មសិក្សា ២- ៥ខែ
- ការបង្កើតផលប័ត្របោះពុម្ព/អនឡាញ ការបង្ហាញវីដេអូ និងនាមប័ណ្ណ
- បណ្តុះបណ្តាលការសំភាសន៍ និងផ្ដល់ការគាំទ្រ
- ចូលទៅកាន់អ្នកសម្របសម្រួលការងារដែលមានជំនាញវិជ្ជាជីវៈ
- ទទួលបានក្រុមបណ្តាញពីសាលាជំនាញសិល្បៈសូនរូប នៃក្រុមហ៊ុនដៃគូ អង្គការនានា និងឯកជន។
ដើម្បីបង្កើតឱកាសវិជ្ជាជីវៈសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា ហ្វារពន្លឺសិល្បៈបានបើកសហគ្រាសសង្គម៖ ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតកម្ពុជាហ្វារ ដែលជាស្ទូឌីយោរចនាក្រាហ្វិក និងគំនូរជីវចល សម្រាប់បម្រើដល់អតិថិជនក្នុងស្រុកនិងសហគមន៍អន្តរជាតិ។
លើសពីនេះទៀតក្នុងឆ្នាំ ២០១៦ និស្សិតមកពីសាលាជំនាញសិល្បៈសូនរូប បានធ្វើការជាមួយអង្គការធំៗដូចជា៖
ឯកទេស |
ទីតាំងកម្មសិក្សា |
| រចនាក្រាហ្វិក | Tonlé design (Zero waste fashion company) |
| គំនូរជីវចល | Camant (Animation Studio) |
| សិល្បៈសូនរូប | Romcheik 5 & Petra Studio (Art galleries) |
| សិល្បៈសូនរូប | Petra Studio (Art Gallery) |
| រចនាក្រាហ្វិក | Pkay Pich (Graphic design solutions) |
| រចនាក្រាហ្វិក | Sipar (Literacy NGO) |
| រចនាក្រាហ្វិក | Nature Publishing House |
| រចនាក្រាហ្វិក | Bric-A-Brac (Hotel & Crafts shop) |
| រចនាក្រាហ្វិក | Blue Elephant (GD & animation studio) |
| គំនូរជីវចល | Blue Elephant (GD & animation studio) |
| រចនាក្រាហ្វិក | Eccho line Production (TV production) |
សមាជិក
ក្រុម
- គ្រូបង្រៀនដ៏មានជំនាញចំនួនទាំង៨រូប
- ក្រុមការងារមានទំនួលខុសត្រូវលើការបណ្តុះបណ្តាលបច្ចេកទេស និងសិល្បៈទៅកាន់សិស្សានុសិស្សទាំងអស់។ លោកគ្រូអ្នកគ្រូបានចូលរួមក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំអប់រំ។
- ការបណ្ដុះបណ្ដាលបច្ចេកទេស និងគរុកោសល្យត្រូវបានផ្តល់ជូនជាទៀងទាត់ដោយអ្នកជំនាញខាងប្រឹក្សាយោបល់។
- ការបណ្តុះបណ្តាលគ្រូបង្រៀន៖
- គ្រូបង្រៀនជាច្រើនបានបញ្ចប់ការសិក្សានៅសាលា Pivaut Nantes MJM ក្នុងទីក្រុង Nante ប្រទេសបារាំង។

តោ វុដ្ធា
សហស្ថាបនិក និងជានាយកសាលាជំនាញ
សិល្បៈទស្សនីយភាព

លន់ ឡោ
សហស្ថាបនិក និងគ្រូបង្រៀន

ជា ដារ៉ា
គ្រូបង្រៀនគំនូរជីវចល / គំនូរ

ប៊ុត ស៊ុនរិន
គ្រូបង្រៀនផ្នែករចនាក្រាហ្វិច / គំនូរ

គឿម កុលាប
គ្រូបង្រៀនផ្នែករចនាក្រាហ្វិក

ហុិន គឹមយាន
គ្រូបង្រៀនផ្នែករចនាក្រាហ្វិក

ជិម លិ
គ្រូបង្រៀនគំនូរជីវចល / គំនូរ

ដាំ សឿត
គ្រូបង្រៀនចក្ខុទស្សន៍ / គំនូរជីវចល / រចនាក្រាហ្វិក

រុន បៀត
គ្រូគំនូរ
ទស្សនវិស័យ - សិស្ស និងនិស្សិតបញ្ចប់ការសិក្សា
តើពួកគេបាននិយាយអ្វីខ្លះ?
សំណួរដែលតែងតែសួរច្រើន
តើខ្ញុំអាចរំលងថ្នាក់ត្រៀម ហើយទៅចូលឆ្នាំទី១បានអត់?
បាទ / ចាស ប្រសិនបើអ្នកទទួលបានពិន្ទុខ្ពស់លើការប្រលងចូលរៀន អ្នកអាចរំលងថ្នាក់ត្រៀម ហើយទៅចូលរៀនឆ្នាំទី ១ នៃកម្មវិធីសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រសិនបើអ្នកចង់ចូលឆ្នាំទី១ដោយផ្ទាល់ អ្នកត្រូវតែបង្ហាញបទពិសោទធន៍ស្នាដៃសិល្បៈរបស់អ្នកដែលមានក្នុងអំឡុងពេលប្រឡងផ្ទាល់មាត់រួមមាន (គំនូរ គំនូរពណ៌ គំនូរព្រាង ចម្លាក់ រូបភាព ។ល។)។ នៅក្នុងការប្រឡងផ្ទាល់មាត់ អ្នកនឹងត្រូវនិយាយរៀបរាប់អំពីសិល្បៈរបស់អ្នក និងមូលហេតុដែលអ្នកចង់សិក្សានៅសាលាជំនាញសិល្បៈសូនរូប។
តើខ្ញុំត្រូវការបទពិសោធន៍សិល្បៈដើម្បីដាក់ពាក្យនៅ សាលាជំនាញសិល្បៈសូនរូបទេ?
ទេ បេីអ្នកចាប់អារម្មណ៍ និងស្រលាញ់ជំនាញនេះ អាចដាក់ពាក្យបាន! ប្រសិនបើអ្នកមិនមានបទពិសោធន៍ អ្នកអាចចូលរៀនថ្នាក់ត្រៀម១ឆ្នាំ រួចដាក់ពាក្យចូលថ្នាក់បណ្តាលវិជ្ជាជីវៈ។
តើការបណ្ដុះបណ្ដាលវិជ្ជាជីវៈមានការទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាដែរឬទេ?
សាលាជំនាញសិល្បៈសូនរូប ជ្រើសរើសអនុវត្តកម្មវិធីសិក្សាឯកទេស ដែលរៀបឱ្យសិស្សនូវជំនាញ និងសមត្ថភាពដ៏ជឿនលឿនបំផុត។ ដោយសារយើងមិនអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំកម្ពុជា ក្រសួងមិនទទួលស្គាល់ជាផ្លូវការនូវវិញ្ញាបនបត្ររបស់យើងទេ។ ទោះយ៉ាងណាក៏ដោយ ហ្វារពន្លឺសិល្បៈបានដំណើរការក្រោមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានចុះ MOU ជាមួយរដ្ធដែរ។ លើសពីនេះ យេីងមានការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ និងអាជ្ញាធរខេត្ត។ អភិបាលខេត្តតែងតែចូលរួមពិធីចែកសញ្ញាបត្រដល់សិស្សានុសិស្សរបស់យើងចំពោះស្នាដៃរបស់និស្សិត។ អ្នកអាចមានទំនុកចិត្តថាវិញ្ញាបនបត្រសាលាជំនាញសិល្បៈសូនរូប មានអនុភាពសម្រាប់ការចាប់ផ្តើមអាជីពរបស់អ្នកក្នុងវិស័យសិល្បៈជំនាញសូនរូប ការរចនាក្រាហ្វិក និងឧស្សាហកម្មគំនូរជីវចល។
ខ្ញុំបច្ចុប្បន្នអត់រស់នៅខេត្តបាត់ដំបងទេប៉ុន្តែខ្ញុំចង់រៀននៅសាលាជំនាញសិល្បៈសូនរូប។ តើខ្ញុំអាចធ្វើអ្វីបាន?
អ្នកត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យមកសិក្សានៅសាលាជំនាញសិល្បៈសូនរូប និងចូលរួមការប្រឡងចូល។ អ្នកអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ទាំងថ្លៃសិក្សា និងការចាយវាយ ដែលអាចឱ្យអ្នកទទួលបានការគាំទ្រក្នុងការស្នាក់នៅក្នុងខេត្តបាត់ដំបងក្នុងរយៈពេលនៃកម្មវិធីសិក្សា។ សូមទាក់ទងមកយើងខ្ញុំ ហើយយើងអាចផ្តល់ព័ត៌មានបន្ថែមដោយផ្ទាល់។
តើខ្ញុំអាចរកប្រាក់ចំណូលបាននៅពេលកំពុងសិក្សា?
បាទ/ចាស សិស្សអាចធ្វើការបាន ប្រសិនបើពួកគេប្រឡងចូល ហើយបំពេញវគ្គសិក្សារបស់ពួកគេទៅតាម
ស្តង់ដារដែលបានជ្រេីសរេីស។ ជាទូទៅសាលាបើកពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ដូច្នេះសិស្សមានពេល
នៅពេលល្ងាច និងចុងសប្តាហ៍ ដើម្បីធ្វើការតាមជម្រើសរបស់ពួកគេ។ លើសពីនេះទៀតឱកាសការងារជាច្រេីនអាចស្វែងរកបាននៅក្នុងបរិវេណសាលា និងតាមរយៈសហគ្រាសសង្គមរបស់សាលា ដូចជាហ្វារពន្លឺសិល្បៈ
ស្ទូឌីយោច្នៃប្រឌិត។ សិស្សជំនាញសិល្បៈសូនរូបជាច្រើន មានឱកាសរកប្រាក់ចំណូលពីជំនាញច្នៃប្រឌិតរបស់ពួកគេតាមរយៈ (ឧ. ប្រាក់កំរៃពីការរចនាក្រាហ្វិច ផ្ទាំងគំនូរ ចម្លាក់ ។ល។)
តើគ្រួសារចូលរួមក្នុងការសិក្សាទេ?
សៀវភៅតាមដាន ត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ទំនាក់ទំនងសាលារៀនទៅកាន់គ្រួសារ និងគ្រូបង្រៀន។ អវត្តមាន សមិទ្ធិផល និងព្រឹត្តិការណ៍នានាត្រូវបានតាមដាននៅក្នុងសៀវភៅនេះ។ គ្រួសារ ឬគ្រូបង្រៀនត្រូវបានស្នើសុំឱ្យចុះហត្ថលេខាជាទៀងទាត់ ដើម្បីធានាថាសិស្សទទួលបានការគាំទ្រអតិបរមាក្នុងការសិក្សារបស់ពួកគេ។ នៅដើមឆ្នាំសិក្សា និងចុងឆ្នាំសិក្សា យើងរៀបចំកិច្ចប្រជុំមាតាបិតា ដើម្បីចែករំលែកព័ត៌មានរវាងសាលា សិស្ស និងមាតាបិតា។ ក្នុងអំឡុងពេលកិច្ចប្រជុំទាំងនេះ គ្រួសាររបស់អ្នកអាចលើកឡើងពីកង្វល់ទាំងឡាយដែលអ្នកមាន។
តើសិស្សពិការអាចសិក្សានៅសាលាជំនាញសិល្បៈសូនរូបបានទេ?
សាលាជំនាញសិល្បៈសូនរូប ជឿជាក់ថាអ្នកសិក្សាដែលមានពិការភាពមានសិទ្ធិសិក្សាជាមួយអ្នកសិក្សាដែលមិនមានពិការភាពឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សាលាជំនាញសិល្បៈសូនរូប ខិតខំបំពេញតម្រូវការរបស់អ្នកសិក្សាទាំងអស់តាមករណីនីមួយៗ។ សូមសាកសួរមកកាន់ផ្នែកជំនួយសង្គមរបស់យើងសម្រាប់ព័ត៌មានបន្ថែម។
និស្សិតបច្ចុប្បន្នរស់នៅក្រៅខេត្តបាត់ដំបង
និស្សិតបច្ចុប្បន្នដែលរស់នៅក្រៅខេត្តបាត់ដំបង ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យទៅសាលាជំនាញសិល្បៈសូនរូប។ ប្រសិនបើអ្នកត្រូវបានទទួលយក យើងនឹងគាំទ្រអ្នកក្នុងការស្វែងរកកន្លែងស្នាក់នៅក្នុងស្រុក និងតាំងទីលំនៅក្នុងខេត្តបាត់ដំបង។ សិស្សដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុក៏អាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដើម្បីបង់ថ្លៃស្នាក់នៅ និងថ្លៃចាយវាយផងដែរ។
ហេតុអ្វីត្រូវផ្លាស់ទៅរៀននៅខេត្តបាត់ដំបង?
- ទីក្រុងប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសកម្ពុជា៖ បាត់ដំបងគឺជាផ្ទះនៃវិចិត្រសាលសិល្បៈនានា ហាងប៊ូទីក និងអ្នកជំនាញដ៏ច្នៃប្រឌិតជាច្រើន។ ស្ថាបត្យកម្មមួយចំនួននៅខេត្តបាត់ដំបងបានទទួលឥទ្ធិពលពីបារាំង ដូច្នេះអ្នកនឹងរីករាយក្នុងការដើរជុំវិញទីក្រុងដ៏ស្រស់ស្អាតរបស់យើង។
- លំហែកាយ និងភាពស្ងប់ស្ងាត់៖ បាត់ដំបងមានកន្លែងចាំបាច់ទាំងអស់នេះរួមមាន ភោជនីយដ្ឋាន និងរមណីយដ្ឋានដ៏ទាក់ទាញ ដោយមិនមានចរាចរណ៍មមាញឹក និងសំឡេងរំខាននៅក្នុងទីក្រុងខ្លាំងឡេីយ។
- សុវត្ថិភាព៖ បាត់ដំបងមានអត្រាឧក្រិដ្ឋកម្មទាប ដែលធ្វើឱ្យវាក្លាយជាទីក្រុងដ៏ល្អសម្រាប់សិស្សានុសិស្សរស់នៅ។
- សាលាសូមស្វាគមន៍៖ នៅពេលអ្នកចូលរួមជាមួយសាលាជំនាញសិល្បៈសូនរូប អ្នកនឹងក្លាយជាផ្នែកនៃគ្រួសារច្នៃប្រឌិតរបស់ហ្វាពន្លឺសិល្បៈ។ នៅហ្វារពន្លឺសិល្បៈ អ្នកអាចបង្កើតមិត្តភក្តិជាមួយនឹងអ្នកដែលមានគំនិតច្នៃប្រឌិតដូចគ្នា សិស្ស និងបុគ្គលិកមកពីមុខវិជ្ជាផ្សេងៗគ្នា (សិល្បៈ តន្ត្រី ល្ខោន។ល។)
- ប្រព័ន្ធអប់រំដ៏មានភាពឆ្នៃប្រឌិត: សាលាជំនាញសិល្បៈសូនរូបគឺជាសាលាឈានមុខគេសម្រាប់គំនូរជីវចល ការរចនាក្រាហ្វិក និងសិស្បៈចក្ចុទស្សន៍។ និស្សិតបញ្ចប់ការសិក្សារបស់យើងមានទីផ្សារការងារទាំងក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងឧស្សាហកម្មច្នៃប្រឌិត សាលាជំនាញសិល្បៈសូនរូបនឹងផ្តល់ជូនអ្នកនូវការបណ្តុះបណ្តាលដ៏ទំនេីបបំផុត។




