New Class in VAAS

new class in vaas

Welcome back after a long vacation, we are proud to share the information of our new class in VAAS. We are gradually reaching our goal, we get more and more new students to attend the specialty classes. After admission test has been completed and the classes have begun we were amazed by the high potential of the newcomers, blessed with good foundation skills and great creativity. Enough for us to picture them as successful professionals very soon. And we were also glad to see again the senior students for whom we keep high expectations and we are sure that they will be more challenge in job opportunity on further days .

________________

ស្វាគមន៍ជាថ្មីក្រោយពីវិស្សមកាលត្រូវបានបញ្ចប់ ពួកយើងមានមោទនភាពក្នុងការចែករំលែកពត៌មានដែលទាក់ទងទៅនឹងការបើកវគ្គសិក្សាថ្មីរបស់សាលាសិល្បៈសូនរូបរបស់យើង ។ ពូកយើងកំពុងតែឈានទៅរកគោលដៅរបស់យើងបន្តិចម្ដងៗហើយ ដោយសារតែយើងទទួលសិស្សថ្មីមានចំនួនច្រើនជាងមុនដែលត្រូវសិក្សាក្នុងថ្នាក់ផ្នែកជំនាញវិជ្ជាជីវៈ។ ក្រោយពីការបញ្ចប់ការប្រឡងតេស្តសម្ថភាព ពួកយើងបានចាប់ផ្ដើមការបង្រៀន
ហើយអ្វីដែលធ្វើឲពួកយើងភ្នាក់ផ្អើលគឺ ពួកគេមានសក្តានុពលក្នុងការចាប់យកជំនាញ និងបច្ចេកទេស មានគំនិតច្នៃប្រឌិតខ្ពស់ និងមានមូលដ្ឋានគ្រឹះរឹងមាំ មានសម្ថភាពគ្រប់គ្រាន់ដែលពូកយើងអាចដុសខាត់ពួកគេឲក្លាយជាអ្នកជោគជ័យ និង មានវិជ្ជាជីវៈ ក្នុងពេលខាងមុខ។ ដោយឡែកចំពោះសិស្សចាស់ ដែលសិ្ថតក្នុងឆ្នាំទី ២ និង ទី៣គឺពួកយើងមានទំនុកចិត្តខ្ពស់ថាពិតជាមានសម្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងទីផ្សារកាងារនាពេលអនាគតផងដែរ។