សាលាជំនាញសិល្បៈសូនរូប

ក្នុងខេត្តបាត់ដំបង សាលាជំនាញសិល្បៈសូនរូប គឺជាសាលាសិល្បៈវិជ្ជាជីវៈដំបូងគេបង្អស់ក្នុងផ្នែកនេះ ដែលមានគុណភាពខ្ពស់ ផ្ដល់ជូនគ្រប់យ៉ាងដល់កុមារចាប់ពីថ្នាក់សិល្បៈតូចៗរហូតដល់ការបណ្តុះបណ្តាលជំនាញក្នុងការរចនាក្រាហ្វ្រិច សិល្បៈផ្នែកចក្ខុ និងគំនូរជីវចល។ សាលាជំនាញសិល្បៈសូនរូប ព្យាយាមចូលរួមធ្វើការបម្រែបម្រួលយ៉ាងសកម្មដោយជោគជ័យ រវាងសេដ្ឋកិច្ចកសិកម្មបច្ចុប្បន្ន ឧស្សាហកម្ម និងវប្បកម្មបែបទំនើប ផ្អែកលើសេដ្ឋកិច្ចនៃអនាគតប្រទេសកម្ពុជា។

ការទទួលបានការងាររឹងមាំ និងយូរអង្វែង គឺជាស្នូលដ៏សំខាន់របស់សាលាជំនាញសិល្បៈសូនរូប។ ដើម្បឲ្យប្រកដលើការងារដ៏រឹងមាំសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា យើងក៏បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនជាង ៤០ នៅជុំវិញប្រទេសកម្ពុជា ព្រមទាំងមានក្រុមហ៊ុន ស្ទូឌីយោបែបច្នៃប្រឌិតហ្វារ នៅក្នុងបរិវេណសាលា។

១០០% នៃសិស្សានុសិស្សរបស់សាលាសិល្បៈសូនរូបរកបានការងារដែលមានប្រាក់ខែ ក្រោយរៀនចប់ឆ្នាំទី១។

របៀបដាក់ពាក្យ

ចាប់ផ្តើមសិក្សារកអាជីពច្នៃប្រឌិត
ក្នុងរយៈពេល ៣ ឆ្នាំ អ្នកនឹងអាចក្លាយជាអ្នកគូរគំនូរជីវចល អ្នករចនាក្រាហ្វិច ឬសិល្បករសូនរូប!
១០០% នៃសិស្សានុសិស្សរបស់សាលាសិល្បៈសូនរូប សុទ្ធតែរកបានការងារធ្វើដែលមានប្រាក់ខែសមរម្យ។

ទាក់ទងមកកាន់យើង

+៨៥៥ (០) ១២ ៥៥៦ ១៦៦៣ / ០៩៦ ៧០០ ៤៦១៥

ហ្វេសប៊ុក

Facebook.com/phareVAAS
phareps.org/about-us-vaas

សៀវភៅណែនាំ

អង់គ្លេស

01.

បញ្ជូនពាក្យសុំចូលរៀនតាមរយៈប្រព័ន្ធអ៊ីនធឺណេត (វេបសាយ) តាមអ៊ីមែល ឬតាមរយៈលិខិតស្នើរសុំ មុនថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០១៩ ។

02.

ធ្វើតេស្តចូលរៀន (ថ្ងៃទី ០៥-០៦ ខែកញ្ញាឆ្នាំ ២០១៩) សិស្សានុសិស្សអាចដាក់ពាក្យចូលរៀនសំរាប់តែឆ្នាំទី ១ ប៉ុណ្ណោះ។

03.

ការទទួលយក ត្រូវបានប្រកាស នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ ។

04.

ដំណើរការដាក់ពាក្យសុំជំនួយផ្នែកហិរញ្ញវត្ថុ – ប្រសិនបើយើងត្រូវការ

05.

យល់ព្រមទទួលយកលិខិតបញ្ជាក់របស់អ្នក និងកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ (ប្រសិនបើយើងត្រូវការ) ។

06.

ការតំរង់ទិស ចាប់ផ្តើមនៅថ្ងៃទី ០២-០៣-០៤ ខែតុលាឆ្នាំ ២០១៩ និងចាប់ផ្តើមចូលរៀន នៅថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០១៩

ជំនាញ

ទូទៅ
ព័ត៌មាន

  • ការរចនាក្រាហ្វិច ៖ ប្លង់រចនាក្រាហ្វិច ក្រាហ្វិច អត្តសញ្ញាណក្រុមហ៊ុន និង គំនូរវិចិត្រ។
  • គំនូរជីវចល ៖ ទាំងបែបប្រពៃណី និងឌីជីថល 2D
  • សិល្បៈសូនរូប
    • រូបភាព៖ ការគូរ ការផាត់ពណ៌ ការថតរូប និង វីដេអូ
    • កម្មវត្ថុ ៖ វិមាត្រ3D រូបចម្លាក់ និងការរចនា
    • ការសិក្សាពីលំហ ៖ ការតំឡើង ការរៀបចំទីកន្លែង និង ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ

សិល្បៈសូនរូប

Visual Art Drawings

សិល្បៈសូនរូប ផ្តល់ការបង្រៀនថ្នាក់មូលដ្ឋាន ដែលមានបង្រៀននៅសាលាជំនាញសិល្បៈសូនរូប ខណៈពេលដែលជំនាញនេះក៏ឈរនៅតែឯងជាវគ្គសម្រាប់សិក្សាផងដែរ។ កម្មវិធីសិក្សាវិចិត្រសិល្បៈ គឺជាកម្មវិធីដែលបានដំណើរការបានយូរជាងគេ នៅក្នុងសមាគមហ្វារពន្លឺសិល្បៈ។ កម្មវិធីសិក្សាមួយនេះ បានដាក់ឲ្យបង្រៀនដំបូងគេនៅសមាគមហ្វារពន្លឺសិល្បៈ តាំងពីឆ្នាំ ១៩៩៤។ មុនថ្ងៃដែលសមាគមហ្វារ បានបើកដំណើរការជាផ្លូវការទៀត ស្ថាបនិករបស់យើងបានមកជួបជុំគ្នានៅក្នុងជំរុំជនភៀសខ្លួនក្នុងឆ្នាំ ១៩៨៦ ដើម្បីរៀនគូររូបជាមួយនឹងលោកស្រី Veronique Decrop ។ ធ្វើការស្វែងយល់បន្ថែមអំពីដើមកំណើតដ៏គួរឱ្យចាប់អារម្មណ៍មួយនេះរបស់យើង នៅទីនេះ។

មកដល់សព្វថ្ងៃនេះ កុមារា កុមារី ព្រមទាំងយុវជនគ្រប់វ័យ ត្រូវបានទទួលស្វាគមន៍ជានិច្ច សំរាប់អ្នកទាំងអស់គ្នាមកសិក្សាជំនាញសិល្បៈសូនរូប ដែលជាជំនាញបច្ចេកទេស និងជាថ្នាក់រៀនបែបសប្បាយៗ។ សំរាប់សិស្សថ្នាក់មត្តេយ្យចូលរៀនថ្នាក់គូរគំនូរកំសាន្ដសិល្បៈ និងសិស្សវ័យជំទង់ ពួកគាត់នឹងទទួលយកថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ជំនាញសិល្បៈសូនរូប បង្កើតឡើងជាស្នូលនៃកម្មវិធីសិក្សានៅទូទាំងសាលាជំនាញសិល្បៈសូនរូប ។

ថ្នាក់ថ្នាលវិចិត្រករតូច និងថ្នាក់មត្តេយ្យ

  • សម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំ
  • កុមារអាចស្វែងយល់ពីអត្តចរិតលក្ខណៈ និងទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងពិភពលោក តាមរយៈសិល្បៈ
  • គ្មានចំណាត់ថ្នាក់
  • គ្មានអវត្ដមាន ដើម្បីលើកទឹកចិត្តកុមារឱ្យវិលត្រឡប់មករៀនវិញ និងដើម្បីសម្របខ្លួនទៅនឹងទំនៀមទម្លាប់ក្នុងស្រុកផងដែរ

ថ្នាក់ថ្នាលវិចិត្រករធំ

  • កុមារដែលមានអាយុ ១៣ ឆ្នាំឡើងទៅ
  • វគ្គសិក្សានេះ ផ្តោតលើការគូររូប គំនូរពណ៌ និង រូបចម្លាក់
  • វត្ដមាន គឺត្រូវបានរក្សាទុក

ឆ្នាំត្រៀម

  • ក្មេងអាយុ ១៦ ឆ្នាំឡើងទៅ
  • នេះជាវគ្គសិក្សាពេញមួយឆ្នាំ សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះចូលក្នុងកម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
  • ថ្នាក់រៀនត្រូវបានបើកជូន ទាំងពេលព្រឹក និងពេលល្ងាច
  • វគ្គសិក្សារួមមាន ៖ ការគូរគំនូរដោយមានគំរូផ្ទាល់ សិល្បៈផ្នែកគំនិត ប្រវត្តិសិល្បៈ រៀនអំពីពណ៌ គំនូរវិចិត្រ ការគូររូប និងទស្សនវិស័យ

ថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និងថ្នាក់បច្ចេកទេស

ការសិក្សារយៈពេល ៣ ឆ្នាំនេះ ផ្តល់ឱ្យនិស្សិតនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលត្រូវការសំរាប់ស្វែងរកការងារនៅក្នុងឧស្សាហកម្មសិល្បៈ។ និស្សិតក៏អាចជ្រើសរើសជំនាញមួយក្នុងចំណោមជំនាញចំនួន ៣ ៖ សិល្បៈសូនរូប រចនាក្រាហ្វិច និងគំនូរជីវចល។ កម្មវិធីសិក្សារបស់វិចិត្រសិល្បៈ មានដូចខាងក្រោម៖

ឆ្នាំទី១
  • VAAS Student ឆ្នាំសិក្សាមូលដ្ឋាន ដែលនិស្សិតទទួលយកវគ្គសិក្សាទាំង ៣ មុខវិជ្ជា រួមជាមួយនឹងកម្មវិធីសិក្សាស្នូល
  • កម្មវិធីសិក្សាស្នូលសំខាន់ៗរួមមាន៖ ការគូរគំនូរដោយមានគំរូផ្ទាល់ ការសរសេរ វិមាត្រ3D ទស្សនវិជ្ជា សិល្បៈខ្មែរ ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរពណ៌ គំនូរវិចិត្រ រូបថត និង វីដេអូ។
ឆ្នាំទី ២
  • និស្សិតជ្រើសរើសជំនាញនៃសិល្បៈសូនរូប ដូចជា ការរចនាក្រាហ្វិច ឬគំនូរជីវចល។
  • មុខវិជ្ជាស្នូលទូទៅ ៖ គំនូរវិចិត្រ ការទំនាក់ទំនង ការកាត់ត ការរចនាតួអង្គ ការគូរប្លង់ បច្ងេកទេសLayout ប្រវត្តិសិល្បៈ ការថតរូប វីដេអូ បច្ចេកទេសពណ៌ សំណង់រូបមនុស្ស និងភាសាអង់គ្លេស
  • ជំនាញសិល្បៈសូនរូប ៖ សិល្បៈផ្នែកគំនិត
ឆ្នាំទី ៣
  • និស្សិតនឹងបញ្ចប់ការហាត់ការងារ ក្នុងរយៈពេល ២ ខែ ដែលទាក់ទងទៅនឹងជំនាញរបស់ពួកគាត់ នៅចន្លោះឆ្នាំទី ២ និង ឆ្នាំទី ៣
  • ត្រីមាសទី ១ ៖ និស្សិតត្រូវគោរពប្រតិបត្តិតាមកម្មវិធីសិក្សាដែលបានជ្រើសរើស។ ការស្រាវជ្រាវក៏ចាប់ផ្តើមនៅពេលនេះដែរ។
  • ត្រីមាសទី ២ និងទី ៣ ៖ ធ្វើការជាមួយគ្រូជំនាញប្រឹក្សាលើគម្រោង ដើម្បីឲ្យនិស្សិតបញ្ចប់គំរោងផ្ទាល់ខ្លួនរបស់ពួកគាត់។

និស្សិតដែលបញ្ចប់វគ្គសិក្សា នៅក្នុងកម្មវិធីសិក្សាសិល្បៈសូនរូប មានជំនាញជាច្រើនដែលសង្គមត្រូវការ ហើយគាត់ក៏អាចក្លាយជាសិល្បករអាជីព វិចិត្រករ ជាម្ចាស់វិចិត្រសាល និងអាចជាអ្វីផ្សេងៗទៀត។ អតីតនិស្សិតដែលបានបញ្ចប់ការសិក្សាកន្លងមក បានទៅបើកវិចិត្រសាល នៅខេត្តបាត់ដំបង ធ្វើដំណើរទៅប្រទេសបារាំង សម្រាប់ការបើកពិពណ៌សិល្បៈ និងធ្វើការជាជាងគំនូរ ក្នុងសហគ្រាស ល្ខោកសៀកហ្វារ ខេត្ដសៀមរាប។

  • ឆ្នាំសិក្សាមូលដ្ឋាន ដែលនិស្សិតទទួលយកវគ្គសិក្សាទាំង ៣ មុខវិជ្ជា រួមជាមួយនឹងកម្មវិធីសិក្សាស្នូល

ការសិក្សាថ្នាក់គំនូរជីវចល

កម្មវិធីសិក្សាថ្នាក់គំនូរជីវចល នៅសមាគមហ្វារ ក្នុងសាលាជំនាញសិល្បៈសូនរូប នាំមកនូវជំនាញគំនូរថ្នាក់មូលដ្ឋានជាមួយនឹងគំនូរវិចិត្រ ព្រមទាំងការរចនាបង្កើតខ្សែភាពយន្ត 2D ដ៏ស្រស់ស្អាត។ និស្សិតនៅក្នុងកម្មវិធីសិក្សាវគ្គវិជ្ជាជីវៈ មានឱកាសបង្កើតខ្សែភាពយន្តគំនូរជីវចល ដែលផ្តល់ឱ្យពួកគាត់នូវរាល់ប្រវត្ដិស្នាដៃរបស់គាត់នៅលើវេបសាយ និងជំនាញដែលត្រូវការ ដើម្បីចូលប្រឡូកក្នុងវិស័យការងារអាជីព។

ឆ្នាំត្រៀម

  • សំរាប់និស្សិតអាយុ ១៦ ឆ្នាំឡើងទៅ
  • សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រយៈពេលពេញមួយឆ្នាំ
  • ថ្នាក់រៀនទាំងពេលព្រឹក និងពេលល្ងាច
  • វគ្គសិក្សារួមមាន ៖ ការគូរគំនូរដោយមានគំរូផ្ទាល់ សិល្បៈផ្នែកគំនិត ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរវិចិត្រ ការគូររូប និងទស្សនវិស័យ

ថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និងថ្នាក់បច្ចេកទេស

វគ្គសិក្សារយៈពេល ៣ ឆ្នាំនេះ អាចឱ្យនិស្សិតបំពេញបំណងរបស់ខ្លួន ដែលចង់ក្លាយជាសិល្បករអាជីព ដើម្បីទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលត្រូវការ សម្រាប់ស្វែងរកការងារនៅក្នុងឧស្សាហកម្មសិល្បៈ។ និស្សិតក៏អាចជ្រើសរើសជំនាញមួយក្នុងចំណោមជំនាញចំនួន ៣ គឺ វិចិត្រសិល្បៈ ផ្នែករចនាក្រាហ្វិច និង គំនូរជីវចល។ កម្មវិធីសិក្សាគំនូរជីវចលមានដូចខាងក្រោម៖

ឆ្នាំទី ១៖

  • ឆ្នាំសិក្សាមូលដ្ឋាន ជាឆ្នាំដែលនិស្សិតទទួលយកវគ្គសិក្សាទាំង ៣ មុខវិជ្ជា រួមជាមួយកម្មវិធីសិក្សាស្នូល
  • កម្មវិធីសិក្សាសំខាន់ៗរួមមាន៖ ការគូរគំនូរដោយមានគំរូផ្ទាល់ ការសរសរ ការកំណត់មាត្រ3D ទស្សនវិស័យ សិល្បៈខ្មែរ ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរពណ៌ គំនូរវិចិត្រ រូបថត និង វីដេអូ។
  • មេរៀនផ្តើមរបស់គំនូរជីវចល ត្រូវបានបង្រៀននៅក្នុងឆ្នាំទី ១ ដោយរួមបញ្ចូលទាំងថ្នាក់មូលដ្ឋាននៃការរចនាតួអង្គ និងគំនូរវិចិត្រ។

Cambodian Animation Student

ឆ្នាំទី ២

  • និស្សិតជ្រើសរើសជំនាញនៃសិល្បៈសូនរូប ដូចជា ការរចនាក្រាហ្វិច ឬគំនូរជីវចល។
  • ជំនាញស្នូលទូទៅ៖ គំនូរវិចិត្រ ទំនាក់ទាក់ទង ការកាត់តរូបភាព ការរចនាតួអង្គ បច្ចេកទេសlayout ប្រវត្តិសិល្បៈ ការថតរូប វីដេអូ បច្ចេកទេសពណ៌ សំណង់រូបនុស្ស និងភាសាអង់គ្លេស
  • ជំនាញគំនូរជីវចល ៖ គំនូរជីវចល កម្មវិធីFlash ការបង្កើតសាច់រឿង និងកម្មវិធីAfter Effects

ឆ្នាំទី ៣

  • និស្សិតបញ្ចប់ការហាត់ការងាររយៈពេល ២ ខែ ដែលទាក់ទងនឹងជំនាញរបស់ពួកគាត់ ចន្លោះឆ្នាំទី ២ និងទី ៣
  • ត្រីមាសទី ១ ៖ និស្សិតរៀនតាមមេរៀនដែលត្រូវតាមជំនាញដែលបានជ្រើសរើស។ ការស្រាវជ្រាវក៏ចាប់ផ្តើមនៅពេលនេះដែរ។
  • ត្រីមាសទី ២ និងទី ៣ ៖ ធ្វើការជាមួយគ្រូជំនាញប្រឹក្សាលើគម្រោង ដើម្បីនិស្សិតអាចបញ្ចប់គំរោងផ្ទាល់ខ្លួនបាន។

និស្សិតហ្វារផ្នែកគំនូរជីវចលក្រោយបញ្ចប់ការសិក្សាជាមួយប្រវត្ដិរូប និងស្នាដៃរបស់គាត់នៅលើវេបសាយ រួមទាំង ភាពយន្តគំនូរជីវចល យ៉ាងហោចណាស់ ក៏បានមួយដែលបានបង្កើតដោយខ្លួនឯងជាមួយនឹងចំណេះជំនាញ ដើម្បីធ្វើការជាអ្នកជំនាញអាជីបនៅក្នុងស្ទូឌីយោគំនូរជីវចល 2D នៅជុំវិញពិភពលោក។ និស្សិតដែលបានបញ្ចប់ការសិក្សាក្លាយជាគ្រូបង្រៀន ឬធ្វើការជាមួយស្ទូឌីយោដែលមានជំនាញអាជីពវិជ្ជាជីវៈផ្នែកគំនូរជីវចល និងរចនាពីយើងទៅនោះ ៖ ស្ទូឌីយោហ្វារ បែបច្នៃប្រឌិត។

រចនាក្រាភិច

 graphic design

ក្នុងឆ្នាំ ២០០៩ ជាមួយនឹងការបើកស្ទូឌីយោរចនាប្លង់ សន្លឹកថ្មី សមាគមហ្វារពន្លឺសិល្បៈ បានបញ្ចូលការអប់រំលើការរចនាក្រាហ្វិចទៅក្នុងថ្នាក់សិក្សាសិល្បៈរបស់ខ្លួន នៅខេត្តបាត់ដំបង។ សព្វថ្ងៃនេះ នៅក្នុងសាលាជំនាញសិល្បៈសូនរូប ការរចនាក្រាហ្វិច គឺជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់ត្រៀម ហើយក៏ជាស្នូលសិក្សាសំខាន់មួយនៅក្នុងថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និង ថ្នាក់បច្ចេកទេស។

ឆ្នាំត្រៀម

  • យុវជនអាយុ ១៦ ឆ្នាំឡើងទៅ
  • វគ្គសិក្សារយៈពេលមួយឆ្នាំសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
  • ថ្នាក់សិក្សាត្រូវបានផ្តល់ជូនទាំងពេលព្រឹក និង ពេលល្ងាច
  • វគ្គសិក្សារួមមាន ៖ ការគូរគំនូរដោយមានគំរូផ្ទាល់ សិល្បៈផ្នែកគំនិត ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរវិចិត្រ ការគូររូប និងទស្សនវិស័យ

ថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និង ថ្នាក់បច្ចេកទេស

វគ្គសិក្សារយៈពេល ៣ ឆ្នាំនេះ អាចឱ្យនិស្សិតបំពេញបំណងរបស់ខ្លួន ដែលចង់ក្លាយជាសិល្បករអាជីព ដើម្បីទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលត្រូវការ សម្រាប់ស្វែងរកការងារនៅក្នុងឧស្សាហកម្មសិល្បៈ។ និស្សិតអាចជ្រើសរើសបានមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាចំនួន ៣ គឺ ជំនាញវិចិត្រសិល្បៈ ផ្នែករចនាក្រាហ្វិច និង គំនូរជីវចល។ កម្មវិធីសិក្សារចនាក្រាភិច មានដូចខាងក្រោម៖

ឆ្នាំទី ១៖

  • ឆ្នាំសិក្សាមូលដ្ឋាន ជាឆ្នាំដែលនិស្សិតទទួលយកវគ្គសិក្សាទាំង ៣ មុខវិជ្ជា រួមជាមួយកម្មវិធីសិក្សាស្នូល
  • កម្មវិធីសិក្សាសំខាន់ៗរួមមាន៖ ការគូរគំនូរដោយមានគំរូផ្ទាល់ ការសរសរ ការកំណត់មាត្រ3D ទស្សនវិស័យ សិល្បៈខ្មែរ ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរពណ៌ គំនូរវិចិត្រ រូបថត និង វីដេអូ។
  • មេរៀនផ្តើមរបស់គំនូរជីវចល ត្រូវបានបង្រៀននៅក្នុងឆ្នាំទី ១ ដោយរួមបញ្ចូលទាំងថ្នាក់មូលដ្ឋាននៃការរចនាតួអង្គ និងគំនូរវិចិត្រ។

Cambodian Animation Student

ឆ្នាំទី ២

  • និស្សិតជ្រើសរើសជំនាញនៃសិល្បៈសូនរូប ដូចជា ការរចនាក្រាហ្វិច ឬគំនូរជីវចល។
  • ជំនាញស្នូលទូទៅ៖ គំនូរវិចិត្រ ទំនាក់ទាក់ទង ការកាត់តរូបភាព ការរចនាតួអង្គ បច្ចេកទេសlayout ប្រវត្តិសិល្បៈ ការថតរូប វីដេអូ បច្ចេកទេសពណ៌ សំណង់រូបនុស្ស និងភាសាអង់គ្លេស
  • ជំនាញគំនូរជីវចល ៖ គំនូរជីវចល កម្មវិធីFlash ការបង្កើតសាច់រឿង និងកម្មវិធីAfter Effects

ឆ្នាំទី ៣

  • និស្សិតបញ្ចប់ការហាត់ការងាររយៈពេល ២ ខែ ដែលទាក់ទងនឹងជំនាញរបស់ពួកគាត់ ចន្លោះឆ្នាំទី ២ និងទី ៣
  • ត្រីមាសទី ១ ៖ និស្សិតរៀនតាមមេរៀនដែលត្រូវតាមជំនាញដែលបានជ្រើសរើស។ ការស្រាវជ្រាវក៏ចាប់ផ្តើមនៅពេលនេះដែរ។
  • ត្រីមាសទី ២ និងទី ៣ ៖ ធ្វើការជាមួយគ្រូជំនាញប្រឹក្សាលើគម្រោង ដើម្បីនិស្សិតអាចបញ្ចប់គំរោងផ្ទាល់ខ្លួនបាន។

និស្សិតហ្វារផ្នែកគំនូរជីវចលក្រោយបញ្ចប់ការសិក្សាជាមួយប្រវត្ដិរូប និងស្នាដៃរបស់គាត់នៅលើវេបសាយ រួមទាំង ភាពយន្តគំនូរជីវចល យ៉ាងហោចណាស់ ក៏បានមួយដែលបានបង្កើតដោយខ្លួនឯងជាមួយនឹងចំណេះជំនាញ ដើម្បីធ្វើការជាអ្នកជំនាញអាជីបនៅក្នុងស្ទូឌីយោគំនូរជីវចល 2D នៅជុំវិញពិភពលោក។ និស្សិតដែលបានបញ្ចប់ការសិក្សាក្លាយជាគ្រូបង្រៀន ឬធ្វើការជាមួយស្ទូឌីយោដែលមានជំនាញអាជីពវិជ្ជាជីវៈផ្នែកគំនូរជីវចល និងរចនាពីយើងទៅនោះ ៖ ស្ទូឌីយោហ្វារ បែបច្នៃប្រឌិត។

ឆ្នាំទី ១៖

  • ឆ្នាំសិក្សាចំរុះមុខវិជ្ជា ជាឆ្នាំដែលនិស្សិតទទួលយកវគ្គសិក្សាទាំង ៣ មុខវិជ្ជា រួមជាមួយកម្មវិធីសិក្សាស្នូល
  • កម្មវិធីសិក្សាសំខាន់ៗរួមមាន៖ ការគូរគំនូរដោយមានគំរូផ្ទាល់ ការសរសរ ការកំណត់មាត្រ3D ទស្សនវិស័យ សិល្បៈខ្មែរ ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរពណ៌ គំនូរវិចិត្រ រូបថត និង វីដេអូ។
  • សេចក្ដីផ្តើមរបស់ថ្នាក់រចនាក្រាហ្វិច ត្រូវបានបង្រៀននៅក្នុងឆ្នាំទី ១ ដោយរួមបញ្ចូលទាំងថ្នាក់មូលដ្ឋាននៃកម្មវិធី Adobe Photoshop ការរចនា និងគំនូរវិចិត្រ។

ឆ្នាំទី ២

  • និស្សិតជ្រើសរើសជំនាញមួយនៃសិល្បៈសូនរូប រចនាក្រាហ្វិច និងគំនូរជីវចល។
  • ស្នូលទូទៅ៖ ការបង្ហាញការប្រាស្រ័យទាក់ទងហាងថតរូបការរចនាតួអក្សរប្លង់សិល្បៈប្រវត្តិសិល្បៈការ ថតរូបវីដេអូបច្ចេកទេសពណ៌រចនាសម្ព័ន្ធគំរូអង់គ្លេស
  • ជំនាញរចនាក្រាហ្វិច ៖ គំនូរវិចិត្រ ការវេចខ្ចប់ និងការដាក់ស្លាក កម្មវិធីIndesign ការរចនាតួអក្សរ

ឆ្នាំទី ៣

  • និស្សិតបញ្ចប់ការហាត់ការងារ រយៈពេល ២ ខែ ដែលទាក់ទងនឹងជំនាញរបស់ពួកគាត់ ក្នុងចន្លោះឆ្នាំទី ២ និងទី ៣
  • ត្រីមាសទី ១ ៖ និស្សិតរៀនតាមជំនាញដែលត្រូវការសម្រាប់មុខវិជ្ជាដែលបានជ្រើសរើស។ ការស្រាវជ្រាវក៏ចាប់ផ្តើមនៅពេលនេះដែរ។
  • ត្រីមាសទី ២ និងទី ៣ ៖ ធ្វើការជាមួយគ្រូជំនាញប្រឹក្សាលើគម្រោង ដើម្បីនិស្សិតអាចបញ្ចប់គំរោងផ្ទាល់ខ្លួនបាន។

វគ្គសិក្សារចនាក្រាហ្វិច នៅសាលាជំនាញសិល្បៈសូនរូប បានក្លាយជាកម្មវិធីសិក្សាមួយក្នុងចំណោមកម្មវិធីសិក្សាដែលមានប្រជាប្រិយភាពបំផុត នៅសមាគមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ និស្សិតដែលបានបញ្ចប់ការសិក្សា បានក្លាយជាអ្នកច្នៃម៉ូដឯករាជ្យ អ្នកច្នៃម៉ូដក្នុងផ្ទះ និងជាគ្រូបង្រៀននៅជុំវិញប្រទេសកម្ពុជា។ និស្សិតបញ្ចប់ការសិក្សា ក៏អាចរកការងារធ្វើជាមួយសហគ្រាសសង្គមថ្មីបំផុតរបស់ហ្វារផងដែរ គឺ ស្ទូឌីយោច្នៃប្រឌិតហ្វារ។

កម្មវិធីសិក្សា

ការចាប់ផ្តើមរៀនថ្នាក់មូលដ្ឋាន នៅសាលាជំនាញសិល្បៈទស្សនីយភាព ត្រូវបានបែងចែកជាពីរទំរង គឺ ការកំសាន្តបែបសិល្បៈ និង ថ្នាក់គំនូរ។ ការចុះឈ្មោះចូលរៀនគឺមិនគិតថ្លៃនិងបើកចំហសម្រាប់ទាំងអស់គ្នាអាស្រ័យលើអាយុរបស់សិស្ស។

ថ្នាក់ថ្នាលវិចិត្រករតូច
  • កុមារអាយុពី ៦ ទៅ ១៣ ឆ្នាំ
  • ២ ម៉ោង ក្នុងមួយវគ្គ
  • ថ្ងៃច័ន្ទដល់ថ្ងៃសុក្រៈ ម៉ោង ៨ ព្រឹក ដល់ ម៉ោង ១០ ព្រឹក និង ម៉ោង ២ រសៀល ដល់ ម៉ោង ៤ ល្ងាច
ថ្នាក់ថ្នាលវិចិត្រករធំ
  • កុមារអាយុលើសពី ១៤ ឆ្នាំ
  • ៣ ម៉ោង ក្នុងមួយវគ្គ
  • ៥ ថ្ងៃ ក្នុងមួយសប្ដាហ៍ ៖ ម៉ោង ៨ ព្រឹក ដល់ ម៉ោង ១១ ព្រឹក និង ម៉ោង៥ ល្ងាច ដល់ ម៉ោង ៨ យប់
ការត្រៀម
  • កម្មវិធីសិក្សាមួយឆ្នាំពេញនេះ សំរាប់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះចូលរៀនថ្នាក់ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
  • បើកឱ្យនិស្សិតដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ
  • ថ្នាក់រៀនពេលព្រឹក
  • ថ្នាក់រៀនពេលយប់ អាចឱ្យនិស្សិតធ្វើការវេនពេលថ្ងៃ ហើយនិស្សិតក៏ចុះឈ្មោះចូលរៀនថ្នាក់សាកលវិទ្យាល័យផ្សេងបាន
  • តារាងថ្នាក់រៀន ៖ ការគូរគំនូរដោយមានគំរូផ្ទាល់ សិល្បៈផ្នែកគំនិត ប្រវត្តិសិល្បៈ បច្ចេកទេសពណ៌ គំនូរវិចិត្រ ការគូររូប និងទស្សនវិស័យ

ការអប់រំជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

កម្មវិធីសិក្សាថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ នៅសាលាជំនាញសិល្បៈសូនរូប អាចផ្តល់ជូននិសិត្សនូវជំនាញ ព្រមទាំងបទពិសោធន៍ដែលពួកគាត់ត្រូវការ សំរាប់បង្កើតអាជីវកម្ម ដែលទទួលបានជោគជ័យក្នុងការរចនាក្រាហ្វិច គំនូរជីវចល ឬសិល្បៈសូនរូប។ នេះជាកម្មវិធីសិក្សា ៣ ឆ្នាំ ហើយនិស្សិតត្រូវប្រឡងតេស្ដ ដើម្បីចូលរៀន។ និស្សិតទាំងអស់ត្រូវបានស្វាគមន៍ឱ្យដាក់ពាក្យចូលរៀនក្នុងកម្មវិធីសិក្សាមួយនេះ។

ឆ្នាំទី ១

  • ឆ្នាំទី ១ គឺជាឆ្នាំ មានផ្តោតលើការរចនាក្រាហ្វិចជីវចលនិងសិល្បៈចក្ខុជាមួយនឹងថ្នាក់ស្នូលទូទៅបន្ថែម
  • សម្រាប់ឆ្នាំទី ១ ពាក់កណ្តាលនៃឆ្នាំសិក្សា ត្រូវបានផ្តោតទៅលើមុខវិជ្ជាសំខាន់ៗ ហើយពាក់កណ្តាលទៀត សម្រាប់មុខវិជ្ជាលើជំនាញ
  • វគ្គសិក្សាត្រូវបានបែងចែកជា ៣២ ម៉ោង ក្នុងមួយសប្តាហ៍ និងការងារផ្ទាល់ខ្លួន ១០ ម៉ោង
  • ថ្នាក់រៀនរួមមាន៖ ការរចនាក្រាហ្វិច គំនូរជីវចល សិល្បៈផ្នែកគំនិត ការគូរគំនូរដោយមានគំរូផ្ទាល់ ការសរសេរបែបច្នៃប្រឌិត គំនូរបែបរឿងរ៉ាវ គំនូរវិចិត្រ ប្រវត្តិសិល្បៈ សិល្បៈខ្មែរ ការថតរូប វីដេអូ បច្ចេកទេសពណ៌ គំនូរពណ៌ វិមាត្រគំនូរ3D ការគូរគំនូរ កុំព្យូទ័រ ទស្សនៈវិជ្ជា និងភាសាអង់គ្លេស
  • ពេលជិតចប់ឆ្នាំសិក្សាទី ១ និស្សិតត្រូវប្រកាសប្រាប់ឲ្យផ្តោតលើឆ្នាំសិក្សាទី ២ និងទី ៣

ឆ្នាំទី ២

និស្សិតផ្តោតលើតែមុខវិជ្ជាមួយក្នុងចំនោមមុខវិជ្ជាទាំងបី គឺ គំនូរជីវចល រចនាក្រាហ្វិច ឬ សិល្បៈសូនរូប។

  • និសិត្សរៀនលើកម្មវិធីសិក្សាដែលពួកគាត់បានជ្រើសយក និងបន្តការសិក្សាលើមុខវិជ្ជាស្នូលទូទៅមួយចំនួន
  • ពីរភាគបី នៃម៉ោងសរុប ផ្តោតលើមុខវិជ្ជាជំនាញ និងមួយភាគបី ផ្ដោតលើមុខវិជ្ជាសំខាន់ៗ
  • ការងារវគ្គសិក្សារួមមាន ២៩ ម៉ោង ក្នុងមួយសប្តាហ៍ ដោយគិតជាមួយនឹងការងារផ្ទាល់ខ្លួន ១៥ ម៉ោង

Your Title Goes Here

Your content goes here. Edit or remove this text inline or in the module Content settings. You can also style every aspect of this content in the module Design settings and even apply custom CSS to this text in the module Advanced settings.

ជំនាញស្នូលទូទៅ
  • គំនូរវិចិត្រ
  • សិល្បៈផ្នែកគំនិត
  • ការទំនាក់ទំនង
  • កម្មវិធី Photoshop
  • ការរចនាតួអង្គ
  • កម្មវិធី Layout
  • ប្រវត្តិសិល្បៈ
  • ការថតរូប និងវីដេអូ
  • បច្ចេកទេសពណ៌
  • សំណង់មនុស្ស
  • ភាសាអង់គ្លេស
ជំនាញសិល្បៈសូនរូប
  • សិល្បៈផ្នែកគំនិត
Animation Specialty
  • Animation
  • Flash
  • Storyboard
  • After Effects
ជំនាញរចនាក្រាហ្វិច
  • កម្មវិធី Illustrator
  • ការវេចខ្ចប់ និងដាក់ស្លាក
  • កម្មវិធី In Design
  • ការរចនាតួអក្សរ

Year 3

  • មុនចូលឆ្នាំទី ៣ និស្សិតត្រូវបញ្ចប់ការហាត់ការ រយៈពេល ២ ខែសិន ដែលទាក់ទងនឹងជំនាញរបស់ពួកគាត់
  • ក្នុងឆ្នាំទី ៣ និស្សិតត្រូវបញ្ចប់គម្រោងផ្ទាល់ខ្លួនចុងក្រោយ ដើម្បីបង្ហាញពីជំនាញ និងអាជីពវិជ្ជាជីវៈរបស់ពួកគាត់
  • ត្រីមាសទី ១ ៖ អនុញ្ញាតឱ្យនិស្សិតធ្វើតាមមេរៀនឯកទេសខ្លួន ហើយចាប់ផ្តើមស្រាវជ្រាវរកគំរោងផ្ទាល់ខ្លួន
  • ត្រីមាសទី ២ និង ៣ ៖ និស្សិត អាចអភិវឌ្ឍន៍ និងបញ្ចប់គម្រោងផ្ទាល់ខ្លួនបាន

សម្ភារៈសិក្សា និងថ្លៃសិក្សា

សម្ភារៈសិក្សា និងថ្លៃសិក្សា

ថ្នាក់ត្រៀម ឆ្នាំទី ១ ដោយឥតគិតថ្លៃ!

និស្សិតដែលមានបទពិសោធតិចតួច ឬគ្មានបទពិសោធសោះ ក្នងជំនាញគូររូប អាចដាក់ពាក្យសម្រាប់ថ្នាក់ត្រៀមសិល្បៈបាន ហើយប្រសិនបើ អ្នកត្រូវបានទទួលយក អ្នកនឹង បានសិក្សាដោយឥតគិតថ្លៃនៅទីនេះ។ យើងចង់អោយប្រជាជនកម្ពុជាទាំងអស់យល់ជ្រាបពីសិល្បៈបានច្រើន ដូច្នេះហើយ យើងបានរៀបចំការចំណាយក្នុងមួយឆ្នាំៗដល់និស្សិត សំរាប់កម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ។

កម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ រយៈពេល ៣ ឆ្នាំ សាលាជំនាញសិល្បៈសូនរូប មានតម្លៃ ៦០០០ ដុល្លារ។

ការចំណាយប្រហែល ២០០០ ដុល្លារ ក្នុងមួយឆ្នាំ ក្នុងការចំណាយពីសាលាផ្ទាល់ សំរាប់សិស្សម្នាក់។ ក្រៅពីបានរៀនជាមួយគ្រូជំនាញឯកទេសយើង សិស្សនៅសាលាជំនាញសិល្បៈសូនរូប អាចទទួលបាននូវសម្ភារៈបរិក្ខារល្អៗ រួមមាន ៖ កុំព្យូទ័រ លើសពី ៤០ឡើង ដែលមានការរចនាក្រាហ្វិច និងកម្មវិធីគំនូរជីវចល កាមេរ៉ា និងឧបករណ៍ល្អៗ ស្ទូឌីយោថតរូប និងស្ទូឌីយោសំឡេង សម្ភារៈសិល្បៈ និងបណ្ណាល័យសិល្បៈមួយទៀតផងដែរ។

សាលារបស់យើងមានគោលបំណងចង់បើកឱ្យសិស្សទាំងអស់ និងប្រតិបត្តិជាសាលាមិនរកប្រាក់ចំណេញ។ យើងទទួលបានការគាំទ្រឧបត្ថម្ភ និងប្រាក់ទុនមួយចំនួន សំរាប់ថ្លៃសិក្សាប្រចាំឆ្នាំ លើកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈរបស់យើង ដែលត្រូវបានកាត់បន្ថយមកត្រឹម ៧២០ ដុល្លារ។

ខណៈពេលដែលនិស្សិតបានគិតថា ពួកគាត់ត្រូវចំណាយប្រាក់លើការសិក្សារបស់គាត់ យើងក៏មានជំរើសជាច្រើនដល់និស្សិតក្នុងការបង់ថ្លៃសិក្សា ក្រោមកម្មវិធីជំនួយផ្នែកហិរញ្ញវត្ថុ។

គ្រួសារខ្ញុំ អាចមានលទ្ធភាពបង់ថ្លៃសេវាពេញទាំងអស់

  • ការដាក់ពាក្យ និងដំណើរការឆ្លងកាត់ការប្រលងតេស្ដចូល
  • ចុះឈ្មោះជានិស្សិត“ ថ្លៃពេញ”
  • បង់ $ 720.0USD ទៅកាន់សាលាជំនាញសិល្បៈសូនរូប *
  • ចាប់ផ្តើមសិក្សា

គ្រួសារខ្ញុំ មិនអាចមានលទ្ធភាពបង់ថ្លៃសិក្សាពេញបានទេ

  • ការដាក់ពាក្យ និងដំណើរការឆ្លងកាត់ការប្រលងតេស្ដចូល
  • ឆ្លងកាត់ការវាយតម្លៃគ្រួសារ
  • ការយល់ស្របលើកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ
  • ចាប់ផ្តើមសិក្សា បដិភាគមកសាលាជំនាញសិល្បៈសូនរូបវិញ ជាមួយជម្រើសជំនួយផ្នែកហិរញ្ញវត្ថុ

ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស

ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស

ជំនួយផ្នែកហិរញ្ញវត្ថុ គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលធានាថាកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ របស់សាលាជំនាញសិល្បៈសូនរូប អាចផ្តល់ជូននិស្សិតដែលមានមហិច្ឆិតានៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីសាវតាក្នុងសង្គម ឬសេដ្ឋកិច្ចគ្រួសារ។ ជំនួយផ្នែកហិរញ្ញវត្ថុចំនួនពីរ រួមមានអាហារូបករណ៍ និងជម្រើសបដិភាគ។

តើអ្នកណាអាចទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ?

ដើម្បីមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និស្សិតត្រូវតែជាជនជាតិខ្មែរមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ហើយបានចុះឈ្មោះរៀន នៅសាលាជំនាញសិល្បៈសូនរូប ក្នុងកម្មវិធីសិក្សាអាជីពវិជ្ជាជីវៈ រយៈពេល ៣ ឆ្នាំ។ ផ្នែកគាំទ្រសង្គម របស់សមាគមហ្វារ នឹងធ្វើការវាយតម្លៃដល់តម្រូវការគ្រួសារសិស្ស ដើម្បីកំណត់កម្រិតនៃជំនួយហិរញ្ញវត្ថុ។

និស្សិតដែលបានចុះឈ្មោះចូលរៀនថ្នាក់ត្រៀមសិល្បៈ មិនចាំបាច់បង់ថ្លៃសិក្សាទេ ដូច្នេះហើយក៏មិនមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដែរ។ អាហារូបករណ៍និងកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ អាចរកបាននៅពេលសិស្សចូលក្នុងកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ ហើយត្រូវការចាប់ផ្តើមបង់ថ្លៃសិក្សារៀងរាល់ឆ្នាំ។

អាហារូបករណ៍

និស្សិតដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាបអាចទទួលបានការឧបត្ថម្ភ មួយផ្នែក ឬពេញលេញ ដែលអាចជួយកាត់បន្ថយថ្លៃសិក្សាប្រចាំឆ្នាំរបស់ពួកគាត់បាន។ ការវាយតម្លៃគ្រួសារ ធ្វើឡើងដោយខាងផ្នែកគាំទ្រសង្គមរបស់យើង ព្រមទាំងកំណត់ចំនួនបរិមាណអាហារូបករណ៍របស់សិស្ស។

និស្សិតក៏អាចស្វែងរកអាហារូបករណ៍ពីអង្គការក្រៅរដ្ឋាភិបាល ឬប្រភពផ្សេងទៀត។ នៅពេលចំនួនទឹកប្រាក់អាហារូបករណ៍ត្រូវបានកាត់បន្ថយចេញពីថ្លៃសិក្សាសរុប ៧២០ ដុល្លារ និស្សិត និង ឪពុកម្តាយ ឬអាណាព្យាបាល អាចប្រើ “ជម្រើសជំនួយហិរញ្ញវត្ថុ” ដើម្បីបង់ថ្លៃសិក្សាដែលនៅសល់។ ប្រសិនបើ សិស្សមិនមានសិទ្ធិទទួលបានអាហារូបករណ៍ ពួកគាត់ក៏នៅតែអាចមានសិទ្ធិទទួលបានកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុបាន។

កញ្ចប់ជំនួយហិរញ្ញវត្ថុ

v បដិភាគប្រចាំខែ៖ ក្រុមគ្រួសារ ឬអាណាព្យាបាលរបស់សិស្សអាចបង់តាមអ្វីដែលពួកគាត់អាចមានជារៀងរាល់ខែ ដូចជា ១០ ដុល្លារក្នុងមួយខែ។

  • ធ្វើការនៅសាលា៖ ឱកាសការងារជាច្រើន មាននៅក្នុងសាលា។ និស្សិតអាចបង់ប្រាក់ដោយធ្វើការតាមចំនួនម៉ោងដែលបានកំណត់។
  • ប្រាក់កម្ចី៖ និស្សិតអាចសងប្រាក់កម្ចី ដោយគ្មានការប្រាក់ ក្រោយពេលពួកគាត់បញ្ចប់ការសិក្សា និងចាប់ផ្តើមរកប្រាក់ចំណូលបាន។ ការព្រមព្រាងនឹងត្រូវបានអនុវត្ត។

* ឧទាហរណ៍ ៖ ជំនួយផ្នែកហិរញ្ញវត្ថុ

Financial Aid Package

កញ្ចប់ជំនួយថវិកា

Financial Aid Package

អាហាររូបករណ៍

ប្រាក់កម្ចីសម្រាប់សិស្ស

ការងារក្នុងសាលា

ការបង់បណ្ដាក់

ការបង់សរុប

Student 1

$200

$300

$220 / hours

None

Student 2

$100

$340

$100 / hours

$180 ($15 x 12)

Student 3

None

$140

$200 / hours

$360 ($30 x 12)

$720

Student 4

None

None

$220 / hours

$500 ($250 x 2 )

Student 5

None

None

None

$720 ($180 x 4)

$720 ($180 x 4)

ស្ថានភាពគ្រួសារនីមួយៗគឺ ខុសគ្នា។ សម្រាប់គ្រួសារដែលអាចបង់ “បដិភាគប្រចាំខែ” ខ្ពស់ និស្សិតនឹងមានពេលធ្វើការតិចជាងមុន និងគ្មានប្រាក់កម្ចី។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់អ្នកគ្រប់គ្នា ក្រុមគាំទ្រសង្គមនៃសមាគមហ្វារពន្លឺសិល្បៈ នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្រួសារនីមួយៗ ដើម្បីបង្កើតកញ្ចប់ជំនួយហិរញ្ញវត្ថុ។ និស្សិតដែលកំពុងរស់នៅក្រៅខេត្តបាត់ដំបង ក៏ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យចូលរៀននៅសាលាជំនាញសិល្បៈសូនរូប។

ប្រសិនបើ អ្នកត្រូវបានទទួលយក យើងនឹងជួយអ្នកក្នុងការស្វែងរកកន្លែងស្នាក់នៅ ដែលមានទីតាំងនៅក្នុង ក្រុងបាត់ដំបង។ និស្សិតដែលមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ក៏អាចទទួលបានការជួយផ្នែកហិរញ្ញវត្ថុ ក្នុងការចំណាយសម្រាប់ការស្នាក់នៅ និងការចំណាយក្នុងបំនិនជីវិតផងដែរ។

សិស្សមួយចំនួន នៅក្នុងថ្នាក់ត្រៀមសិល្បៈ អាចមានសិទ្ធិទទួលបានការគាំទ្រផ្នែកសង្គម (ឧទាហរណ៍ ៖ អាហារថ្ងៃត្រង់ឥតគិតថ្លៃ មូលនិធិសម្រាប់សម្ភារៈ។ ល។ ) ។ ការវាយតម្លៃគ្រួសារនឹងកំណត់តាមរយៈកម្រិតនៃការជួយគាំទ្រ។

តើខ្ញុំគួរដាក់ពាក្យស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុ យ៉ាងដូចម្តេច?

1. ការដាក់ពាក្យ

កម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ នៃសាលាជំនាញសិល្បៈសូនរូប ៖ ជ្រើសរើស “ ជំនួយផ្នែកហិរញ្ញវត្ថុ” នៅក្នុងពាក្យសុំរបស់អ្នកនិងផ្តល់ព័ត៌មានលំអិតអំពីស្ថានភាពរបស់អ្នក។

2. ការវាយតម្លៃ

ការវាយតម្លៃតម្រូវការរបស់គ្រួសារ ៖ បុគ្គលិកផ្នែកសង្គមនឹងទៅសាកសួរពត៌មានពីគ្រួសាររបស់អ្នក ដើម្បីប្រមូលព័ត៌មានខាងសេដ្ឋកិច្ច និងសង្គម។

3. ការទទួលយល់ព្រម

– ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ៖ និស្សិត និងក្រុមគ្រួសារ ឬអាណាព្យាបាលរបស់ពួកគាត់ នឹងពិនិត្យមើលជម្រើស (ខាងលើ) សម្រាប់ការបង់ថ្លៃសាលារបស់ពួកគាត់។

– លិខិត និងកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ

ការចូលរៀន

  • ថ្នាក់កំសាន្ដសិល្បៈ គឺបើកដំណើរការសំរាប់កុមារទាំងអស់ ដែលមានអាយុចាប់ពី ៦-១២ ឆ្នាំ។
  • ថ្នាក់វិជ្ជាជីវៈ បើកសម្រាប់កុមារ និងមនុស្សពេញវ័យទាំងអស់។
  • ថ្នាក់ត្រៀមសិល្បៈ បើកសម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ យើងតម្រូវឱ្យបញ្ចប់កម្មវិធីសិក្សាក្នុងរយៈពេលពេញមួយឆ្នាំ មុននឹងដាក់ពាក្យរៀនកម្មវិធីសិក្សាថ្នាក់ជំនាញអាជីពវិជ្ជាជីវៈ។
  • ថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បើកទូទៅដល់និស្សិតដែលមានចំណាប់អារម្មណ៍ ហើយមានអាយុលើសពី ១៧ ឆ្នាំឡើងទៅ។ និស្សិតត្រូវឆ្លងកាត់ការប្រឡងចូល ដើម្បីចុះឈ្មោះ។

ការប្រឡងចូលថ្នាក់អប់រំជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួមមាន៖

  • តេស្តគំនូរ (គំរូផ្ទាល់ភ្លាមៗ)
  • ការបញ្ចេញគំនិតសិល្បៈ (ប្រធានបទដែលបានផ្តល់ឱ្យ)
  • ការសរសេរ (ការវិភាគរូបភាព)
  • បទសម្ភាសន៍ផ្ទាល់មាត់ជាមួយគណៈវិនិច្ឆ័យ (ការធ្វើតេស្ដបញ្ចេញគំនិតសិល្បៈ ការបង្កើតប្រវត្តិរូប និងស្នាដៃសិល្បៈផ្ទាល់ខ្លួន ជាមួយនឹងការលើកទឹកចិត្ត)

ការអភិវឌ្ឍអាជីពការងារ

សាលាជំនាញសិល្បៈសូនរូប
មានមោទនភាពចំពោះការរៀបចំសិស្សឱ្យមានអាជីពគួរឱ្យចាប់អារម្ម
ណ៍ក្នុងវិស័យរចនាក្រាហ្វិច គំនូរជីវចល ឬសិល្បៈសូនរូប។
និស្សិតដែលបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈ ដែលមានរយៈពេល
៣ ឆ្នាំ នឹងមានជំនាញ និងបទពិសោធន៍សំខាន់ៗ
ដើម្បីចូលទីផ្សារការងារប្រកបដោយភាពជឿជាក់។

ការអភិវឌ្ឍអាជីពការងារ នៅសាលាជំនាញសិល្បៈសូនរូប
  • មានការហាត់ការងារ រយៈពេល ២ ខែ នៅចុងឆ្នាំទី ២
  • ការបង្កើតប្រវត្តិរូប និងស្នាដៃដោយបោះពុម្ភ ឬធ្វើលើវេបសាយ ការបង្ហាញវីដេអូ និងនាមប័ណ្ណ
  • ការសម្ភាសន៍ លើវគ្គបណ្តុះបណ្តាល និងការជួយគាំទ្រ
  • ទទួលការប្រឹក្សាជាមួយអ្នកជំនាញផ្នែកសម្របសម្រួលការងារ
  • អាចទទួលបានឱកាសការងារពីក្រុមហ៊ុន ឬអង្គការដៃគូ របស់ សាលាជំនាញសិល្បៈសូនរូប

ដើម្បីបង្កើតឱកាសអាជីពវិជ្ជាជីវៈសម្រាប់និស្សិតដែលបានបញ្ចប់
ការសិក្សា សមាគមហ្វារពន្លឺសិល្បៈ បានបើកសហគ្រាសសង្គម
គឺស្ទូឌីយោច្នៃប្រឌិតហ្វារ ដែលជាការរចនាក្រាហ្វិច
និងស្ទូឌីយោជីវចល ជូនដល់អតិថិជន នៅក្នុងប្រទេសកម្ពុជា
និងសហគមន៍អន្តរជាតិ។

បន្ថែមពីនេះទៀតនៅឆ្នាំ ២០១៦ និស្សិតសាលាជំនាញសិល្បៈសូនរូបបានធ្វើកម្មសិក្សាចុះហាត់ការជាមួយអង្គភាពដូចខាងក្រោមៈ

ជំនាញ

កន្លែងហាត់ការ

រចនា​ក្រាហ្វិក

ក្រុមហ៊ុនច្នៃម៉ូត ទន្លេ (ក្រុមហ៊ុនម៉ូតសំលៀកបំពាក់គ្មានសំណល់)

គំនូរជីវចល

ស្ទូឌីយោCamant (ស្ទូឌីយោគំនូរជីវចល)

សិល្បៈសូនរូប

រំចេក ៥ និងភេត្រាស្ទូឌីយោ (វិចិត្រសាលសិល្បៈ)

សិល្បៈសូនរូប

ស្ទូឌីយោ ភេត្រា (វិចិត្រសាលសិល្បៈ)

រចនា​ក្រាហ្វិក

ផ្កាយពេជ្រ (ហាងរចនាក្រាហ្វិច)

រចនា​ក្រាហ្វិក

ស៊ីប៉ា (អង្គការអក្ខរកម្ម)

រចនា​ក្រាហ្វិក

រោងពុម្ពធម្មជាតិ

រចនា​ក្រាហ្វិក

Bric-A-Brac (សណ្ឋាគារនិងសិប្បកម្ម)

រចនា​ក្រាហ្វិក

ដំរីពណ៌ខៀវ (ក្រុមហ៊ុនរចនាក្រាហ្វិចនិងស្ទូឌីយោគំនូរជីវចល)

គំនូរជីវចល

ដំរីពណ៌ខៀវ (ក្រុមហ៊ុនរចនាក្រាហ្វិចនិងស្ទូឌីយោគំនូរជីវចល)

រចនា​ក្រាហ្វិក

ផលិតកម្មខ្សែអេកូ (ផលិតកម្មទូរទស្សន៍)

ក្រុមសាលា

  • គ្រូជំនាញ ១៣ នាក់
  • ក្រុមការងារសាលាទទួលខុសត្រូវចំពោះការបណ្តុះបណ្តាលបច្ចេកទេសនិងសិល្បៈរបស់សិស្សទាំងអស់។ ពួកគាត់ចូលរួមក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងនៃផ្នែកអប់រំ។
  • ការបណ្តុះបណ្តាលបច្ចេកទេសនិងគរុកោសល្យត្រូវបានផ្តល់ជូនយ៉ាងទៀងទាត់ដោយអ្នកជំនាញខាងពិគ្រោះយោបល់ខាងក្រៅ។
  • ការបណ្តុះបណ្តាលគ្រូ៖ គ្រូរបស់យើងជាច្រើននាក់បានបញ្ចប់ការសិក្សានៅសាលា Pivaut Nantes MJM នៅទីក្រុង Rennes ប្រទេសបារាំង។

ស៊ូសុភី

សិល្បៈខ្មែរ / បច្ចេកទេសពណ៌

ចាប់តាំងពីក្មេងមកខ្ញុំតែងតែប្រកាន់ខ្ជាប់នូវវត្ថុសិល្បៈហើយឪពុកខ្ញុំបានលើកទឹកចិត្តខ្ញុំឱ្យចូលរៀននៅសមាគមហ្វារពន្លឺសិល្បៈក្នុងឆ្នាំ ២០០៤។ ៦ ឆ្នាំក្រោយមកខ្ញុំមានឱកាសបញ្ចប់ជំនាញរបស់ខ្ញុំដោយបង្រៀនគំនូរបែបប្រពៃណី។ កម្មវិធីសិក្សាថ្មីនឹងផ្តល់ភាពងាយស្រួលក្នុងការតាមដានវឌ្ឍនភាពរបស់សិស្សនិងនាំពួកគេទៅកម្រិតដែលត្រូវការនាពេលអនាគត។

គូគន្ធា

ទស្សនៈវិជ្ជា / គំនូរពណ៌ / ការគូររូប

ខ្ញុំស្គាល់សមាគមហ្វារពន្លឺសិល្បៈតាំងពីឆ្នាំ ២០០១។ ការសិក្សានៅសាលាឯកជន គឺថ្លៃណាស់ហើយសមាគមហ្វារពន្លឺសិល្បៈគឺជាអង្គការតែមួយគត់ដែលផ្តល់កម្មវិធីសិក្សាសិល្បៈដោយឥតគិតថ្លៃ។ បន្ទាប់ពីសិក្សាបាន ៣ ឆ្នាំខ្ញុំបានក្លាយជាគ្រូស្ម័គ្រចិត្ត។ គោលបំណងរបស់យើងគឺដើម្បីរៀបចំកាលវិភាគនិងរៀបចំមេរៀនសម្រាប់និស្សិតជាច្រើនទៀតនៅក្នុងបំនិនជីវិតរបស់ពួកគាត់។

ជាតារា

គំនូរជីវចល / ការគូររូប

ខ្ញុំស្គាល់សមាគមហ្វារពន្លឺសិល្បៈតាំងពីឆ្នាំ ២០០៤ តាមរយៈបងស្រីខ្ញុំ។ ដំបូងខ្ញុំគ្រាន់តែចង់រៀនពីរឿងសាមញ្ញធម្មតាៗ តែក្រោយមកខ្ញុំពិតជាចាប់អារម្មណ៍នឹងមេរៀននៅទីនេះណាស់។ ខ្ញុំធ្វើការឱ្យស្ទូឌីយោគំនូរជីវចលហើយខ្ញុំមានជំនាញខាងគំនូរជីវចលទៀតផង។ ខ្ញុំចង់ចែករំលែកបទពិសោធន៍និងចំណេះដឹងបច្ចេកទេសដល់សិស្សានុសិស្សទាំងអស់។

ប៊ុតស៊ុនរិន

ការរចនាក្រាហ្វិច / គំនូរវិចិត្រ / ក្រាហ្វិច

ខ្ញុំបានរកឃើញសមាគមហ្វារពន្លឺសិល្បៈតាមរយៈសមាគមន៍របស់ខ្ញុំ។ ថ្ងៃដែលខ្ញុំចាប់ផ្តើមរៀនពីរបៀបគូររូបដំបូងរបស់ខ្ញុំគឺនៅសមាគមហ្វារពន្លឺសិល្បៈ។ ខ្ញុំបានចូលបម្រើការងារនៅសន្លឹកថ្មីនៅឆ្នាំ ២០០៩។ ឥឡូវនេះយើងស្ថិតនៅក្នុងគំរោងថ្មីដែលពាក់ព័ន្ធនឹងសាលាឌីហ្សាញក្រាហ្វិចនិងស្ទូឌីយោគំនូរជីវចល។ ខ្ញុំសង្ឃឹមថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់សំរាប់ការចែករំលែករាល់បទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំដល់សិស្សជំនាន់ក្រោយ។ ខ្ញុំចង់ជួយសិស្សឱ្យបង្កើនជំនាញបង្កើតទំនុកចិត្តលើខ្លួនឯងព្រមទាំងស្វែងរកការងារបានល្អៗ។

ជាសេរីរ័ត្ន

ការរចនាក្រាហ្វិច / គំនូរវិចិត្រ / វិមាត្រ

ខ្ញុំចាប់ផ្តើមរៀនគូរគំនូរនៅសមាគមហ្វារពន្លឺសិល្បៈក្នុងឆ្នាំ ២០០៥ និងបញ្ចប់នៅឆ្នាំ ២០១០។ ខ្ញុំបានបន្តការសិក្សារបស់ខ្ញុំនៅក្នុងការរចនាក្រាហ្វិចនៅសាលា BIT។ ខ្ញុំបានត្រលប់មកសមាគមហ្វារពន្លឺសិល្បៈហើយបានធ្វើការនៅសន្លឹកថ្មី។ ខ្ញុំចង់បញ្ជូនបន្ដចំណេះដឹងទាំងអស់របស់ខ្ញុំដល់សិស្សានុសិស្ស។

ណមផានិត

គំនូរជីវចល / ទស្សនៈវិជ្ជា / ក្រាហ្វិច

ខ្ញុំបានចូលមកសមាគមហ្វារពន្លឺសិល្បៈ ក្នុងឆ្នាំ២០០៣ ហើយបានក្លាយជាផ្នែកមួយនៃស្ទូឌីយោគំនូរជីវចលក្នុងឆ្នាំ២០០៧។ ក្នុងនាមជាគ្រូបង្រៀនមួយរូប នៃសាលាជំនាញសិល្បៈសូនរូបថ្មីមួយនេះ ក្នុងខេត្តបាត់ដំបងយើងនឹងបង្រៀន ព្រមទាំងបញ្ជូនចំណេះដឹងរបស់យើងដល់សិស្សជំនាន់ក្រោយទាំងអស់ ដើម្បីកែលំអអភិវឌ្ឍន៍ជំនាញរបស់ពួកគាត់ បង្កើននិងពង្រីកផ្នែករចនាក្រាហ្វិចហើយនឹងជួយវិស័យគំនូរជីវចលឲ្យឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។

ជឹមលិ

គំនូរជីវចល /ការគូររូប

ខ្ញុំសិក្សាគំនូរ អស់រយៈពេល ៤ ឆ្នាំហើយបន្ទាប់មកធ្វើការនៅស្ទូឌីយោគំនូរជីវចលដៃ១០០០រយៈពេល ២ ឆ្នាំ។ ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំដែលធ្វើការលើគម្រោងផ្សេងៗនៃខ្សែភាពយន្តគំនូរជីវចលនៅក្នុងស្ទូឌីយោ។

យួនសុឃឿត

គំនូរជីវចល / ការគូររូប

ខ្ញុំស្គាល់សមាគមហ្វារពន្លឺសិល្បៈតាំងពីឆ្នាំ ២០០៤។ ខ្ញុំចាប់ផ្តើមធ្វើការក្នុងវិស័យគំនូរជីវចលជាជំនួយការគំនូរជីវចលបន្ទាប់ពីការរៀនគំនូររយៈពេល ៤ ឆ្នាំ។ ឥឡូវនេះខ្ញុំជាបុគ្គលិកស្ទូឌីយោធ្វើការជាអ្នកបង្កើតគំនូរជីវចលហើយខ្ញុំចូលរួមបង្រៀនចំណេះដឹងទាំងអស់ដល់សិស្សានុសិស្សផងដែរ។

ដាំសឿត

ទស្សនៈវិជ្ជា / គំនូរជីវចល / ក្រាហ្វិច

ខ្ញុំស្គាល់សមាគមហ្វារពន្លឺសិល្បៈតាំងពីឆ្នាំ ២០០៣ តាមរយៈបងប្រុសរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមធ្វើការក្នុងវិស័យគំនូរជីវចលក្នុងឆ្នាំ ២០០៧ ក្នុងនាមជាអ្នករចនាពណ៌ផ្ទៃសាច់រឿង។ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំមានទាំងអស់ក្នុងវិស័យគំនូរជីវចលទៅកាន់និស្សិតដើម្បីផ្តល់ឱ្យពួកគាត់នូវឱកាសសម្រាប់ទទួលបានចំណេះដឹងច្រើនជាងអ្វីដែលខ្ញុំមាន។

PERSPECTIVES – STUDENTS & GRADUATES

What do they Say?

សំណួរទូទៅ

PERSPECTIVES – STUDENTS & GRADUATES

What do they Say?

កាន់ ចាន់ថន ជានិស្សិតគំនូរជីវចល។

ខ្ញុំជាសិស្សនៅក្នុងថ្នាក់គំនូរជីវចល ហើយខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំសំរាប់ការងារនៅក្នុងស្រុក។ ខ្ញុំមានឱកាសក្នុងការចាប់យកអាជីពក្នុងវិស័យសិល្បៈ និងមានសមត្ថភាពអាចឯករាជ្យបាន។ ខ្ញុំអាចជ្រើសរើស និងមានអាទិភាពលើការងារណាក៏បាន ដោយតាមចំណាប់អារម្មណ៍របស់ខ្ញុំ។ យុវជនទាំងអស់គ្នាគួរតែមកសិក្សានៅសាលាហ្វារពន្លឺសិល្បៈ ព្រោះនិស្សិតនៅទីនេះនឹងក្លាយជាសិល្បៈករអាជីពដោយផ្អែកលើចំណេះជំនាញដែលពួកគេបានជ្រើសរើស។ ខ្ញុំជឿជាក់ថា ខ្ញុំអាចនឹងទទួលបានការងារដ៏ល្អ បន្ទាប់ពីបញ្ចប់ការសិក្សា។

ស៊ុន ស្រីនាង បញ្ចប់ការសិក្សាផ្នែកគំនូរជីវចល។

លីម ស្រីនាង បានបញ្ចប់ការសិក្សា ហើយជាអ្នករចនាឯករាជ្យ។

ខ្ញុំបានចាប់ផ្ដើមអាជីពជាអ្នករចនាតាំងពីខ្ញុំនៅរៀនផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ។ ពេលដែលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ខ្ញុំបានមកធ្វើការពេញម៉ោងនៅសាលាជំនាញសិល្បៈសូន្យរូប ។ ថ្ងៃដែលខ្ញុំមកដល់ទីនេះដំបូង ធ្វើឲ្យខ្ញុំបានរកឃើញគ្រួសាររបស់ខ្ញុំ មិនមែនត្រឹមតែមិត្តភក្តិនោះទេ។ ពួកយើងរៀនជាមួយគ្នា និងធ្វើអ្វីៗជាមួយគ្នាជាច្រើន។ នៅពេលពួកយើងជួបប្រទះបញ្ហាអ្វីមួយ យើងតែងតែជួយគ្នាដោះស្រាយវា។ ជំនាញមួយនេះ មិនត្រឹមតែសំរាប់យកមកសិក្សាដើម្បីរកការងារដ៏សមរម្យមួយនោះទេ។ វាជាការងារដែលទាមទារឲ្យមានទេពកោសល្យខ្ពស់។ នៅពេលអ្នកមានសេរីភាពក្នុងការចេញក្រៅបន្ទាត់ខ្សែរខ័ណ្ឌ អ្នកនឹងបង្កើតនូវអ្វីដែលថ្មីប្លែកៗ។

សំណួរទូទៅ

តើខ្ញុំអាចរំលងថ្នាក់ត្រៀមសិល្បៈ ហើយឡើងទៅមួយឆ្នាំទៀតបានទេ?

បាទ / ចាស៎! ប្រសិនបើអ្នកទទួលបានពិន្ទុខ្ពស់នៅលើការប្រឡងចូលអ្នកអាចរំលងថ្នាក់ត្រៀមសិល្បៈ ហើយឡើងទៅឆ្នាំទី ១ នៃកម្មវិធីសិក្សាអប់រំជំនាញវិជ្ជាជីវៈនិងវគ្គបណ្ដុះបណ្ដាល។ ប្រសិនបើអ្នកចង់ទៅឆ្នាំទី ១ អ្នកត្រូវតែបង្ហាញស្នាដៃសិល្បៈរបស់អ្នកក្នុងកំឡុងពេលសម្ភាសន៍ (គំនូរពណ៌ ការគូររូប ការគូសវាសរូបចម្លាក់ រូបថតជាដើម) ។ នៅក្នុងពេលសម្ភាសន៍អ្នកនឹងត្រូវនិយាយអំពីសិល្បៈរបស់អ្នកនិងមូលហេតុដែលអ្នកចង់សិក្សានៅសាលាជំនាញសិល្បៈសូនរូប។

តើខ្ញុំត្រូវការបទពិសោធន៍សិល្បៈដើម្បីដាក់ពាក្យសុំនៅសាលាជំនាញសិល្បៈសូនរូបដែរឬទេ?

អត់ទេ! អ្នកគ្រាន់តែត្រូវចាប់អារម្មណ៍និងរំភើបសំរាប់ដាក់ពាក្យ! ប្រសិនបើអ្នកគ្មានបទពិសោធអ្នកអាចចូលរៀនថ្នាក់ត្រៀមសិល្បៈ រយៈពេលមួយឆ្នាំពេញបន្ទាប់មក អ្នកអាចដាក់ពាក្យសុំចូលរៀនកម្មវិធីសិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ។

តើថ្នាក់ជំនាញវិជ្ជាជីវៈត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាដែរឬទេ?
សាលាជំនាញសិល្បៈសូនរូប នៃសមាគមហ្វារពន្លឺសិល្បៈ ជ្រើសយកការអនុវត្តកម្មវិធីសិក្សាឯកទេសមួយដែលនឹងរៀបចំដោយសិស្សដែលមានទាំងជំនាញនិងសមត្ថភាពថ្មីៗបំផុត។ ដោយសារតែយើងមិនអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា កម្ពុជាយើងក៏មិនមានការទទួលស្គាល់វិញ្ញាបនបត្រជាផ្លូវការទេ។ ទោះជាយ៉ាងណាក៏ដោយ សមាគមហ្វារពន្លឺសិល្បៈដំណើរការក្រោមការចង្អុលបង្ហាញពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមានការចុះហត្ថលេខាអនុស្សរណ យោគយល់គ្នាទៀតផង។ លើសពីនេះយើងក៏មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរខេត្ត និងអាជ្ញាធរខេត្តផងដែរ។ លោកអភិបាលខេត្តបាត់ដំបង តែងតែចូលរួមពិធីប្រគល់សញ្ញាប័ត្រជូនដល់សិស្សានុសិស្សព្រមទាំងសូមកោតសរសើរដល់និស្សិតរបស់យើងចំពោះសមិទ្ធិផលរបស់ពួកគេ អ្នកអាចជឿជាក់ថាវិញ្ញាបនប័ត្រដែលចេញពីសាលាជំនាញសិល្បៈសូនរូបនឹងគ្រប់គ្រាន់សម្រាប់ការចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវិស័យសិល្បៈសូនរូវ ការរចនាក្រាហ្វិចនិងឧស្សាហកម្មគំនូរជីវចល។
ពេលនេះ ខ្ញុំមិនរស់នៅក្នុងខេត្តបាត់ដំបងទេតែខ្ញុំចង់សិក្សានៅសាលាជំនាញសូនរូប តើខ្ញុំអាចធ្វើអ្វីបាន?

ខាងយើងសូមលើកទឹកចិត្តអ្នកឱ្យដាក់ពាក្យសុំមកសិក្សានៅសាលាជំនាញសិល្បៈសូនរូបនិងចូលរួមការប្រឡងចូល។ អ្នកក៏អាចមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ឬ ទាំងថ្លៃសិក្សានិងសំរាប់បំនិនជីវិតដែលអ្នកអាចទទួលបានការគាំទ្រខាងបំនិនជីវិតក្នុងខេត្តបាត់ដំបងក្នុងកំឡុងពេលនៃកម្មវិធីសិក្សា។ សូមទំនាក់ទំនងមកយើងហើយយើងអាចផ្តល់ការពិភាក្សាដោយផ្ទាល់បន្ថែមទៀត។

តើខ្ញុំអាចរកប្រាក់ចំណូលបានទេ កំឡុងពេលកំពុងសិក្សា?

បាទ / ចាសនិស្សិតអាចធ្វើការបានប្រសិនបើពួកគាត់ជាប់ការប្រឡងទាំងអស់និងបញ្ចប់វគ្គសិក្សារបស់ពួកគាត់ទៅតាមស្ដង់ដារដែលបានកំណត់។ ជាទូទៅ សាលារៀនបើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាចដូច្នេះសិស្សមានពេលល្ងាចនិងនៅចុងសប្តាហ៍ដើម្បីធ្វើការតាមជម្រើសជំនាញរបស់ពួកគាត់។ លើសពីនេះទៀតឱកាសការងារជាច្រើនមាននៅតាមបរិវេណសាលានិងតាមរយៈសហគ្រាសសង្គមរបស់សាលា – ស្ទូឌីយោច្នៃប្រឌិតហ្វារ។ និស្សិតនៃសាលាជំនាញសិល្បៈជាច្រើនចាប់ផ្តើមរកចំណូលពីជំនាញច្នៃប្រឌិតរបស់ពួកគាត់ដូចជាការរចនាក្រាហ្វិចគំនូរអគារសណ្ឋាគារនិងជញ្ជាំងផ្ទាំងគំនូរ។ ល។

តើក្រុមគ្រួសារពាក់ព័ទ្ធក្នុងការសិក្សារបស់ខ្ញុំ ដែរឬទេ?

សៀវភៅតាមដានត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្សារភ្ជាប់រវាងសាលាទៅគ្រួសារសិស្ស និងគ្រូ។ អវត្តមានសមិទ្ធិផលនិងព្រឹត្តិការណ៍ទាំងអស់ ត្រូវបានតាមដានក្នុងសៀវភៅនេះ។ ក្រុមគ្រួសារសិស្ស ឬអ្នកបង្រៀនត្រូវបានស្នើសុំឱ្យមានហត្ថលេខាជាប្រចាំដើម្បីធានាថាសិស្សទទួលបានការគាំទ្រច្រើន នៅក្នុងការសិក្សារបស់ពួកគាត់។ នៅដើមឆ្នាំនិងចុងឆ្នាំសិក្សាយើងរៀបចំការប្រជុំមាតាបិតាដើម្បីចែករំលែកព័ត៌មានរវាងសាលាសិស្សនិងឪពុកម្តាយ។ ក្នុងអំឡុងពេលប្រជុំ គ្រួសារសិស្ស អាចលើកឡើងពីកង្វល់ណាមួយដែលគាត់មានកន្លងមក។

តើសិស្សពិការអាចសិក្សានៅសាលាជំនាញសិល្បៈសូនរូបបានទេ?

សាលាជំនាញសិល្បៈសូនរូបជឿជាក់ថាសិស្សពិការក៏មានសិទ្ធិសិក្សាជាមួយសិស្សដទៃទៀតដែរ និងរៀនតាមដែលអាចធ្វើទៅបាន។ សាលាជំនាញសិល្បៈសូនរូបខិតខំបំពេញតំរូវការរបស់សិស្សទាំងអស់តាមករណីនីមួយៗផ្សេងៗគ្នា។ សូមសាកសួរជាមួយផ្នែកគាំទ្រសង្គមរបស់យើងសម្រាប់ព័ត៌មានបន្ថែម។

និស្សិតដែលរស់នៅក្រៅក្រុងបាត់ដំបង

និស្សិតដែលរស់នៅក្រៅក្រុងបាត់ដំបង ក្នុងពេលបច្ចុប្បន្នយើងសូមលើកទឹកចិត្តឱ្យដាក់ពាក្យសុំមកសិក្សានៅ សាលាជំនាញសិល្បៈសូនរូប។ ប្រសិនបើ អ្នកត្រូវបានទទួលយកយើងនឹងជួយអ្នកក្នុងការស្វែងរកកន្លែងស្នាក់នៅដែលមានទីតាំងនៅក្នុងក្រុងបាត់ដំបង។ និស្សិតដែលមានសិទ្ធិទទួលបានជំនួយផ្នែកហិរញ្ញវត្ថុក៏អាចទទួលបានការជួយផ្នែកហិរញ្ញវត្ថុ ក្នុងការចំណាយសម្រាប់ការស្នាក់នៅនិងការចំណាយក្នុងបំនិនជីវិតផងដែរ។

ហេតុអ្វីខ្ញុំគួរផ្លាស់ប្ដូរទីលំនៅទៅខេត្តបាត់ដំបងដើម្បីសិក្សា?
  • ទីក្រុងដ៏មានភាពច្នៃប្រឌិតនៃប្រទេសកម្ពុជា៖ ខេត្តបាត់ដំបងជាកន្លែងដែលមានវិចិត្រសាលសិល្បៈហាងលក់វត្ថុអនុស្សាវរីយ៍ និងអ្នកជំនាញផ្នែកច្នៃប្រឌិតជាច្រើន។ ស្ថាបត្យកម្មនៅខេត្ដបាត់ដំបងបានទទួលរងឥទ្ធិពលពីបារាំងដូច្នេះអ្នកនឹងរីករាយក្នុងការដើរជុំវិញទីក្រុងដ៏ស្រស់ស្អាតមួយនេះរបស់យើង។
  • បន្ថូរអារម្មណ៍និងភាពស្ងប់ស្ងាត់៖ ខេត្តបាត់ដំបងមានរោងចក្រភោជនីយដ្ឋាននិងកន្លែងទាក់ទាញជាច្រើន ដោយមិនមានចរាចរណ៍មមាញឹកនិងសម្លេងរំខានក្នុងទីក្រុងឡើយ។
  • សុវត្ថិភាព៖ ខេត្តបាត់ដំបងមានអត្រាកម្រិតឧក្រិដ្ឋកម្មទាបដែលធ្វើឱ្យវាក្លាយជាទីក្រុងដ៏អស្ចារ្យមួយសម្រាប់និស្សិតក្នុងការរស់នៅ។
  • សូមស្វាគមន៏ដែលមកដល់សាលា៖ នៅពេលដែលអ្នកចូលរួមជាមួយសាលាជំនាញសិល្បៈទស្សនីយភាពអ្នកក្លាយជាផ្នែកមួយនៃគ្រួសារច្នៃប្រឌិតរបស់សមាគមហ្វារពន្លឺសិល្បៈហើយ។ នៅសមាគមហ្វារ អ្នកអាចរាប់អានមិត្តភក្តិជាមួយមនុស្សដែលមានភាពច្នៃប្រឌិតហើយអាចស្គាល់សិស្សនិងបុគ្គលិក ដែលនៅកម្មវិធីសិក្សាផ្សេងៗទៀត (សិល្បៈសម្ដែង តន្ត្រីល្ខោន។ ល។ )
  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលតែមួយគត់ក្នុងខេត្ត ៖ សាលាជំនាញសិល្បៈសូនរូបគឺជាសាលាឈានមុខគេសម្រាប់គំនូរជីវចលរចនាក្រាហ្វិចនិងគំនូរជីវចល។ និស្សិតបញ្ចប់ការសិក្សាពីយើងត្រូវបាននិយោជិកនៅទូទាំងប្រទេសកម្ពុជានិងអន្តរជាតិជ្រើសយកទៅធ្វើការជាមួយ។ ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងឧស្សាហកម្មច្នៃប្រឌិតសាលាជំនាញសិល្បៈសូនរូបនឹងផ្តល់ការបណ្តុះបណ្តាលដ៏ទាន់សម័យបំផុត។